ភាគ:៤៨+៤៩+៥០

299 6 0
                                    

ភាគ:៤៨+៤៩+៥០

   ប្រុសៗទាំងអស់មើលមកនាងសភ្នែកអស់ជាពិសេសនោះគឺគូមីនព្រោះគេទើបបានជួបគ្នាជាមួយនាងហើយពីលើកមុនប៉ុណ្ណោះ។
« យ៉ាងម៉េចពួកលោកឯងមករកបាញ់សម្លាប់គ្នាអីនៅទីនេះ?មិនចេះក្រែងចិត្តគេខ្លះទេ?ម៉្យាងគិតថាសម្លាប់គ្នាសប្បាយចិត្តខ្លាំងឬហ៎េស?ខ្ញុំសួរម៉េចក៏គ្មានអ្នកណាឆ្លើយ? » នាងប្រើកែវភ្នែកមុតស្រួចសម្លក់សួរពួកគេទឹកមុខនាងអាចបញ្ជាក់ពីភាពខឹងក្រោធរបស់នាងបង្ហាញមកឲ្យពួកគេឃើញ។ នាងពេលនេះក្លាហានឡើងជេរីនជាមនុស្សស្រីឆ្នាស់ឆ្មើងតាំងពីនៅរៀនប្រៀបមិនបានជាមួយនាងឥឡូវនេះផង។
« នាងចូលមកធ្វើអី? » ហ្វូវ៉ុននាយបានមកចាប់ទាញហ្វាយមីមកជិតសម្លឹងមើលដោយកែវភ្នែកចាប់កំហុសនេះនាងមិនខ្លាចស្លាប់ទេ?
« លោកកុំចេះ» នាងសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកដែលមកហាមនាងផ្ដេសផ្ដាស។
« លោកឯងក៏ដូចគ្នាថ្ងៃមុនខ្ញុំឃើញឡើងសុភាពឥឡុវមកកាន់កាំភ្លើងអីណាហ៊ឹស...មិនគួរណាខ្ញុំគោរពលោកសោះពេលមុន» ហ្វាយមីនាងដើរមកជិតគូមីនចាប់ទាញកាំភ្លើងក្នុងដៃរបស់គេយកចេញគប់ទៅម្ខាងបាត់ឡើងគូមីននាយភ្ញាក់និងទង្វើរបស់នាងដែលហ៊ានដល់ម្លឹងគេធ្លាប់ឃើញតែដូម៉ារេខ្លាំងឥឡូវនេះហ្វាយមីក៏ខ្លាំងមិនចាញ់ដូម៉ារេដែរ។
« ម៉េចចុះ? » គូមីនជ្រែកចង្កេះមើលហ្វាយមីម្ដងចាំមើលថានាងហ៊ានធ្វើអីទៀតគេចង់ដឹងណាស់នារីក្លាហាន។
« ហ៉ើយ....» ជេរីននាងធុញណាស់ក៏រៀបនិងចូលមកទាញហ្វាយមីចេញប៉ុន្តែត្រូវហ្វូវ៉ុនចាប់ទាញចេញដូចពេលហ្វាយមីចូលមកដែរ។
« លោក....» ហ្វូវ៉ុននាយលែងមានអារម្មណ៍និងបាញ់វៃសម្លាប់គ្នាទៀតដែរមានអីក៏នាំជេរីនចេញពីកន្លែងនេះតែម្ដង។
« មានម៉េចលោកឯងវាអាក្រក់និងហើយដែលមកតាមចង់សម្លាប់គេរហូតមកដល់ផ្ទះនេះឬ? »
« ហ៎ាសហ៎ា..»
« លោកសើចរកស្អី? »
« សើចមិនបាន? »
« អឺ....»
« ជុងគុកហ៎ាយើងសុំយកម្នាក់នេះទៅជាមួយហើយណា» គូមីននាយស្រាប់តែញញឹមឡើងមកភ្លាមគេបាននិយាយដាក់ជុងគុកដោយការអស់សំណើចជាខ្លាំង។ នាយចាប់ទាញចង្កេះអង្រ្កងរបស់នាងតូចហ្វាយមីជាប់មិនដឹងថាគេមានគំនិតអ្វីចេញមកទេឥឡូវហ្នឹង?
« តាមសម្រួលកុំឲ្យតែឯងធ្វើអ្វីនាងទៅបានហើយ» ជុងគុកនាយសើចសប្បាយដាក់គូមីនបើកដៃដោយសេរីម៉ងឡើងហ្វាយមីឡេឡឺអស់រលីងទៅហើយថាមានរឿងអីកើតឡើងមកឲ្យប្រកដ?មុននេះឃើញចង់កាប់សម្លាប់គ្នាសោះមកដល់ឥឡូវនេះមកសើចកក្អឹកជាមួយគ្នាទៅវិញ?អូយ...នាងវិលវល់អស់ហើយ។ គូមីនមិនចាំយូរក៏លើកលីនាងតូចដើរចេញទៅបាត់រីឯកូនចៅរបស់គេដែលដេកដួលនោះបានក្រោកឡើងមកវិញដូចគ្មានរឿងអ្វីកើតឡើងមកអញ្ចឹង។
« ហ្អាយយយ....អាឡប់ឯងដាក់ខ្ញុំចុះភ្លាម...ណែក...ដាក់...ដឹបៗៗ.» ហ្វាយមីគោះខ្នងគេខ្លាំងៗតាមចិត្តដែលខឹងនោះប៉ុន្តែគូមីនមិនព្រមដាក់នាងចុះសោះនៅមករុញនាងដាក់ក្នុងឡានទៀត។
« ហាមចុះ» នាយលើកដៃចង្អុលគម្រាមមិនឲ្យនាងចុះពីក្នុងឡានជាដាច់ខាតព្រោះមុនគេនាងចង់ចេញទៅវិញ។
« លោកឯងជាស្អី?ឆាប់បើកទ្វាទៅ» នាងហាក់នៅមិនស្ងប់ពេលគូមីនចូលមកក្នុងឡានដែរដោយមានកូនចៅរបស់គេចាំបើកឡានជាស្រេចនោះ។នាងនៅរើចុះរើឡើងងាកឆ្វេងងាកស្ដាំសម្លក់មុខនាយព្យាយាមចង់ចុចបើកទ្វានៅតែមិនបាន។
« ចេញឡានទៅ» កូនចៅបានលឺការបញ្ជារបស់ចៅហ្វាយហើយក៏បញ្ឆេះឡានបើកចេញទៅបាត់។
    សភាពក្នុងឡានហ្វាយមីមិនបានមាត់និយាយអ្វីទាំងអស់នាងមើលតែទៅខាងក្រៅកញ្ចក់ឡានទោះគូមីនព្យាយាមចង់និយាយជាមួយក៏នាងមិនខ្ចីងាកមុខមកមើលថែមទៀត។
« នាងនិយាយជាមួយខ្ញុំមួយម៉ាត់បានទេ? »
« ថី? »
« ម៉េចនាងខ្លាចខ្ញុំបានមិនហ៊ានចង់និយាយជាមួយខ្ញុំនោះ? »នាងលឺសំណួរមួយនេះងាកមកភ្លេតបើនាងខ្លាចគេពិតមែននោះមិនមែននាងចូលទៅហាមឃាត់ពួកគេមិនឲ្យឈ្លោះគ្នាទេលោកអើយ។ អញ្ចឹងនាងនៅខ្លបខ្លាចទៀត?
« តាមលោកគិតទៅខ្ញុំមិនដឹងទេ»នាងអោបដៃងាកចេញទៅបាត់ខ្ជិលនិយាយឈ្លោះច្រើននាំតែមានរឿងឥតអំពើជាមួយគ្នាវិញទេ។
«ទៅនារីក្លាហាន» អត់មិនបាននោះនាយក៏និយាយពាក្យនេះចេញមកបើនាងក្លាហានមែនគេក៏ថាទៅធ្វើយ៉ាងម៉េចឲ្យតែនាងព្រមនិយាយជាមួយគេ។
« ឆឺស..យ៉ាងណាក៏នៅតែមិនកំសាកដូចលោកឯងដែរ? តាំងពីនៅរៀនមកដល់ឥឡូវគ្មានខុសគ្នាអីតិចទេចរិតកោងកាងមានអំនួតអួតលើខ្លួនឯងនៅមានមិនប្រួលប្រែជាពិសេសចូលចិត្តមករករឿងគេឯងគ្រប់គ្នាម៉្យាងមុននឹងខ្ញុំឆ្ងល់ថាលោកជាអ្នកណាឥឡូវបានស្គាល់ហើយថាលោកជាម្នាក់ដែលរៀននៅសាលាផ្សេងមករឿងអ្នកនៅក្នុងសាលារបស់ខ្ញុំ» ហ្វាយមីនាងទើបតែនឹកឃើញរូបគេប៉ុណ្ណោះពលជួបលើកដំបូងមិនបានចាប់អារម្មណ៍ច្រើនជាមួយទេដល់ពេលឥឡូវនេះបានដឹងដឹងច្បាស់ថាធ្លាប់បានជួបគ្នាតាំងយូរនៅរៀនមកម្លេះ។ នាងមើលគេមិនស្គាល់ដូចជាជុងគុកដែរព្រោះតែការប្រែប្រួលរបស់គេ។
« នាងដៀលខ្ញុំ? » គូមីនគេគ្រហឹមមកយ៉ាងកំណាចចំហាយដែលគេគ្រហឹមមកអាចឲ្យកូនចៅអង្គុយខាងមុខបះរោមបានដោយងាយ។
« តាមលោកគិតទៅខ្ញុំមិនខ្វល់ជាមួយទេមនុស្សអត់ប្រយោជន៍»
« គីម ហ្វាយមី » គេសង្កត់សម្លេងហៅឈ្មោះនាងនេះគេស្រួលពេកឬបាននាងនិយាយជាមួយដោយមិនចេះក្រែងចិត្តគេសោះនោះ?តែសូមប្រាប់ឲ្យដឹងទៅចុះថានាងមិនក្រែងចិត្តស្អីនិងរូបគេសូម្បីតែបន្តិច។
« ច៎ាស? » នាងធ្វើមុខងឿយឆ្ងល់មកកាន់គូមីនធ្វើដូចខ្លួនឯងមិនទាន់យល់ពីអត្ថន័យរបស់គេទៀតលោកអើយ។
« នាងមិនបាច់មកធ្វើល្ងង់ទេ»
« អ៊ឹម..»
« ថីនាងមកដកដង្ហើមធំនិង? »
« ដកមិនបាន?»
« ប្រហែលទេដឹង? »
« កុំឌឺជាមួយខ្ញុំ »
« នាងស្ដេចឬ? »
« ទេ! »
« បើមិនមែនខ្ញុំឌឺមិនបានចុះបើនាងជាអ្នកផ្ចាញ់ខ្ញុំមុន? » គូមីនខិតកាន់តែមកជិតនាងតូចហ្វាយមីឡើងខ្លុននាងបុកនិងទ្វាឡានទៅហើយគេនៅមិនព្រមឈប់ទៀតរហូតដល់មុខពួកគេទាំងពីរបិះនិងប៉ះគ្នា។
« លោកងើបចេញ» ហ្វាយមីបានរុញខ្លួនឲ្យគូមីនទៅបុកជាមួយទ្វាម្ខាងទៀតលាន់លឺដឹប។តែហ្វាយមិនរវីរវល់ស្រាប់នាងបែរជាអោបដៃមើលទៅក្រៅកញ្ចក់ឡានដូចកាលមុនវិញ។
« អេ៎លោក...ខ្ញុំសុំសួរមួយទៅមើល» ស្ងាត់អស់មួយសន្ទុះធំហ្វាយមីនាងមកកេះកៃគូមីនសួរអំពីរឿងដែលនាងមានចម្ងល់។
«សួរមក»គូមីនញញឹមចុងមាត់តិចរួចហើយបានឆ្លើយដាក់នាងដោយគម្រោះគម្រើយ។
« ពេលចេញមកនោះខ្ញុំបានឃើញកូនចៅរបស់លោកក្រោកឡើងមកវិញធម្មតាដូចមិនមានរឿងអ្វីកើតឡើងមកចឹង?ហ្នឹងម៉េចវិញ?លោកសាកបកស្រាយប្រាប់ឲ្យខ្ញុំបានដឹងផង! » ហ្វាយមីបែរមកអង្គុយមើលមុខគូមីនឲ្យគេឆាប់បលស្រាយអំពីរឿងមួយនេះភ្លាមមកនាងមានចម្ងល់ត្រង់កន្លែងនឹង។ បើនាងមិនបានឃើញកូនចៅទាំងនោះក្រោកឡើងមកវិញទេក៏នាងមិនខ្ចីមកសុំអង្វរគូមីនឲ្យឆ្លើយជាមួយដែរ។
«នាងត្រូវជាអ្វីជាមួយខ្ញុំបានត្រូវខ្ញុំមានហេតុផលអីបានឲ្យខ្ញុំបកស្រាយប្រាប់នាង? » គូមីនគេលើកជើងមកគងទាក់ខ្លាជ្រឹបចិញ្ចើមក្បកសួរនាងទៅវិញ។
« អ្អា៎...ប្រាប់បន្តិចមកយ៉ាងណាក៏ពួកយើងធ្លាប់បានស្គាល់គ្នាដែរតើ? មិនចឹង?»នាងដាក់មនោគមន៍គូមីនឲ្យឆ្លើយនឹងនាងរំលឹករឿងដែលពួកគេធ្លាប់ស្គាល់គ្នាមកលាយឡំជាមួយដែរធ្វើយ៉ាងណាឲ្យតែគូមីនចិត្តទន់។
« ទេ!ខ្ញុំមិនដែលស្គាល់នាងផងនាងស្គាល់ខ្ញុំម្នាក់ឯងតើ? » គូមីនញាក់ស្មាម្ខាងដាក់នាងហាក់មិនបានស្គាល់នាងពិតមែន។ហ្វាយមីនាងឡើងតូចចិត្តនៅពេលគូមីនឆ្លើយមកដូច្នេះអញ្ចឹងទៅនាងលែងមានអារម្មណ៍ចង់សួរចង់ចេះដឹងអីបន្តទៀតហើយ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now