ភាគ:៨៣

140 3 0
                                    

    ពេលរាត្រីយប់យន្ដណាស់ទៅហើយដែរនាងល្អិតដូម៉ារេនៅតែគេងមិនលក់ចិត្តរសាប់រសល់នឹកគិតទៅដល់រឿងអ្វីមួយដែលពិបាកស្មានដល់ខ្លាំងណាស់។ នាងដកតែដង្ហើមធំចេញចូលៗពេញទីគ្មានអារម្មណ៍ថារីករាយទាល់តែសោះបន្តិចក៏វាគ្មាន។
« ខ្ញុំកើតអីឲ្យប្រកដទៅ?ហេតុអ្វីក៏ខ្ញុំលែងខឹងគេ?» នាងមករំលឹកខ្លួនឯងកាលពីពេលដែលជួបនឹងជុងគុក។ហេតុអ្វីពេលនោះនាងមានអារម្មណ៍កក់ក្តៅ? នាងអស់ភាពភ័យខ្លាចពេលបានជួបមុខគេ? នាងកាន់តែមិនយល់ពីអ្វីៗគ្រប់យ៉ាងទាំងអស់។
ទីង....!
    សារក្នុងទូរស័ព្ទបានលោតឡើងមកភ្លេតនាងតូចប្រញាប់បើកវាមើលដោយមិនចាំយូរទៀត។
" នាងចូលគេងឬនៅ? " អត្ថន័យក្នុងសារដែលបានផ្ញើមកប៉ុណ្ណេះអាចឲ្យនាងញញឹមញញែមម្នាក់ឯងបាន។
« មនុស្សឆ្កួត» មុខនាងឡើងអៀនប្រៀនរមួលខ្លួនពេញគ្រែគេង។
" ខ្ញុំរៀបចូលគេងហើយប៉ុន្តែលោកផ្ញើសារមក" នាងចុចផ្ញើទៅវិញដោយអារម្មណ៍រំភើបមិនអាចគណនាអំពីចិត្តរបស់ខ្លួនបានសោះ។
" អរ..ខ្ញុំសុំទោសផងណាដែលរំខានពេលវេលានាង"
" មិនអីទេ! លោកមានអ្វីនិយាយទៀតទេ? "
" បាទមាន! គឺថាស្អែកនេះនាងទំនេរដែរអត់? "
" អ៊ឹម...ទំនេរតើលោកមានអី? "
" ខ្ញុំចង់បបួលនាងទៅមើលកុនតើបានទេ? "
"មានអី! "
" អូខេបើនាងសម្រេចដូច្នេះហើយប៉ុណ្ណឹងសិនចុះខ្ញុំមិនចង់រំខានទៀតទេ! រាត្រីសួស្ដីអូនសម្លាញ់"
"អ្នកណាអូនសម្លាញ់លោក? "
" គឺអូននឹងហើយ"
" ឆឺស..ប៉ុណ្ណឹងបានហើយ"
« ហ៉ើយ..មនុស្សចង្រៃនេះ» នាងតូចបោះទូរស័ព្ទចេញទៅម្ខាងរើពេញគ្រែញញឹមញញែមសើចសប្បាយខ្លាំងណាស់ដូចគ្មានទុក្ខកង្វល់ក្នុងចិត្តទេគឺថារំភើបហើយក៏លួចមានចិត្តគិតថាខ្លួនឯងសំណាងដែរ។
« ចូលគេងវិញ» នាងបិទភ្លើងក្បែរក្បាលគ្រែនោះនិងបានទាញភួយមកដណ្ដប់លើខ្លួនបិតភ្នែកគេងដោតស្នាមញញឹមជាប់ថ្ពាល់។
   ក្រឡេកមកមើលជុងគុកវិញញេក៏មិនខុសអ្វីក្រៅពីដូម៉ារេដែរនាយកាន់ទូរស័ព្ទថើបលើអេក្រង់ដូចជាមនុស្សមិនគ្រប់ទឹកខ្លាំងណាស់និយាយទៅគេសប្បាយរីករាយមែនទែន។ ទឹកមុខជុងគុកបង្ហាញមកឲ្យឃើញច្បាស់ណាស់ថាញេពិតជាមានសេចក្ដីសុខចម្លែកដោយមិនអាចប្រកែកបាននោះឡើយ។
« ការព្យាយាមរបស់ខ្ញុំវាមិនខកបំណងនោះឡើយពេលនេះ...យ៎េៗៗ....» នាយលោតអរកញ្ជៀវពេញបន្ទប់គេងរបស់ខ្លួន។ ថាហើយថាបើនាយខំបហរឹងប្រែងតាមនាងរហូតនោះវាមិនបាត់ទៅណាទេដោយសារតែចិត្តគេអត់ធន់ចំពោះដូម៉ារេខ្លាំងណាស់ទោះបីនាងជេរស្ដីគេដោយរបៀបណាក៏នាយនៅតែទ្រាំទ្រជាមួយនឹងនាង។
«ហើយស្អែកខ្ញុំត្រូវទៅមើលកុនជាមួយនាងទៀតគួររៀបរឹកបែបណា? ប៉ុន្តែខ្ញុំគួរស្លៀកពាក់អ្វីទៅ? » ជុងគុកគេសញ្ជឹងគិតម្នាក់ឯងទាំងយប់ជ្រៅជាមុនក្នុងការស្លៀកពាក់ទៅមើលកុននិងដូម៉ារេ។ នាយរំភើបោះើងធ្វើអីមិនត្រូវទៅហើយតើនៀក។
«អត់កើតទេខ្ញុំត្រូវតែគេងយកកម្លាំងទាល់តែបាន» នាយកម្លោះស្រដីត្រឹមប៉ុណ្ណេះបានគេចូលគេងស្កប់ចិត្តខ្លះ។
   សណ្ឋាគារផ្កាយប្រាំ...!
   ស្ថិតនៅជាន់ខ្ពស់ជាងគេនៅក្នុងសណ្ឋាគារមួយនេះហើយមានមនុស្សប៉ុន្មាននាក់ស្ថិតនៅខាងក្នុងនឹង។ នាងជាស្រីគឺដូម៉ារេនិងហ្វាយមីចំណែកមនុស្សប្រុសក៏ជាមនុស្សម្នាក់ដែលបានស្គាល់គ្នាមករួចទៅហើយ។
« លោកគូមីនមានមតិយោបល់អ្វីបន្ថែមពីនេះទៀតទេ? ដោយសារតែខ្ញុំយល់ថាខាងលោកដូចហាក់ខ្វះខាតអ្វីម៉្យាងណាតែនេះខ្ញុំនិយាយទៅការពិតប៉ុណ្ណោះលោកមិនខឹងទៅចុះណា» ដូម៉ារេនិយាយដាក់ចំៗកន្លែងមន្ទិលសង្ស័យមួយៗរបស់នាងទៅគូមីនព្រោះអ្វីដែលនាងស្រដីទៅនាយកម្លោះខាងនោះបានងក់ក្បាលថានាងគឺវាចាមកពិតៗខ្លាំងណាស់គំនិតនេះក៏អាចឲ្យគេមានគំនិតច្នៃប្រឌិតមុខម្ហូបរបស់ខ្លួនផងដែរ។
« បាទគំនិតអ្នកនាងពិតជាល្អណាស់វាក៏ជាកន្លែងខ្វះខាតដ៏ធំសម្រាប់ខ្ញុំហើយបើអ្នកនាងប្រាប់មិនទាន់ខ្ញុំប្រហែលជាត្រូវខុសរហូតមិនខាន» គូមីនញញឹមឡើងស្ញេញដាក់ដូម៉ារេថានេះវាជារឿងពិតប្រកដមិនបានប្រឌិតយកមកនិយាយបង្កាច់បង្ខូចនាយដែរ។
« ច៎ាសខ្ញុំរីករាយជានិច្ចម៉្យាងខ្ញុំក៏មិនមែនទៅខ្លាំងខាងមុចម្ហូបនេះដែរគ្រាន់តែខ្ញុំរាងយល់ពីវាតិចតួចប៉ុណ្ណោះ»
« យ៉ាងណាអ្នកនាងនៅតែពូកែ»
« ហិហិ...លោកបញ្ជោពេកហើយខ្ញុំមិនពូកែអីផងគំនិតខ្ញុំនៅអន់មែនទែន»
« អ្នកនាងប៉ុណ្ណឹងហើយថាអន់ចុះទម្រាំខ្ញុំហ៎? អញ្ចឹងហើយអ្នកនាងដូម៉ារេប្រៀបដូចជាគ្រូបង្រៀនខ្ញុំដែរណា»
« ហ៎ាសហ៎ា...តាមដែលលោកយល់ឃើញចុះខ្ញុំហាមលោកមិនបានទេ» ដូម៉ារេសើចសប្បាយណាស់ដោយសារតែការនិយាយមួយៗរបស់គូមីនអាចឲ្យនាងសប្បាយគ្រប់ពេល។
« អូរ...អ្នកនាងហ្វាយមីដូចជាស្ងាត់ដល់ហើយមិនលឺនិយាយអ្វីជាមួយពួកខ្ញុំសោះ» គូមីនដៀងភ្នែកងាកមករកហ្វាយមីដែលអង្គុយស្ងាត់ៗមិនខ្ចីរវីរវល់ជាមួយអ្នកណានាងរវល់ជាមួយតែការងារបស់ខ្លួនប៉ុណ្ណោះ។
« អរ..មកពីខ្ញុំមិនមានអ្វីត្រូវនិយាយអញ្ចឹងហើយលោកមិនបាច់មកខ្វល់និងខ្ញុំទេ» ហ្វាយមីញញឹមញាក់ចិញ្ចើមដាក់នាយកម្លោះគូមីនយ៉ាងឌឺគេចង់តែហក់ទៅក្រញិចនាងតើចេញមកចូលចិត្តតែអាឌឺដងនឹង។
« បាទតាមអ្នកនាងចុះ» គូមីនសើចមិនសមដាក់ហ្វាយមីមិនគួរណាគេទទួលបានការឆ្លើយតបមកវិញដូច្នេះសោះហើយឈឺចិត្តណាស់និយាយពិតមែន។
« ច៎ាសលោក» នាងបង្ហាញស្នាមញញឹមមកកាន់គូមីនទាំងសង្កត់សម្លេងចង់ស៊ីសាច់ហុតឈាមរបស់នាយម្នាក់នេះឲ្យណាណីតើ។
« អ្នកទាំងពីរខ្ញុំសុំទៅលើកទូរស័ព្ទសិនណា» ដូម៉ារេនាងមានទូរស័ព្ទខលចូលមកក៏បានសមពួកគេបន្ទាប់មកនាងក៏ចេញមកខាងក្រៅបន្ទប់ទុកឲ្យហ្វាយមីនិងគូមីនអង្គុយសម្លក់មុខគ្នាចង់ជ្រុះគ្រាប់ភ្នែកចេញមកខាងក្រៅបានទៅហើយ។
« នាង....»
« ស្អីលោកឯង? »
« មើលគេឆ្លើយ? »
« ឲ្យខ្ញុំឆ្លើយម៉េចវិញ? »
« ឆ្លើយឲ្យសមសួនជាងនេះមិនបានឬ? »
« ទេ...» ហ្វាយមីញាក់ចិញ្ចើមមិនខ្វាយខ្វល់និងនាយកម្លោះម្នាក់នេះសូម្បីតែបន្តិចឡើយ។
« ឆឺស...នាងចាំមើលទៅ»
« ខ្ញុំចាំតែមើលតើ? » ទោះបីជានាងមិនសូវយល់ពីបំណងក្នងការនិយាយរបស់គេនេះក៏ដោយនាងសុខចិត្តឆ្លើយយ៉ាងផ្ចាញ់ផ្ចាល់ត្រឡប់មកវិញ។
« ឲ្យតែនាងប្រកដចិត្តទៅបានហើយ» អស់អីហ្វាយមីឌឺឥឡូវនេះក៏ចូលមកដល់គូមីនដែរគេញាក់ស្មារញញឹមឡើងស្ញេញដាក់ទៅកាន់ហ្វាយមី។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now