ភាគ:២៥

289 6 0
                                    

ភាគ:២៥

   ជុងគុកនាយបើកភ្នែកមកយឺតៗទាំងមានអារម្មណ៍ថាឈឺក្បាលខ្ទោកៗចម្លែកខ្លាំងណាស់ប៉ុន្ដែយ៉ាងណាក៏នាយព្យាយាមបើកភ្នែកដោយទប់ក្បាលរបស់ខ្លួន។ គេដូចត្រូវគេជះទឹកកណ្ដាលមុខព្រោះតែនាយបានឃើញប្រេម៉ាគេងនៅជិតនាយថែមទាំងលើខ្លួនរបស់នាងគ្មានសម្លៀកបំពាក់ទៀតនេះមានរឿងអ្វីកើតឡើងចំពោះពួកគេទាំងពីរ?ជុងគុកគេឡើងវង្វេងអស់ហើយព្រោះមិននឹកស្មានថាមានរឿងបែបនេះកើតឡើងមកលើនាយទេ។ ជុងគុកចុះពីលើគ្រែគេងចូលមកក្នុងបន្ទប់ទឹកដើម្បីលុបមុខឲ្យបាត់ស្វាងខ្លះនេះបើក្បាលគេដូចមាននរណាមកដំជាច្រើនញញួរខ្លាំងណាស់។ នាយសម្លឹងមើលទៅខ្លួននៅលើកញ្ចក់ទាំងសេចក្ដីហួសចិត្តជាមួយខ្លួនឯងណាស់ដែលបណ្ដោយឲ្យមានរឿងនេះកើតឡើងមកទៅរួចដែរ។
« នេះឯងកំពុងតែធ្វើអ្វីទៅអាជុងគុក?នេះនាងជាអ្នកធ្វើការជាមួយឯងណា?ហ៉ើយ....!ធ្វើយ៉ាងម៉េចទៅ?ឲ្យខ្ញុំទទួលខុសត្រូវលើនាងបែបហ្នឹងឬ?» ជុងគុកនាយឡើងក្រញ៉ាញ់ខួរហើយពេលនេះម៉្យាងវិញទៀតគេគ្មានចិត្តនឹងស្រឡាញ់ប្រេម៉ាក្រៅពីពាក្យថាប្អួនស្រីនោះទេឥឡូវនេះមើលចុះគេដោះស្រាយវាដោយវិធីណាបើមិនទទួលខុសត្រូវលើរឿងមួយនេះវាដូចមិមទុកកិត្តិយសឲ្យខាងស្រីពេកពេលស៊ីកូនស្រីគេហើយនោះ។
« ខ្ញុំចាំអ្វីមិនបានទាំងអស់ហើយ...ឈឺក្បាលណាស់..បន្ទប់មួយនេះគ្មានកាមេរ៉ាទៀត» នាយកម្លោះស្ទើតែបោកកកបាលឲ្យស្លាប់ភ្លាមៗទេនិយាយពិតមែនគេពិបាកទ្រាំមើលខ្លួនឯងទៀតណាស់មកធ្វើរឿងឆ្កួតៗចឹងជាមួយប្រេម៉ាបានទៅរួចដែរ។
« អ្ហឹកកកក...» ជុងគុកចេញពីក្នុងបន្ទប់ទឹកវិញលឺតែសម្លេងយំតួញសោករបស់ប្រេម៉ានៅលើគ្រែក្ដោបនៅលើខ្លួនជាប់ប៉ុណ្ណោះ។ នាងយំទាំងអោនមុខចុះមិនហ៊ានប្រឈមកុខជាមួយវត្តមានរបស់ជុងគុកនៅទីនេះឡើយនាងធ្វើហាក់ដូចជាវាជារឿងពិតអញ្ចឹងនិយាយទៅនាងពូកែសម្តែងខ្លាំងណាស់ដាក់មុខជុងគុក។
« ប្រេម៉ាខ្ញុំសុំទោសខ្ញុំពិតជាមិនចងចាំថាខ្លួនឯងបានធ្វើអ្វីខ្លះដាក់នាងទេណាខ្ញុំសុំទោស» នាយគ្មានពាក្យនិងមកនិយាយទេក្រៅពី"សុំទោស"នេះដោយសារតែគេមិនចងចាំរភងកាលពីយប់មិញនេះមកពិតមែនហើយឲ្យគេធ្វើបែបណា?
« មិនអីទេច៎ាស..អ្ហឹកកកក..» ប្រេម៉ានាងឆ្លើយថាមិនអីមែនប៉ុន្ដែនាងនៅតែយំចេញមកដដែលដោយហាមមិនបានសោះឡើយ។ ជុងគុកគេក្រញ៉ាញ់ខួរលើសពីក្រញ៉ាញ់ទៅទៀតហើយឥឡូវហ្នឹង។
« ឈប់យំទៅចាំខ្ញុំទទួលខុសត្រូវជាមួយនាងរឿងមួយនេះចុះណា» នាយមិនហ៊ានដាច់ចិត្តឲ្យប្រេម៉ាកើតទុក្ខបន្ទោសនាយដែលធ្វើខុសហើយមិនព្រមទទួលឡើយ។ នាយអោបលួងលោមប្រេម៉ារហូតទាល់តែនាងបាត់យំអោបគេយ៉ាងណែនវិញ។
(ហ៊ឹស..!ចុងក្រោយលោកប្រុសនៅតែជារបស់ខ្ញុំតែម្នាក់គត់ប៉ុណ្ណោះ) ប្រេម៉ានាងស្រដីនៅក្នុងចិត្តទាំងមានអំនួតពេញទីមានរបស់នៅក្នុងដៃបែបនេះហើយនងនិងរក្សាទុកវាឲ្យបានល្អមិនឲ្យរហូតចេញពីដៃរបស់នាងឡើយ។
« នាងគេងសិនចុះណាខ្ញុំចុះទៅខាងក្រោមសិន» មុនពេលនាយចុះទៅជាន់ខាងក្រោមវិញក៏មិនភ្លេចយកសម្លៀកបំពាក់មកផ្លាស់ប្ដូរ។
« រាងកាយលោកប្រុសស្អាតខ្លាំងណាស់ទោះមិនបានប៉ះពាល់ច្រើនតែខ្ញុំរីករាយ» ប្រេម៉ានាងស្តាប់តែនឹកឃើញដល់រាងកាយរបស់ជុងគុកដែលនាងបានប៉ះពាល់ដោះសម្លៀកបំពាក់របស់នាយចេញពីប្រាណទាំងមូលមិនឲ្យនាងអត់សរសើរមិនបានព្រោះតែវា perfectទាំងអស់។ ប្រេម៉ានិយាយទាំងរមួលខ្លួនពេញលើគ្រែនាងអៀនឡើងមុខក្រហមពេលនឹកឃើញដល់រឿងរ៉ាវនេះ។
   ជុងគុកចុះមកដល់ជាន់ខាងក្រោមមិនបានឃើញមាននរណានៅក្នុងផ្ទះសោះសង្ស័យថានាំគ្នាទៅធ្វើការអស់ហើយ។
«ហ៊ឹម...!អាហ្វូវ៉ុនវាមិនបាននៅទីនេះទៀតឲ្យជួយមកដោះស្រាយយ៉ាងម៉េចក៏មិនបាន»ជុងគុកនាយជ្រែកងចង្កេះដកដង្ហើមធំមិននឹកស្មានថាបុរសបងធំម្នាក់នេះត្រូវមកទន់ជ្រាយត្រឹមនេះទាល់តែសោះឡើយ។
« នេះម្ហូបមកដល់ហើយច៎ាស» ស្រីស្រស់ក្រមុំលើកម្ហូបមកដាក់លើបង់ដែលមានតុថ្មពីខាងក្នុងនោះដាក់លើនឹងនាងតូចដាក់ចានស្រួលបួលយ៉ាងប្រុងប្រយ័ត្ន។
« មើលទៅទំនងដល់ហើយ» អ្នកម៉ាក់ហ្វាយមីគាត់ធុំតែក្លិនក៏ប្រហែលជាឆ្ងាញ់ណាស់ព្រោះតាមមើលការច្នៃប្រឌិតរចនាឡូយមែនទែនស្ទើមិនជឿនិងភ្នែករបស់គាត់ដែលពួកគេអាចចម្អិនវាបានដោយគ្មានបញ្ហាណាមួយវាជាម្ហូបអ្នកស្រុកចម្ការធម្មតាៗប៉ុណ្ណោះ។
« ត្រូវហើយច៎ាសស្នាដៃរបស់ពួកខ្ញុំទាំងពីរដឹងតែឆ្ងាញ់តែម្ដង»
« ឲ្យតែប្រាកដណានាងល្អិត» គាត់និងដូម៉ារេហាក់ដូចជាងាយចុះសម្រុងគ្នាបានយ៉ាងងាយស្រួលគ្មានទើសទាល់ជាមួយគ្នាឡើយតាំងពីចូលមកដល់ក្នុងផ្ទះមួយនេះមក។
« ម៉ារេមកជួយលើកចានទៅបន្តិច»
« ទៅហើយៗ» ដូម៉ារេលឺសម្រែកហៅរបស់ហ្វាយមីហើយក៏ប្រញាប់ទៅយ៉ាងលឿនមិនឲ្យទាស់ចិត្តមិត្ត។
« នេះរួចរាល់ហើយឬ? » អ្នកម៉ាក់ហ្វាយមីគាត់សួរទៅដោយសារកូនស្រីហាមមិនឲ្យគាត់ចូលមកពាក់ព័ន្ធរឿងធ្វើម្ហូបមេះទេបានជាគាត់ចេះតែចង់ដឹងទៅ។
« រួចរាល់ហើយម៉ាក់»
«ទុកខ្ញុំជាអ្នកដួសបាយវិញណា»
« តាមសម្រួល»ដូម៉ារេនាងដួសបាយពីចានមួយទៅចានមួយរហូតដល់បីចានបានទុកវែកចុះអង្គុយជិតហ្វាយមី។
« អ៊ឹម...ឆ្ងាញ់ណាស់នៀកម្ហូបមួយមុខនេះ» គាត់ភ្លក់មួយម៉ាត់ភ្លាមក៏សរសើរមកកាន់ស្នាដៃពួកគេទាំងពីរតែម្ដងព្រោះរសជាតិវាស្រដៀងបែបអឺរ៉ុបតិចៗដែរពូកែច្នៃរបស់គេមែន។
« ច៎ាស» ពួកគេញញឹមញញែមយ៉ាងស្ញេញទាំងពីរនាក់បានអ្នកម៉ាក់លើកសរសើរពីស្នាដៃរបស់ខ្លួនបែបមេះបន្ទាប់មកក៏នាំគ្នាអង្គុយញាំអាហារមួយពេលនេះយ៉ាងមានសេចក្ដីសុខគ្រួសារតូចតែកក់ក្ដៅខ្លាំងណាស់។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now