ភាគ:៥១

181 6 0
                                    

រឿង លង់ស្នេហ៍បងធំ

ភាគ:៥១

    តាំងពីពេលដែលបាននិយាយទូរស័ព្ទជាមួយហ្វាយមីមកដូម៉ារេនាងបានមកអង្គុយលើសាឡុងសម្លឹងមើលទៅអាហារជាច្រើនមុខនៅលើតុមុខរបស់នាងដែលបានកម្មង់វាមក។ ក្រោយពីស្ដាប់សម្ដីមិត្តភក្តិសម្លាញ់មកនាងក៏សម្រេចចិត្តហៅកម្មង់ម្ហូបមកទាំងយប់តែម្ដងហើយ។
« បើខ្ញុំញាំហើយវាអាចឡើងគីឡូដែរទេ?ប៉ុន្តែបើខ្ញុំមិនញាំខ្លាចថាឈឺទៅហ្វាយមីនិងខឹងមិនខានទេគិតថាខ្ញុំមិនចេះមើលថែសុខភាពខ្លួនឯងទៀត» ដូម៉ារេនាងធ្វើមុខឡើងកំសត់អត់ដឹងគួរធ្វើបែបណាទេបើកម្មង់ហើយចោលវាទៅដូចមិនកើតស្ដាយលុយខំចំណាយលើវានេះណាស់នាងពិបាកសម្រេចចោត្តពិតមែនពេលនាងត្រូវមកអង្គុយញាំអីយ៉ាងកុះករអ៊ីចឹង។ នាងដឹងហើយថាសុខភាពល្អវាជាចម្បងល្អក្នុងការធ្វើការក៏ប៉ុន្ដែនាងគ្មានចិត្តចង់ញាំអ្វីសោះហើយ។
« ញាំវិញ» គិតចុះគិតឡើងមានតែញាំទៅវាមិនទាស់អ្វីទេប់ឡើងគីឡូក៏វាមិនឡើងច្រើនដែរសំខាន់មានអាហារកំប៉ុងចេញពីក្រុមហ៊ុនរបស់នាងដែរតើ។
« អ៊ឹម..ឆ្ងាញ់ណាស់ខ្ញុំមិនដែលញាំរសជាតិទាំងអស់នេះទេវាឆ្ងាញ់» នាងដាក់ម្ហូបចូលម៉ាត់លើកសរសើរពីរសជាតិវាយ៉ាងលឿនព្រោះអីវាក៏ឆ្ងាញ់ពិតមែន។ ដូម៉ារេនាងចេះតែញាំហើយញាំទៀតអស់ពីមួយទៅមួយមិនឲ្យខ្វះចន្លោះ។ នាងតូចឆ្លៀតនៅយកកុំព្យូទ័រមកចុចរកមើលរឿងក្នុងនោះមើលកំដរពេលញាំអីវាបានមួយគ្រា។
« ហ៎ាសហ៎ា....» នាងអង្គុយលើតុក្កតានៅក្នុងកុំព្យូទ័រទាំងស្នាមញញឹមស្រស់ស្រាយខ្លាំងណាស់។ បន្ទាប់ពីញាំម្ហូបអាហារអស់នាងបានយកភីសាដែលកម្មង់មកជាមួយគ្នាយកមកញាំមើលតុក្កតាសើចសប្បាយម្នាក់ឯងទៅយ៉ាងរីករាយគ្មានទុកកង្វល់អីបន្តិចឡើយ។
« មានពេលទំនេរមកអង្គុយញាំអីមើលរឿងបែបនេះវាក៏សប្បាយម៉្យាងដែរតើ» ដល់ពេលចឹងបាននាងចេះយល់ពីភាពសប្បាយខ្លះបើមិនដូច្នោះទេនាងនៅវក់ការងារមិនគិតអីគ្រប់យ៉ាងមិនខានតាមដែលដឹងមកពីនាង។
    ខុសឆ្ងាយអីពីជុងគុកគេអង្គុយធ្វើការទាំងគ្មានអារម្មណ៍អ្វីទាំងអស់គេរាងភ្លឹកៗសូម្បីតែកូនចៅចង់ជួបនិយាយជាមួយក៏គ្មានបានប្រយោជន៍ដែរគេបានដេញចេញទៅវិញគ្មានសេសសល់ទេ។ អារម្មណ៍អត់ហោះត្រដែតទៅណាអស់ក៏មិននឹងដែរការងារប្រជុំធំក៏ជុងគុករំសាយដោយមិនគិតពីភាពខូចខាតទេ.ហ្វូវ៉ុនវិញគេហួសចិត្តជាមួយចៅហ្វាយណាស់តែគេធ្វើអ្វីអត់បាន។
« នេះនាងទៅបាត់ទៀតហើយ? »ដោយសារតែបាត់ដូម៉ារេពីក្នុងចម្ការរបស់ខ្លួនជុងគុកស្រាប់តែនឹកដល់នាងចម្លែកណាស់ឥឡូវមកធ្វើការមិនចូលខ្លួនអីសោះ...ហ៉ើយ...ចឹងទៅនាយពិបាកចិត្តណាស់និយាយពិតមែនចេញពីក្នុងដួងចិត្ត។
« តើនាងនិងអភ័យទោសឲ្យខ្ញុំដែរឬអត់?ខ្ញុំចង់បានចម្លើយពីនាងដោយផ្ទាល់មាត់» គេដាក់បោកប្រាស់របស់របរជុំវិញលើតុនោះគ្មានអារម្មណ៍សេសសល់អីមកធ្វើការទេ។
   តុក....តុក...!
« ចូលមក» ក្រោយពីកើតទុក្ខមិនសុខចិត្តអស់ជាច្រើនម៉ោងមកហើយជុងគុកក៏អនុញ្ញាតឲ្យគេចូលមកខាងក្នុងអូហ្វីសធ្វើការរបស់នាយ។ ហ្វូវ៉ុនជាកូនចៅបានអោនគំនាបដាក់ចៅហ្វាយនាយយ៉ាងគួរសមបានញេនិយាយសាច់ការ÷
« ចៅហ្វាយថ្ងៃស្អែកនេះត្រូវឡើងទៅប្រទេសអង់គ្លេសទានខ្ញុំបានកក់ទុកសំបុត្រយន្តហោះទុករួចហើយបើចៅហ្វាយអត់ទៅខ្ញុំទុកវាចោលក៏បាន» ហ្វូវ៉ុនគេចូលមកស្រដីនេះមិនមែនធម្មតាទេហាក់ចង់គម្រាមចៅហ្វាយទៅវិញគេថាបើមិនទៅសំបុត្រនោះក៏ចោលទៅគេលែងខ្វាយខ្វល់ថានរណាមេឬកូនចៅទៀតហើយប្រាប់ឲ្យដឹងទៅ។
« ឯងបានសម្ដីហំដល់កហើយពេលយើងមិនឃាត់ច្រើន? » ជុងគុកគ្រហឹមដាក់ហ្វូវ៉ុនឡើងគ្រលួចមកគេមិនចង់ឲ្យកូនចៅណាមកសម្ដីហួនហំដាក់ខ្លួនប៉ុន្មានឡើយតែយ៉ាងណាក៏គេលើកលែងឲ្យហ្វូវ៉ុនម្នាក់ទៅចុះ។
« ខ្ញុំមិនហ៊ានទេចៅហ្វាយតែខ្ញុំនិយាយពិតមែនមិនបានចង់ខ្លាំងអ្វីប៉ះជាមួយចៅហ្វាយទេទានសូមចៅហ្វាយផ្ដល់ចម្លើយមកឲ្យខ្ញុំផងបាទ» ហ្វូវ៉ុនគេចង់ឆាប់បានចម្លើយស្រួលបានចាត់ចែងនិយាយជាមួយគេខាងនោះឲ្យបានគ្រប់គ្រាន់។ ហ្វូវ៉ុនគេមានទំនួលខុសត្រូវជាមួយនិងកំហុសឆ្គងរបស់ខ្លួនណាស់ប៉ុន្តែយ៉ាងហោចគេបានដឹងពីចម្លើយជុងគុកដូចគ្នា។
« អឺ...យើងទៅក៏បានម៉េចពេលយើងរំសាយការប្រជុំមួយថ្ងៃឯងឆាប់ង៉ក់ម្លេះធ្វើមើលតែយើងរំសាយរាល់ថ្ងៃ» នាយកម្លោះសម្លក់មុខកូនចៅខ្នាញ់គេមែនទែនចេះនោះចេះជាងសមីខ្លួនរបស់គេទៅទៀតនេះបានហៅថាកំពូលកូនចៅយល់ពីចិត្តដ៏ជ្រៅជ្រះចៅហ្វាយនាយនៀក។
« ខ្ញុំចង់ឲ្យចៅហ្វាយប្រកដដោយសារតែពួកយើងទៅក្រៅប្រទេសទាន» ហ្វូវ៉ុនគេនៅរក្សាជំហរខ្លួនឯងដដែលមិនប្រែប្រួលផ្លាស់ប្ដូរវាទៅណាទាំងអស់សំខាន់គេចង់បានពាក្យពេចន៍ពិតពីមាត់ចៅហ្វាយនាយម្នាក់នេះពូកែអូសក្រឡាជាមួយគេច្រើនដល់ហើយ។
« ឥឡូវនេះក៏បានចម្លើយហើយឯងចង់យ៉ាងម៉េចជាមួយយើងទៀតតិចត្រូវស៊ីមួយដៃកណ្ដាលក្បាលទៅ»ជុងគុកគេអាក្រក់តែមាត់ប៉ុន្តែមាត់តែថាចូលចិត្តថាអាក្រក់នោះគឺចង់ឲ្យអ្នកម្ខាងទៀតស្វែងយល់ឲ្យដឹងពីគន្លឹះអ្វីមួយដែលគេចង់បង្ហាញទៅប៉ុណ្ណោះ។
« លែងហ៊ាននៅហើយបាទ» ហ្វូវ៉ុនគេចាកចេញពីអូហ្វីសចៅហ្វាយនាយយ៉ាងលឿនមិនឲ្យជុងគុកវៃគេទាន់ទេ។ អ្នកណាដែលឲ្យគេមកវៃបានងាយៗនោះលោកអើយបើមិនចឹងទេឆ្កួតមិនខាន...។
«ហ៊ឹស...! »ជុងគុកសើចដើមកជាមួយនិងកាយវិការកូនចៅរបស់ខ្លួនឯង..គេចូលចិត្តម៉ឺងម៉ាត់ប៉ុន្ដែកូនចៅម្នាក់នេះចូលចិត្តណាស់ខាងញ៉េះញ៉ោះគេគ្រប់ពេលជាពិសេសពេលគេកើតទុក្ខអ្វីមួយដឹងតែមានហ្វូវ៉ុនមកលេងជាមួយរហូតអាចថាសំណាងមានអ្នកយល់ចិត្តដែរ។
«លោកហ៎ាកាលណានាំខ្ញុំទៅផ្ទះ?ថ្មើរនេះទៅហើយអ្នកម៉ាក់គាត់បារម្ភពីខ្ញុំមិនខានទេណាលោកខ្ញុំសុំលោកផងទៅចុះណា» ហ្វាយមីនាងបានមកអង្គុយសុំអង្វរគេឲ្យជូននាងត្រឡប់មកផ្ទះវិញពេលនេះនាងនៅផ្ទះរបស់គូមីននៅឡើយទេ។ សម្រាប់គេនោះគឺគ្មានមើលឃើញថាមានវត្តមាននាងនៅទីនោះសោះហើយគេនៅធ្វើការរហូតឯនាងនៅអង្គុយអជ្សុកមើលគេធ្វើការទាំងនឿយណាយចិត្តជាខ្លាំងណាស់។
« នៅទីនេះសិនទៅ» ទម្រាំគេដាច់ចិត្តឆ្លើយមកកាន់នាងវិញនាងចាំឡើងហត់ចិត្តនាងខំអង្វរគរអស់ជាច្រើនគេនៅដដែលមិនព្រមជូននាងទៅវិញសោះ។ ប្រសិនបើមិនមែនគេផ្ទាល់ក៏ឲ្យកូនចៅគេជូននាងទៅវាក៏មិនខុសប្លែកអ្វីដែរ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now