ភាគ:៩៣+៩៤

149 3 0
                                    

     បេះដូងអ្នកដែលបានលបស្ដាប់នៅខាងក្រៅនេះស្ទើតែជ្រុះធ្លាក់ចុះមកលើដីក្រោយពីបានស្ដាប់លឺសម្ដីដ៏សែនឈឺចុកចាប់របស់អ្នកនៅខាងក្នុងមកនោះ។
« បង...» អ្នកត្រូវជាម្ដាយជុងគុកនេះបានលឺគ្រប់ពាក្យពេចន៍របស់កូនប្រុសបើអាចគាត់ចង់ឈឺជំនួសកូនណាស់តាមសម្ដីនាយជាកូនពោលមកមួយៗគឹវេទនាចិត្តដល់ហើយ។
« ទុកឲ្យគេនៅបែបនេះសិនទៅអូនកុំព្រួយបារម្ភពេកពេលណាគេអាចធ្វើចិត្តទទួលយកការពិតបានក៏តាមនឹងចុះបណ្ដោយគេសិនទៅពេលនេះគេពិបាកចិត្តចង់សម្ងំនៅម្នាក់ឯងធ្វើចិត្តហើយ» អ្នកជាស្វាមីអោបស្មាភរិយាស្រដីមួយៗច្បាស់ៗដាក់ប្រពន្ធគាត់ខ្លួនឯងនេះចង់យំចេញមកណាស់ប៉ុន្ដែខំប្រឹងទប់មិនចង់ឲ្យវាស្រក់ចុះមកឡើយ។
« ប៉ុន្តែកូនមិនព្រមញាំអីទាល់តែសោះហើយ»
« ពេលណាគេឃ្លានគេនឹងមករកអីញាំខ្លួនឯងហើយ»
« បង..»
« តោះទៅគេងណាជឿតាមបងដឹងឬនៅ? » អ្នកជាស្វាមីជួយគ្រាភរិយាចាកចេញពីមុខបន្ទប់កូនប្រុសនឹងបានទៅបន្ទប់សម្រាករបស់ខ្លួនឯង។
« ចៅហ្វាយគេងសិនទៅចុះណាព្រឹកឡើងអ្វីៗនឹងល្អប្រសើរឡើងមកវិញជាក់ជាមិនខានទេណា» ចំណែកអ្នកនៅខាងក្នុងនេះវិញហ្វូវ៉ុនបាននិយាយប្រាប់ចៅហ្វាយនាយឲ្យសម្រាកសិនគេមុននេះយំខ្លាំងណាស់ឥឡូវក៏បានស្ងាត់មាត់ឈឹងលែងមាត់កអ្វីទាំងអស់។
« គេងណាចៅហ្វាយខ្ញុំនៅកំដររហូតទាល់តែចៅហ្វាយគេងលក់» ហ្វូវ៉ុនដាក់ខ្លួនជុងគុកឲ្យគេងនឹងយកភួយមកគ្របដណ្ដប់ជុងគុក។
« ឯងចេញទៅ» ជុងគុកដូចជាអស់ខ្យល់ណាស់និយាយដាក់ហ្វូវ៉ុនដោយអារម្មណ៍ពិបាកពណ៌នាមកបំផុតតែម្ដងហើយ។
« ប៉ុន្ដែ...»
« ចេញទៅ» ជុងគុកស្រែកមួយវ៉ាស់បានហ្វូវ៉ុនងក់ក្បាលព្រមចាកចេញទៅដោយចិត្តមិនសូវចង់ចេញទៅប៉ុន្មាននោះឡើយតែធ្វើម៉េចបើចៅហ្វាយដេញទៅហើយមានតែយល់ព្រម។
« ខ្ញុំហត់...» នាយពោលមកតិចៗម្នាក់ឯងបន្ទាប់ពីហ្វូវ៉ុនចេញទៅផុតនាយបិទភ្នែកយឺតៗនឹងនឹកគិតដល់ពាក្យសម្ដីដែលហ្វូវ៉ុនបាននិយាយមកទាំងប៉ុន្មាននេះរួចមកក៏បិទភ្នែកគេងលក់សង្ឃឹមថាអ្វីៗនឹងល្អប្រសើរជាងនេះ។
   ពីមួយថ្ងៃទៅមួយថ្ងៃសភាពជុងគុកកាន់តែធ្លាក់ដុនដាបលើសដើមទៅទៀតគេមិនចេញទៅណាក្រៅពីក្នុងបន្ទប់សោះតាំងពីថ្ងៃរៀបចំពិធិបុណ្យរួចរាល់មកដល់ឥឡូវ។ អ្នកគ្រប់គ្នាពិតជាព្រួយបារម្ភលើរូបគេកាន់តែមែនតែម្ដងហើយពេលជុងគុកក្លាយទៅជាបែបហ្នឹង។
     រូបរាងស្រម៉េះស្រមោចអង្គុយកណ្ដោចកណ្ដែងលើគ្រែគេងសម្លឹងមើលទៅតែបង្អួចរូបសម្បត្តិគេកាន់តែធ្លាក់ចុះខ្លាំងទៅៗវាកន្លងទៅអស់មួយសប្ដាហ៍ជាងហើយក៏ដោយ។ គេបានផ្លាស់ប្ដូរច្រើនខ្លាំងណាស់មនុស្សដែលធ្លាប់ចូលចិត្តស្លៀកពាក់ស្អាតបាតចុងក្រោយមកបណ្ដោយខ្លួនឲ្យពិបាកភ្នែកមើលខ្លាំងជាងអ្វីៗទៅថែមទៀតតែម្ដង។
« បងនៅរងចាំអូនណាម៉ារេបងសូមរងចាំអូនគ្រប់ៗជាតិរបស់បងបងនឹងតាមស្រលាញ់អូនរហូតដល់ថហងៃដែលបងស្លាប់ហើយបងសូមឲ្យពួកយើងក្លាយទៅជាប្ដីប្រពន្ធគ្នាគ្រប់ៗជាតិដែរ...អ្ហឹកកក...អូនត្រូវតែនៅរងចាំបងដែរណាដូម៉ារេ...បងសូមអង្វរអូនអ្ហឹកកក...» ជុងគុកកាន់រូបថតដូម៉ារេអង្អែលវានឹហ
ងនិយាយមកទាំងសោកសៅទឹកភ្នែកនាយឡើងស្រក់ចុះលើស៊ុមរូបថតនោះ។ ។
« អ្ហឹកកក....» វាលែងមានការនិយាយអីទៀតក្រៅពីទឹកភ្នែកហូរស្រក់ចុះមក។
     តុក....តុក...!
   អ្នកនៅខាងក្រៅចេះតែគោះឡើងមករហូតមិនចេះដាច់អាសូរទាល់តែសោះឡើយ។ លោកស្រីកាល់ហ្កាឌីព្រួយបារម្ភភ័យខ្លាចថាកូននេះគិតធ្វើអ្វីផ្ដេសផ្ដាសចំពោះខ្លួនឯងទេគាត់ភ័យខ្លាចណាស់។
   តុក...តុក...!
   គាត់មិនទាន់និយាយអ្វីចេះតែបន្តគោះហើយទោះទៀតមិនថាគាត់ឈឺដៃក្នុងការគោះនេះក៏គាត់មិនខ្វាលខ្វល់ពីខ្លួនឯងចេះតែបន្តរហូត។
« ជុងគុក...កូនចេញមកបានឬនៅ! ជុងគុកលឺម៉ាក់ហៅកូនដែរទេ? ជុងគុកកុំធ្វើបានខ្លួនឯងអីណាកូនមករកអីញាំតិចមកកូនគិតដល់ចិត្តរបស់ម៉ាក់ប៉ាផងបានទេ? កូនប្រុសម៉ាក់មិនមែននៅជាក្មេងអាយុប្រាំឆ្នាំទៀតទេណាសូមកូនចេញមកម៉ាក់សូមអង្វរកូនណា» លោកស្រីកាល់ហ្កាឌីទន់ជង្គង់នៅចំពោះមុខបន្ទប់កូនប្រុសគាត់គោះទ្វាតិចៗទឹកភ្នែកយំស្រណោះដល់កូនប្រុសជាខ្លាំង។
« អូនប៉ុណ្ណឹងបានហើយណា» និយាយទៅគាត់ពិបាកភ្នែកមើលភរិយាខ្លួនឯងមែនទែនគាត់ឈឺចាប់ពិបាកឈរមើលប្រពន្ធវេទនាចិត្តដូច្នេះណាស់។
« អត់ទេកូនប្រុសអូនមិនទាន់ចេញមកផង? អូនមិនអាចទៅណាបានទាំងអស់» គាត់ក្រវីក្បាលញាប់ស្អេកប្រកែកដាក់ស្វាមីឲ្យបានមុនពេលដែលគាត់ចង់និយាយអ្វីចេញមកនោះ។
« ជុងគុកបើកូនគិតថាធ្វើបែបនេះហើយកូនសប្បាយចិត្តមិនគិតដល់ម៉ាក់ប៉ាក៏តាមចិត្តកូនចុះម៉ាក់នឹងប៉ាលែងមករំខានហៅកូននាំតែកូនថ្លង់មិនចង់ស្ដាប់ទៀតឡើយ...! មកអូនពួកយើងទៅវិញ» លោកកាល់ហ្កាឌីកាន់ភរិយាលើកឡើងមកហើយទើបនិយាយពាក្យពេចន៍ទាំងអស់នេះឡើយមក។ ចិត្តគាត់នេះចឹងចរិតជុងគុកដែលរឹងក្បាលនេះណាស់ប៉ុន្ដែបើបន្ទោសជុងគុកតែម្នាក់វាដូចមិនកើតនោះឡើយ។ ដូច្នេះជម្រើសដ៏ល្អរបស់គាត់គឺនាំភរិយាចេញមកពីត្រង់កន្លែងមួយនេះទៅឈប់នៅរំខានកូមប្រុសម្នាក់នេះទៀតហើយ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now