ភាគ:១១+១២

440 7 0
                                    

រឿង លង់ស្នេហ៍បងធំ

ភាគ:១១+១២

   មន្ទីរពេទ្យ....!
   ពួកគេទាំងពីរនាក់បានគ្រាជុងគុកមកដល់ពេទ្យហើយដោយមានគ្រូពេទ្យបានរុញគ្រែពេទ្យមកទទួលយកជុងគុកដាក់លើគ្រែនោះ។
« ឯងគិតថាលោកបងអាចបាត់បង់ការចងចាំទេ? » សិស្សប្រុសម្នាក់បានឈរនៅមុខបន្ទប់ដែលទើបនិងដាក់ជុងគុកក្នុងនោះនិយាយឡើងមកព្រោះគេឃើញមានឈាមច្រើនណាស់ត្រង់ក្បាលជុងគុកឥឡូវជុងគុកគេសន្លប់មិនទាន់ដឹងខ្លួនមកទៀត។
« យើងថាលោកបងដឹងតែមិនអីហើយមិនភ្លេចពួកយើងទេ» សិស្សប្រុសម្នាក់ទៀតគេគិតមកបែបនេះវិញវាល្អប្រសើរជាងលោកបងគេតែងតែជួយមកដល់រូបគេទាំងពិរជានិច្ចអញ្ចឹងពេលនេះក៏ដល់ពេលពួកគេត្រូវមើលថែលោកបងម្នាក់នេះវិញហើយ។
« អឺឲ្យតែដូចឯងនិយាយទៅយើងសប្បាយចិត្តណាស់»
« តែមុននឹងយើងឃើញឯងឡើងយំ»
« យើងភ័យបារម្ភពីលោកបងនិងណាគុំអីក៏ឯងមិនបានឃើញទឹកភ្នែកយើងដែរប្រាប់ឲ្យដឹងទៅ»
    យប់...!
   នាងល្អិតម្នាក់កំពុងតែអង្គុយរៀនមើលសៀវភៅខ្លះៗរំលឹកពីមេរៀនដែលខ្លួនបានរៀនប៉ុន្មានថ្ងៃមកនេះនាងចូលចិត្តរៀនណាស់តែពេលខ្លះនាងមានអារម្មណ៍ធុញថប់ជាមួយការរៀននេះណាស។
« បេះដូងខ្ញុំលោតញាប់គ្រប់ពេលបាននៅក្បែរគេម្លេះ?គេមានអ្វីសំខាន់ដែរទៅ?ហេតុអ្វីក៏ខ្ញុំតែងតែញាប់ញ័រគ្រប់ពេលនៅជាមួយគេ? ជាអារម្មណ៍ស្នេហាឬ?តែមិនអាចឡើយគេតែងតែធ្វើបាបខ្ញុំរហូតហេតុអីចិត្តខ្ញុំត្រូវទៅស្រលាញ់គេ?ដូម៉ារេថ្ងៃមិញនេះដែរ...» ដូម៉ារេនាងអង្គុយខាំប៊ិកពិចារណាម្តងទៀតហើយនៅមិនទាន់អស់ចិត្តជាមួយនិងរឿងមួយនេះសោះហើយ។មនុស្សដែលនាងនិយាយចង់សំដៅទៅលើនោះជាជុងគុកម្នាក់នោះហើយដែលនាងនៅចងចាំគេពេញខួរក្បាលមិនឈប់។
« ប៉ុន្តែគេជាពពួកបងធំបងតូចហ្នឹង?ខ្ញុំពិបាកស្រលាញ់គេណាស់..» គិតមកដល់ត្រឹមនេះនាងតូចដកដង្ហើមធំតានតឹងណាស់និយាយពិតមែនឥឡូវនឹងឲ្យនាងគិតអ្វីចេញដែរទៅ?បើចិត្តបេះដូងនាងកំពុងតែនឹកគិតដល់ជុងគុកនោះ?
« លេងឆាតជាមួយហ្វាយមីវិញល្អជាងខ្ញុំពេលនេះមានមិត្តហើយមិនឯកោដូចមុននោះឡើយ» ដូម៉ារេទាញទូរស័ព្ទមកលេងនិងឆាតយ៉ាងសប្បាយរីករាយជាមួយហ្វាយមី។
( ហ្វាយញាំបាយហើយឬនៅ?)
"ខ្ញុំញាំរួចហើយចុះឯងវិញហ៎ញាំរួចហើយឬនៅ?"
(គ្នាក៏ញាំហើយដែរចុះពេលនេះឯងកំពុងធ្វើអីដែរ? )
"គ្នាកំពុងរៀនធ្វើលំហាត់ចុះឯងវិញ? "
(គ្នាក៏ដូចគ្នាដែរប៉ុន្ដែពេលធ្វើយូរៗទៅធុញមកលេងឆាតជាមួយឯងហ្នឹងហើយ)
"អរ.."
(ចឹងគ្នាអត់រំចានឯងច្រើនទេណាធ្វើលំហាត់ឲ្យស្រួលចុះ)
"អូខេ"
« ហ៉ើយ...» ហេតុតែទើបនិងស្គាល់គ្នាមិនបានប៉ុន្មានគ្មានពាក្យអ្វីត្រូវនិយាយនោះទេបានជានិយាយម៉ាត់ៗដាក់គ្នានោះ។
ក្រាក....!
« អូរ...!អ្នកម៉ាក់» កំពុងតែញញឹមញញែមម្នាក់ឯងនោះអ្នកម៉ាក់របស់នាងបានបើកទ្វាបន្ទប់ចូលមកដោយក្នុងដៃគាត់មានកាន់ទឹកដោះគោមកមួយកែវដែររួចទុកនៅលើតុក្បែរដៃរបស់កូនស្រី។
« ថ្ងៃនេះកូនម៉ាក់ដូចសប្បាយចិត្តប្លែកណាស់ណ៎មនរឿងអ្វីឬអាចនិយាយប្រាប់ម៉ាក់បានឬមួយក៏អត់? » លោកស្រីសាន់ហ្កូដាគាត់មកសួរកូនស្រីរបស់គាត់ព្រោះពេលចូលមកឃើញនាងញញឹមសប្បាយរីករាយខ្លាំងណាស់អត់មិនបានគាត់ក៏សួរទៅ។
«ម៉ាក់ខ្ញុំមានមិត្តភក្តិហើយណា» នាងញញឹមញញែមដាក់អ្នកម៉ាក់របស់ខ្លួនលោកស្រីសាន់ហ្កូដាគាត់លើកដៃមកអង្អែលសក់កូនដោយក្ដីសប្បាយចិត្តដែរពេលលឺកូនស្រីនិយាយចេញមក។
« អ៊ឹម...ម៉ាក់សប្បាយចិត្តណាស់ព្រោះថាកូនម៉ាក់ឥឡូវនេះមានមិត្តភក្តិដូចគេដូចឯងហើយពេលអ៊ីចឹងម៉ាក់មិនសូវព្រួយបារម្ភពីកូនខ្លាំងដូចមុន» លោកស្រីសាន់ហ្កូដានៅអង្អែលសក់កូនមិនទាន់ដកដៃចេញទៅណាទាល់តែសោះដោយសារតែគាត់យល់ថាពេលដូម៉ារេមានមិត្តភក្តិនោះនាងមិនឯកាទៅណាមកណាតែម្នាក់ឯងទៀតទេ។
« ច៎ាសម៉ាក់កូនក៏រីករាយដែរ»
« អ៊ឹម...ចឹងម៉ាក់មិនរំខានពេលកូនរៀនយូរទេកូនចាំផឹកទឹកដោះគោនេះផងណាម៉ាក់សុំទៅសិនហើយរាត្រីសួស្ដីកូនស្រី»
« ច៎ាសរាត្រីសួស្ដីអ្នកម៉ាក់» លោកស្រីសាន់ហ្កូដាមិមបាននៅយូរទៀតបានក្រោកពីកៅអីដើរចេញទៅបិទនិងបិទទ្វាឲ្យបានត្រឹមត្រូវឲ្យកូនស្រីរបស់គាត់ នាងតូចនេះវិញក៏មិនភ្លេចពីបណ្ដាអ្នកម៉ាក់នាងក៏លើកទឹកដោះគោមួយកែវនោះផឹកទាល់តែអស់រួចបាននាងបន្តរៀនទៀតទាល់តែងងុយបានគេង។
____

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now