ភាគ:៣០

303 6 0
                                    

ភាគ:៣០

   ម៉ោង9យប់....!
   យប់ណាស់ទៅហើយដែលដូម៉ារេនិងហ្វាយមីបានមកអង្គុយផឹកស្រាញាំសាច់អាំងនោះហើយក៏មានម្នាក់ស្រវឹងឡើងទន់ខ្លួនដូចគ្នាគឺដូម៉ារេនិងហើយផឹកស្រាជាងផឹកទឹកទៀតមិនខ្ចីគិតខ្វាយខ្វល់ថាខ្លួនឯងស្រវឹងឡើយ។
« នោះស្រវឹងហើយនៅចង់បានអីទៀតហ៎ា? » ហ្វាយមីនាងចាប់ឲ្យដូម៉ារេក្រោកឡើងប៉ុន្ដែនាងនៅតោងទាមមិនព្រមទៅសោះ។
« ខ្ញុំចង់..ផឹកស្រាទៀត» នាងតូចឆ្លើយទាំងស្រវឹងជោកខ្លួននៅចង់ផឹកបន្តទៀត។
« អត់ទេតោះទៅផ្ទះណាយប់ហើយ» នាងទាញឲ្យដូម៉ារេងើបអង្គុយនឹងគ្រានាងចេញពីកន្លែងមួយនេះចូលទៅឡានដែលកំពុងតែចតមួយកន្លែងរងចាំពួកគេមកដល់។
« មិនបាច់ត្រឡប់ទៅវិញទេជូនពួកយើងទៅសណ្ឋាគារទៅ» ហ្វាយមីនាងចូលមកដល់ក្នុងឡានភ្លាមក៏បង្គាប់បញ្ជាទៅកាន់តៃកុងឡាននោះ។
« បាទ» តៃកុងឡានគាត់យល់ព្រោះនេះក៏យប់ជ្រៅដែរបើទៅប៊ូសានឥឡូវក៏ត្រូវប្រើពេលធ្វើដំណើរជាយូរបានទៅដល់អញ្ចឹងជម្រើសមានតែសម្រាកនៅទីក្រុងសេអ៊ូលហើយ។
« ជម្រាបសួរអ្នកម៉ាក់» ហ្វាយមីនាងចុចខលទូរស័ព្ទទៅកាន់អ្នកម៉ាក់របស់នាង។
(ច៎ាសកូន)
« ម៉ាក់ខ្ញុំមិនបានត្រឡប់ទៅផ្ទះវិញទេព្រោះអីពេលនេះដូម៉ារេនាងស្រវឹងហើយយប់ជ្រៅដែរចឹងម៉ាក់ចូលគេងចុះច៎ាស» ហ្វាយមីនាងខលមកខ្លាចអ្នកម៉ាក់របស់ខ្លួនគាត់រងចាំនាងនិងដូម៉ារេត្រឡប់ទៅវិញ។
(អូរ..!ច៎ាសកូនអញ្ចឹងរកកន្លែងគេងឲ្យស្រួលបួលទៅណា)
« ច៎ាសម៉ាក់ជម្រាបលា» និយាយបានបន្តិចប៉ុណ្ណឹងនាងក៏ចុចបិទទូរស័ព្ទទៅ។
    អ្នកម៉ាក់ហ្វាយមីគាត់ដាក់ទូរស័ព្ទចុះក្រោយពីបានញញឹមវិញ។
« នេះកូនស្រីរបស់មីងត្រឡប់មិវិញហើយឬ? » សម្លេងត្រលធំរបស់មនុស្សប្រុសម្នាក់បានពន្លឺឡើងក្រោយខ្នងរបស់គាត់ឡើងគាត់ភ្ញាក់ជាមួយមិនស្ទើទេ។
« ច៎ាសលោកប្រុសជុងគុក» គាត់ឆ្លើយទាំងញញឹមដាក់ជុងគុកតាមទម្លាប់ព្រោះជុងគុកចាត់ទុកគាត់ជាអ្នកផ្ទះតែមួយទៅហើយ។
«មកតាំងពីពេលណាទៅមីង?ម៉េចក៏ខ្ញុំមិនបានឃើញ? » ជុងគុកនាយឡើងឆ្ងល់តើកូនស្រីរបស់គាត់ចូលមកតាមណាទៅ?បើតាមផ្លូវមុខមកនាយមិនឃើញផងនោះ?មិនឲ្យគេឆ្ងល់ជាមួយរឿងនេះវាចម្លែកណាស់ម៉្យាងគេមិនបានចេញទៅណាឆ្ងាយផងគួរណាតែឃើញកូនស្រីគាត់ចូលមកតាមផ្លូវកាត់ផ្ទះរបស់នាយនៅខាងមុខជិតផ្លូវបើកចូលមកដែរ។
« មកដល់ព្រឹកមិញនេះណាហើយហ្វាយក៏ចូលតាមផ្លូវដែលនាងចូលចិត្តចេញចូលតាមផ្លូវមួយនោះតាំងពីនៅក្មេងៗមកម្លេះអ៊ីចឹងហើយបានលោកប្រុសមិនបានឃើញ» មុនដំបូងគាត់ស្មានថាកូនចូលមកតាមទ្វាមុខតែក្រោយមកលឺជុងគុកសួរគាត់ក៏ដឹងភ្លាមមិនរងចាំយូរទៀត។
« អូរ!ម៉េចក៏ខ្ញុំមិនចាប់ភ្លឹកជាមួយរឿងនេះសោះចឹងនៀក»
« ហ៊ឹម»
«ចឹងខ្ញុំមិនរំខានអ្នកមីងទៀតទេសូមអ្នកមីងចូលទៅសម្រាកចុះខ្ញុំសុំលាទៅវិញសិនហើយ» ជុងគុកនាយឃើញថាខ្លួនឯងមករំខានដំណេកអ្នកមីងអស់ពេលយូរក្រែលដែរក៏បនសុំលាគាត់ចេញទៅគេងដូចគ្នាដែរហើយ។
« ច៎ាសលោកប្រុស» គាត់មិនបានកែទម្លាប់របស់ខ្លួនដែលហៅជុងគុកថា"លោកប្រុស"ឡើយទោះបីជាជុងគុកប្រាប់គាត់ជាប៉ុន្មានដងប៉ុន្មានសារក៏ដោយ។
« ខ្ញុំកាន់តែមានអារម្មណ៍ថាខុសដែលជួយអ្នកប្រុសមិនបាន» គាត់និយាយទាំងដកដង្ហើមធំគាត់នៅមានរឿងកង្វល់ចិត្តជាច្រើនមានរឿងចង់និយាយជាមួយជុងគុកតែមាត់គាត់ហារស្ដីទៅណាមិនបានសោះវាជាប់គាំងមួយកន្លែងទៅហើយ ។
គាត់មានរឿងលាក់បាំងឬ?
គាត់ដឹងរឿងអ្វីខ្លះដែរទៅ?
ហេតុអ្វីគាត់និយាយអីចេញមកប្លែកៗម្លេះ?
មានរឿងអ្វីជាមួយជុងគុកមែនទេ?
មានតែសំណួរជាច្រើនប៉ុន្តែវាគ្មានចម្លើយត្រឡប់មិវិញទាល់តែសោះចុងក្រោយមានតែនៅរងចាំចម្លើយ។
        សណ្ឋាគារលំដាប់ផ្កាយប្រាំ...!
   តៃកុងឡានបើកមកដល់កន្លែងមួយដែលសមរម្យសម្រាប់ពួកគេអាចស្នាក់នៅបានមួយយប់បានហើយ។ ហ្វាយមីនាងបើកទ្វាចុះពីក្នុងឡានមុមអ្នកមកបើកឲ្យទៀត។
« លោកអាចជួលបន្ទប់មួយស្នាក់នៅបានចាំខ្ញុំជាអ្នលចេញថ្លៃឲ្យ»
« បាទអ្នកនាង» តៃកុងឡានគាត់មិនបានប្រកែកណាមួយគាត់ក៏គ្មានកន្លែងសម្រាប់នៅដែរបើមានក៏មានតែនៅក្នុងឡានប៉ុណ្ណោះ។
« ច៎ាស» នាងញញមនិងគ្រាដូម៉ារេនកខាងក្បុងសណ្ឋាគារ។
« អត់ទោសច៎ាស!អ្នកនាងត្រូវការបន្ទប់សម្រាកប៉ុន្មានដែរទៅច៎ាស? »
« សុំពីរបន្ទប់!ពួកខ្ញុំស្នាក់នៅតែមួយយប់ប៉ុណ្ណោះ»
« អ្នកនាងបន្ទប់ដែលនៅសល់មានវីអាយភីប៉ុណ្ណោះច៎ាស»
« ច៎ាស» ហ្វាយមីនាងយល់ព្រមទទួលយកដោយមិនបានស្ទាក់ស្ទើរណាមួយនាងនៅតែមួយយប់សោះក៏តាមនឹងចុះ។
« នេះកាតចូលបន្ទប់វានៅជាន់ទី15បន្ទប់លេខ201និង202ច៎ាស» បុគ្គលិកស្រីនោះបានហុចកាតមកពីរហ្វាយមីទទួលហើយបានហុចកាតមួយឲ្យពូតៃកុងឡាន។គាត់ដូចមិនចង់ទទួលពីនាងសោះនេះជាបន្ទប់វីអាយភីណាតម្លៃក៏មិនថោកដូចគ្នាគាត់មិនអាចគេងនៅទីនេះបានទេ។
« ពូយកទៅវាមិនអីទេតម្លៃកុំគិតអី» ហ្វាយមីនាងមើលដឹងពីចិត្តគិតខ្វល់របស់គាត់បាននាងមកបញ្ជាក់គាត់។
« បាទអ្នកនាង» គាត់ព្រមទទួលយកតាមសម្ដីរបស់ហ្វាយមីកុំឲ្យនាងថាគាត់ចេះតែខ្លាចចិត្តរហូតនោះ។ បន្ទាប់ពីនោះពួកគេក៏ចូលក្នុងជណ្តើរយន្ដចុចទៅជាន់ទី15ដូម៉ារេដែលបន្ទប់ពួកគេនៅទីនោះ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now