ភាគ:៥២

164 5 0
                                    

« ន៎ែកលោកខ្ញុំប្រញាប់ទៅរៀបចំអីវ៉ាន់ទៀតណា» ហ្វាយមីនាងស្មុគចិត្តណាស់បើគេចូលចិត្តលេងសើចធ្វើស៊ីផ្លូវចិត្តនាងដល់ម្លឹងនោះ។
« ទៅអង់គ្លេស? » គូមីនសួរក្បកមកវិញដូចមិនបានដឹងរឿងទាំងការពិតដឹងតាំងពីនាងនិយាយគ្នាជាមួយដូម៉ារេពីក្នុងឡានមកម្លេះសោះ។ បើថាហ្វាយមីវិញនាងនៅមិនស្ងៀមសោះគេនៅធ្វើការដដែល។
« អឺ....!អូខេបើលោកមិនជូនខ្ញុំទៅវិញទេខ្ញុំទៅដោយខ្លួនឯងក៏បាន»ហ្វាយមីមិនរងចាំពេលយូរក៏ក្រោកអស់កម្ពស់ទាញកាបូបស្ពាយរបស់ខ្លួនដើរចេញដោយកាយវិការកញ្ឆក់កញ្ឆែងពេញទាំងហ្នឹង។
« ឆឺស...ស្មានតែលោកមិនជូនខ្ញុំអត់មានជំនួយមែនគិតខុសហើយ» នាងតូចនិយាយរួចក៏ទាញទូរស័ព្ទខលទៅកាន់មនុស្សម្នាក់។
« ចាំមើលនាងខ្លាំងដល់កម្រិតណា» គូមីនឈរនៅអោបដៃមើលការឈររ៉េរ៉របស់ហ្វាយមីនៅមុខមាត់ទ្វានៅមិនទាន់ទៅណាទាំងអស់បាននាយគិតថានាងនិយាយខ្លាំងបានតែមាត់។
    មួយសន្ទុះធំក្រោយមកមានឡានមួយគ្រឿងខ្នាតរាងវែងល្មមបានមកដល់មានទាំងការអោនគំនាបដាក់ហ្វយមីយ៉ាងសមរម្យទៀតផងអាចឲ្យគូមីនដែលឈរមើលនោះស្លេស្លឺភ្នែកអស់រលីងទៅហើយ។
«នេះនាងទៅជាមួយអ្នកណា?តាមមើលទៅនាងមិនធ្លាប់ស្គាល់អ្នកណាច្បាស់សោះឡើយឥឡុវមកមានឡានទៀត? » គេឈរនៅងឿយឆ្ងល់ម្នាក់ឯងដោយគ្មានចម្លើយមួយណាអាចឆ្លើយចេញមកបានទាល់តែសោះឡើយ។
« ហ៉ើយ....តាមតែនាងទៅចុះ» នាយបញ្ឈប់ការគិតត្រឹមនឹងក៏បានចូលក្នុងផ្ទះវិញដោយមិនស្រណុកចិត្តទាល់តែសោះ។ យ៉ាងណាក៏ដោយឥឡូវនេះនាងបានទៅវិញដោយសុវត្ថិភាពតាមផ្លូវទៅហើយគេក៏អស់ការព្រួយបារម្ភ។
   ផ្ទះចម្ការ....!
   ហ្វាយមីនាងបានមកដល់ផ្ទះវិញហើយដោយមានពូតៃកុងឡានរបស់ដូម៉ារេពីមុននោះគាត់បានជូននាងមកដល់កន្លែងយ៉ាងសុវត្ថិភាព។
« ហ្វាយមីមកវិញហើយឬ?នេះឯងបាត់ទៅណាយ៉ាងយូរ?» ជេរីននាងរត់មកទទួលមិត្តភក្តិភ្លាមពេលនាងបានមកដល់ផ្ទះខ្លួននាងឯណេះភ័យខ្លាចថាហ្វាយមីមានរឿងកើតឡើងមកមិនល្អខ្លាំងណាស់។
« គ្នាទៅជាមួយអ្នកស្គាល់គ្នានឹងណាក៏នៅជជែកគ្នាលេងដល់ភ្លេចខ្លួនទៅ» ហ្វាយមីមិនបានឆ្លើយការពិតឡើយព្រោះមិនចង់ឲ្យជេរីននាងងឿយឆ្ងល់ថាហេតុអ្វីក៏នាងអាចស្គាល់គ្នាបានជាមួយមនុស្សដូចគូមីនបានដោយរបៀបណាស់?នាងអត់ចង់និយាយអ្វីច្រើនឡើយទើបជ្រើសយកការកុហក។
« ចឹងទេឬ?អញ្ចឹងចូលមកខាងក្នុងមក» ជេរីននាងមិនបានឆ្ងល់ច្រើនក៏ទាញដៃហ្វាយមីចូលមកខាងក្នងដោយមានអ្នកម៉ាក់គាត់នៅអង្គុយលើបង់រង់ចាំនាងជាកូន។
   ដូម៉ារេនាងតូចគេងរហូតដល់ថ្ងៃចាំងគូថមិនទាន់ភ្ញាក់មកទៀតរាល់ដងនាងមិនដែលបែបនេះសោះទោះមានបុគ្គលិកខលមកជាច្រើននាក់ក៏ដូម៉ារេនាងមិនបានទទួលរវល់គេងឡើងលង់លក់ស្កប់ស្កល់ខ្លាំងណាស់។
   ក្រីង...ក្រីង....!
   នាឡិកាក៏រោទិ៍មកម្ដងទៀតវារោទិ៍អស់ជាច្រើនសារទៀតក៏នាងតូចមិនខ្ចីភ្ញាក់ពីដំណេកតាម៉ង។ គេងរើចំរើឡើងអស់មួយសន្ទុះធំបាននាងបើកភ្នែកមកនៅមិនទាន់អស់ងងុយផង។
« ព្រឹកទៀតហើយខ្ញុំគេងមិនទាន់ឆ្អែតផង» នាងតូចលើកដៃមកទ្រក្បាលវាឈឺមកខ្ទោកៗខ្លាំងណាស់ព្រោះអីនាងបានផឹកស្រាម្នាក់ឯងនៅក្នុងខនដូរឥឡូវនេះបានភ្ញាក់មកនៅងីងើរ។
« អូយ....! ឈាម» នាងក្រោកចុះចេញពីលើគ្រែគេងមកដល់សាឡុងក៏ជាន់ជាមួយអំបែងកែវបែកកាលពីយប់មិញរបស់នាងតូចនោះ។ បាតជើងរបស់នាងក៏ហូរឈាមចេញមកតម្រូវឲ្យដូម៉ារេដាក់គូថអង្គុយលើសាឡុងនោះសិន។
« អីក៏ស៊យម្លេះទេព្រឹកមិនទាន់ក៏មានរឿងដល់ខ្លួនឯងបាត់...ម៉េចក៏វាក្រហាយយ៉ាងនេះ?នាងម៉ារេអើយបើ៉ងឈឺជើងចឹងទៅធ្វើការួចដែរ?» នាងមើលជើងហើយក៏សួរនាងខ្លួនឯងគ្រាន់តែមិនបានចម្លើយត្រឡប់មកវិញ។នាងលើកជើងមើលចុះមើលឡើងទាំងក្រហាយផ្សាបើនាងក្រោកចេញទៅវាអាចឈឺថែមបានជានាងអង្គុយមួយកន្លែងសិន។ បន្ទាប់មកនាងបានយកក្រដាសអនាម័យមកជូតយកឈាមទាំងនោះចេញ។
«នេះហ្វាយមីនិងជេរីនមកដល់ថ្ងៃនេះផងលោកអើយនាងស្ដីបន្ទោសខ្ញុំទៀតហើយ» នាងលើកដៃមកជ្រោងសក់ក្បាលភ័យព្រួយជាមួយហ្វាយមីណាស់នាងនិងស្ដីឲ្យខ្លួនជាក់ជាពុំខានឡើយ។ ដូម៉ារេដើរប៉ាក់ខ្អើកៗទៅកាន់ទូរដាក់ថ្នាំពេទ្យអីទាំងនោះនាងក៏យកវាចេញមកដើរទាំងសេចក្ដីវេទនាមកដល់កន្លែងរបស់ខ្លួនអង្គុយមុននេះវិញ។
« អូយ...ឈឺដល់ហើយ» នាងយកទឹកអាល់កុលមកចាក់លើមុខរបួសនោះវាផ្សាក្រហាយណាស់ដូម៉ារេនាងឡើងស្រែកពេញបន្ទប់ខនដូរ។
« អ្នកណាខលមកនឹង? » កំពុងតែមានរបួសឈឺផងមានអ្នកខលមកលេងរបស់ខ្លួនទៀត។ ដូម៉ារេនាងថាមិនចង់ទៅទទួលឡើយក៏ប៉ុន្ដែនាងខ្លាចហ្វាយមីខលមកបានខំប្រឹងដើរប៉ាក់ខ្អើកទៅកាន់គ្រែគេងយកទូរស័ព្ទនៅក្បែរក្បាលគ្រែ។
« ហេឡូ...ហ្វាយមីឯងចេញដំណើរមកហើយនៅ?ឲ្យគ្នាទៅយកអត់? » ដូម៉ារេនាងចុចទទួលភ្លាមក៏បានសួរនាំមិត្តភក្តិភ្លេតព្រោះនាងគិតថាហ្វាយមីនិងជេរីនអាចមកដល់។
(គ្នាអត់ទាន់ទៅទេដោយសារតែជើងយន្តហោះមិនអាចចេញទៅពេលនេះបានឡើយណា) ហ្វាយមីនាងប្រាប់ពីហេតុផលរបស់ខ្លួននាងចង់មកណាស់គ្រាន់តែមកមិនបាន។
« អាវ...!ម៉េចឯងមិនខលប្រាប់គ្នាតាំងពីយូរមក? » ដូម៉ារេនាងសួរមិត្តបើខលមកលឿនជាងនេះនាងអាចចាត់ចែងឲ្យហ្វាយមីនិងជេរីនមកដល់បានដោយមិនខាន។
( គ្នាខលទៅឯងច្រើសារហើយតែឯងមិនទទួល)
« អូរ...គ្នារវល់គេងមិនបានដឹងថាឯងបានខលមកទេឲ្យគ្នាសុំទោសផងនៅមកថាឲ្យហ្វាយទៀតគ្នាសុំទោសណា» ដូម៉ារេនាងមើលទៅលេខហ្វាយមីឃើញថានាងខលមកឡើងច្រើនសារប៉ុន្ដែខ្លួនឯងសោះដែលមិនបានលើកទូរស័ព្ទរបស់មិត្តភក្តិ។
( មិនអីទេឯងសម្រាកឲ្យបានច្រើនក៏ល្អ)
« អ៊ឹម..ចឹងឯងនៅចាំទីនោះទៅណាចាំគ្នាចាត់ចែងឲ្យឯងមកដល់ទីនេះដោយជិះយន្តហោះឯកជនរបស់គ្នាណា» ដូម៉ារេនាងមិនអាចឲ្យមិត្តភក្តិទាំងពីរមកយូរជាងនេះឡើយដោយសារតែនាងហត់បឿយនៅទីនេះខ្លាំងណាស់ត្រូវការជំនួយខ្លាំងពីអ្នកទាំងពីរមកជួយផង។
( អូខេគ្នានិងនៅចាំប៉ុណ្ណឹងសិនចុះឯង)
« ជួបគ្នាបន្តិចទៀត» ដូម៉ារេនាងចុចបិទទូរស័ព្ទបាត់និងបានទុកទូរស័ព្ទចុះលើតុកន្លែងដដែលបាននាងដើរមកកន្លែងសាឡុងមានគ្រឿងពេទ្យគ្រប់យ៉ាងនៅទីនោះវិញ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now