ភាគ:៦៣+៦៤

173 5 0
                                    

    បន្ទាប់ពីចូលមកក្នុងបន្ទប់ហើយជេរីននាងទៅរកកន្លែងអង្គុយបាត់បើមុននេះនាងនៅរងចាំពួកគេពីរនាក់ឡើងយូរបាត់ដំណឹងឈឹងទៅ។នាងឡើងរុករោយជើងអស់ព្រោះតែមិនចង់ដើរទៅណាផ្សេងទៀតជម្រើសរបស់នាងមានតែមកខនដូរមិត្តភក្តិ។
« នេះទឹក...» អ្នកជាម្ចាស់ខនដូរនោះក៏បានបើកទូរទឹកកកចាក់ទឹកដាក់ក្នុងកែវហុចមកឲ្យជេរីនម្នាក់និងបានដាក់គូថមកអង្គុយជិតគ្នានេះដែរ។
« អរគុណ» ជេរីនអរគុណនិងបានយកវាមកផឹកឲ្យសើមបំពង់កវិញ។
« ម៉ារេគ្នាមានរឿងចង់ដឹងពីឯងមួយ!ឯងអាចនិងប្រាប់គ្នាមកវិញទេ? » នាងតូចជេរីនសញ្ជឹងគិតរួចហើយថានឹងមានរឿងសួរដូម៉ារេឲ្យប្រកដម្ដងទៀត។
« ឯងនិយាយមក» ឆោតតែមកសួរនាងអញ្ចឹងទៅកើតបើខ្លួនឯងមិនបានសួរមកផងឲ្យនាងគិតថាគួរឆ្លើយឬអត់ដែរទៅ?ហ៉ើយ...!ចេញមកចេះតែប្លែកៗចឹងតើបានគ្មានអ្នកណាអាចដើរចូលជាមួយក្រុមគេផ្សេងបាន។
« គ្នាចង់ដឹងពីបុគ្គលិកឯងម្នាក់ដែលចេញចូលក្នុងបន្ទប់អូហ្វីសឯងពេលគ្នាទៅដល់នោះតើឯងអាចនិយាយប្រាប់គ្នាបានអត់?គ្នាពិតជាចង់ដឹងពីនាងម្នាក់នឹងណាស់» ជេរីននាងសម្លឹងទៅដូម៉ារេហាក់សុំអង្វរឲ្យនិយាយមកខ្លាំងមែនទែន ។ ខុសប្លែកអីតែដូម៉ារេនាងលឺឈ្មោះមួយនេះភ្លាមក៏ទម្លាក់ទឹកមុខចុះបាត់មិនទាំងមើលមុខរបស់ជេរីនវិញផង។ តិចល៎ដូម៉ារេនាងបានសង្ស័យអ្វី?
« អ៎េ...បើឯងមិនប្រាប់ក៏មិនដែរ»
« គ្នាប្រាប់តើ» ដូម៉ារេនាងល៎លេងជាមួយតិចសោះក៏ខឹងង៉រខ្ទើតបាត់ទៅហើយទើបមិនចងលេងសើចទៀតបានប្រាប់គ្រប់រឿងដែលជេរីនបានសួរនាង។
« គ្នាអរគុណហើយដែលឯងប្រាប់ម៉្យាងគ្នាសង្ស័យម្នាក់ហ្នឹងណាស់....អ៎ា..» ជេរីននាងធ្លោយមាត់ចេញមកទាល់តែបានឡើងគ្រប់គ្នានៅទីនេះមើលមុខនាងបើនៅសុខៗនាងក៏ពោលមកដូចកនេះមិនឲ្យអ្នកណាងឿយឆ្ងល់ជាមួយម៉េចបាន?ទោះនាងចង់រត់ចេញពីចំណោមពួកគេនេះក៏មិនកើតម្នាក់ៗកំពុងតែដាក់កំហិតមកលើជេរីនណាស់។
« ឯងមានរឿងអីដែលមិនប្រាប់ពួកយើង?ក្រែងជាមិត្តភក្តិនិងគ្នា?ហេតុអ្វីក៏លាក់ភាពសង្ស័យនេះម្នាក់ឯងទៅកើត?ឯងឆាប់ឆ្លើយមក!ម្ដេចបានលាក់ពួកយើងទាំងពីរ?» ហ្វាយមីដាក់កម្រិតដាក់ចង់ដឹងរឿងយ៉ាងកំហិតដាក់នាងកាន់តែខ្លាំងលើសដើមទៅទៀតដែលមិនព្រមឆ្លើយឆ្លងត្រឡប់មកវិញទេគិតតែពីកេះក្រចកដៃធ្វើភ្នែកឡេមឡាមមិនឈប់នៅនឹង។ ជេរីននាងជ្រឹបភ្នែកចុះឡើងៗសម្លឹងមើលពួកគេទាំងពីរម្ដងម្នាក់ៗនៅហ្នឹង។
« ជេរីន....» ដូម៉ារេគ្រហឹមមកយ៉ាងកំណាដាក់ទៅមិត្តភក្តិនេះវាជាលើកទីមួយហលយដែលជេរីនបានឃើញនាងកំណាចបែបនេះ។
«គឺថា...» ជេរីននាងបិទភ្នែកព្រមឆ្លើយប្រាប់ពួកគេតាមអ្វីដែលនាងដឹងបានឃើញមកទាំងអស់ឲ្យគ្រប់គ្នាលឺដឹងពីគោលបំណងរបស់នាងពេលបន្តិចទៀតនេះផងដែរ។ ការដែលថាលាក់បាំងនោះឥឡូវនេះក៏លាតត្រដាងមកទាល់តែអស់គ្មនសេសសល់ទុកឲ្យជេរីនកុហកពួកគេទៀតទេនិយាយទៅមិត្តភក្តិពួកគេនេះបើចង់ដឹងរឿងអ្វីហើយគឺថាបង្ខំឲ្យម្នាក់នោះឆ្លើយទាល់តែបានមិនអាចលាក់ពួកគេសូម្បីតែមួយពាក្យ។
« បែបហ្នឹងទេហ៎?មិនអីទេចឹងចាំគ្នាចាត់ចែងមើលសិនហើយឯងកុំគិតថាគ្នាមិនជឿដោយសារពេលនេះអ្នកដែលពួកយើងគួរទុកចិត្តមានតែចិត្តខ្លួនរបស់ពួកយើងផ្ទាល់ប៉ុណ្ណោះដែលដឹងច្បាស់ជាងអ្នកណាៗទាំងអស់ដូច្នេះហើយបើមានអីឯងអាចទុកចិត្តលើពួកយើងទាំងពីរនាក់នេះបានដឹងហើយឬនៅ? » នាងតូចម៉ារេចាប់កាន់ស្មាមិត្តសម្លឹងមើលចំចាក់ចូលចក្ខុរបស់នាងទាំងគូរឲ្យសម្លឹងតបតមកខ្លួនដែរបញ្ជាក់ឲ្យបានឃើញវិញ។
« អរគុណ...អរគុណពយកឯងទាំងពីរនាក់ណាស់មិនចឹងគ្នាដែលលាក់បាំងហើយនៅមកនិយាយឲ្យគ្នាសប្បាយចិត្តជាមួយទៀតគ្នាអរគុណគ្រប់យ៉ាងណា» ជេរីននាងអរគុណជាប់មាត់និយាយទៅគឺថារីករាយគិតទៅនាងពិតជាសំណាងខ្លាំងណាស់បានស្គាល់ពួកគេទាំងពីរនាក់នោះ។
« អ៊ឹម....!តែគ្នាមានរឿងចង់ប្រាប់ទៅកាន់ពួកឯងដូចគ្នា» ដូម៉ារេដល់ពេលខ្លួនឯងប្រាប់ជេរីនហើយក៏បានយករភងដែលនាងលាក់ពួកគេនោះទៅប្រាប់រាល់គ្នាវិញកុំឲ្យថានាងនឹងក្បត់ពាក្យសម្ដីខ្លួនឯងមិញនេះចឹងទៅវាដូចមិនស្មើភាពជាមួយគ្នាសោះ។
     ខ្យល់បក់មកល្វើយៗពេលរាត្រីក៏ចូលមកដល់បញ្ចាំងឲ្យឃើញពីទីក្រុងដ៏ស្រស់ស្អាតមានភ្លឺពណ៌ចម្រុះតាមដងផ្លូវទាំងមូល។ហើយវាក៏ដល់ពេលវេលាដែលអ្នកទៅធ្វើការងាររបស់ខ្លួនត្រឡប់មករកក្រុមគ្រួសារញាំបាយជួបជុំនិយាយគ្នាលេងពេញផ្ទះផងដែរ។ វាមានភាពសប្បាយរីករាយខ្លាំងណាស់គ្រប់ពេលដែលពួកគេបានជួបគ្នានិងក្រុមគ្រួសារវិញម្នាក់ៗមានតែស្នាមញញឹម។ បើមកជួបគ្នានិងនារីម្នាក់ដែលអង្គុយលើបង់មុខផ្ទះពេលយប់នេះដោយលើខ្លួនរបស់នាងគ្រងសម្លៀកបំពាក់ពេលរាត្រីដែរ។ ទឹកមុខនាងហាក់ដូចជាមានល្បិចកលណាស់ទោះបីជានាងស្អាតផូរផង់បែបណាក៏ដោយក៏ចិត្តរបស់នាងមិនបានស្អាតជាមួយគ្នានេះបើតាមមើលពីខាងក្រៅទៅតាមទឹកមុខដែលនាងបង្ហាញមកឥឡូវនេះ។ តួយ៉ាងនាងក៏ប្រហែលមិនអាចអាក្រក់អ្វីដូចទឹកមុខផងទៅចុះព្រោះមនុស្សម្នាក់ៗមិនអាចចេះតែវាយតម្លៃគេពីខាងក្រៅបានឡើយ។
« ខ្ញុំនិងគួរចាត់ការនាងយ៉ាងណាបន្តទៅខ្ញុំមិនអាចពន្យាពេលឲ្យយូរជាងនេះសោះវាគួរតែឆាប់ជាងនេះបានល្អជាង...ដូម៉ារេ សាន់ហ្កូដា យើងនិងសងសឹកនាងឲ្យនាងសងយើងវិញគ្រប់យ៉ាង ដែលនាងបានប្រព្រឹត្តមកលើយើងគ្មានថ្ងៃណាដែលយើងអត់អោនទោសឲ្យនាងជាដាច់ខាតនអត្រូវចាំទុកទៅកាលពីមុនយើងធ្វើអ្វីនាងមិនបានឥឡូវនេះយើងនឹងធ្វើបាបនាងវិញជាក់ជាមិនខានឡើយ» នារីស្រស់សោភាម្នាក់នេះហាក់ដូចជាមានគំនុំគំគួនខ្លាំងមែនទែនទៅលើវត្តមានដូម៉ារេនៅក្នុងលោកមួយនេះនាងចង់តាមសងសឹកគ្រប់រឿងដែលដូម៉ារេ សាន់ហ្កូដា ធ្លាប់បានប្រព្រឹត្ដមកលើខ្លួននាងផ្ទាល់ទៀតពីមុននាងអន់ឥឡូវនាងលែងអន់ដូចកាលពីមុនហើយ។
« ខ្ញុំចងមើលភាពបរាជ័យរបស់ឯងមែនទែនការធ្វើលើកនេះវាជាគម្រោងកម្រិតស្រាលប៉ុណ្ណោះដែលយើងធ្វើទៅលើនាងណាវានៅមានលើកក្រោយទផតហើយវាអាចជាខ្លាំងជាងនេះក៏មាន...អូរ...អត់ទេ.វាលើសនេះទ្វេរដងទេដឹងនៀក? » នាងពោលឡើងនិងញញឹមគ្របួចមាត់ត្រដាងដៃទៅលើបង់ដែលអង្គុយនោះធ្វើខ្លួនឯងយ៉ាងមានអំណាចជាខ្លាំងក្រោយពីនិយាយពាក្យទាំងអស់នេះឡើងមកភ្លាមទឹកមុខវិញក៏កាន់តែញញឹមសើចយ៉ាងឃោឃៅចេញមកខាងក្រៅអាចបញ្ជាក់ឥ្យដឹងពីជម្រៅចិត្តដ៏កាចសាហាវ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now