ភាគ:៣៤+៣៥

316 5 0
                                    

ភាគ:៣៤+៣៥

« ខ្ញុំជាហ្វាយមីនោះអីអ្នកមីងមើលមិនស្គាល់ខ្ញុំទេឬ?» ហ្វាយមីពិតប្រាកដជូតទឹកភ្នែកចេញថែមទាំងដើរមកយឺតៗដោយស្នាមញញឹមដោយសារនាងមិនមែនដូចកាលពីមុនដែលឲ្យគេមកធ្វើបាបដូចកាលមុនឡើយនាងឥឡូវរឹងមាំណាស់ពួកគេដូចមើលស្រាលនាងពេកទេដឹង?
« បើឯងជាហ្វាយមីចុះនាងម្នាក់នេះជានរណា?ហេតុអ្វីក៏យើងឃើញសិទ្ធស្នាលជាមួយម៉ែនាងឯង? »អ្នកមីងយ៉ុងស៊ីស្រែកទាំងខឹងនោះដាក់ហ្វាយមីគាត់ឡើងវិលវល់អស់ហើយមិនដឹងថាម្នាក់ណាជាហ្វាយមីឲ្យពិតប្រកដនោះឡើយ។
« ជាអ្នកណាមិនសំខាន់តែសូមអ្នកមីងចេះរក្សាសម្ដីនិយាយឲ្យបានល្អជាងនេះផងទៅក្រែងថាមនុស្សចាស់ត្រូវតែជាគម្រូល្អដល់ក្មេងៗនោះ? » ដូម៉ារេនាងចូលមកនិយាយជំនួញហ្វាយមីដាក់ទៅម៉ាល្មមឲ្យគាត់ចុកចាប់គួរសមដែរនោះ។
« អរ...ហ្វាយមីគ្នាយល់ថាមិនបាច់និយាយអីច្រើនទេតោះទៅរកកន្លែងអង្គុយឲ្យស្រួលខ្លួនវិញនៅកន្លែងនេះដូចមានចំហាយអាក្រក់ដល់ហើយអ្នកមីងអញ្ជើញមកដែរមកច៎ាស» ដូម៉ារេនាងកាន់ម្ដាយកូនពីរនាក់មកជាមួយនាងអង្គុយបង់ក្រោមផ្ទះឈើនេះសម្ដីឡកឡើយយ៉ាងម៉ាចាស់ដៃមិនគិតថានោះជាចាស់ដូចជាម្ដាយនាងឡើយសំខាន់នាងស្អប់មនុស្សបែបនេះនៅជ្រលក់មាត់ជាមួយច្រើនអត់បានការវិញទេដើរចេញទៅល្អជាងនេះ។
« កុំបារម្ភមានគ្នានៅជិតឯងហើយគ្មានអ្នកណាមកធ្វើអីបានដូចមុនឡើយឯងត្រូវរឹងមាំឯងមិនមែនជាគីម ហ្វាយមីដូចកាលពីមុនឲ្យពួកគេធ្វើបាបបានហើយយល់ដែរទេ? » ពេលមកដល់កន្លែងអង្គុយហ្វាយមីនាងឡើងញ័រខ្លួនយំត្រូវបានដូម៉ារេអោបនិយាយលួងលោមនាងនាងដឹងថាហ្វាយមីកំពុងតែគិតនាងគិតរឿងកាលពីមុនមករំលឹកវាឡើងមកហើយនាងដូចថប់ៗដង្ហើមណាស់។
« ហ្វាយមី...» អ្នកជាម្ដាយគាត់ហៅកូនយ៉ាងស្រទន់និងគោះស្មារបស់នាងតិចៗផ្ដល់កម្លាំងចិត្តដល់កូនស្រី។
(ម៉ាក់សុំទោសម៉ាក់មើលថែកូនមិនបានល្អ)អ្នកមីងជេហ៊ីគាត់ជាម្ដាយម្នាក់មិនបានការខ្លាំងណាស់គាត់មិនដែលដឹងថាកូនត្រូវគេធ្វើបាបបែបណាគាត់មិនដែលដឹងទៀត?
« ហ៊ឹស...!នេះថាមិនខុសគ្រាន់តែជាមិត្តរបស់នាងម្នាក់នេះសោះហ៉ើយ..!សុទ្ធតែជាអ្នកគ្មានកំណើតដូចគ្នារាប់អានគ្នាសមណាស់...ហ៎ាសហ៎ា...អរ...» ប្រេម៉ានាងចូលមកនិយាយឌឺដងដាក់ពួកនាងបន្តទៀតទាំងដែលដូម៉ារេនាងលែងចង់រវីរវល់ជាមួយពួកគេទៀតហើយនោះ។
« អាវ...!ពួកខ្ញុំអត់កំណើតហ៎? »ដូម៉ារេក្រោកឡើងរួចលាន់មាត់ធ្វើភ្ញាក់ផ្អើលដូចមិនដឹងខ្យល់ពីស្លេស្លឺណាស់ចរិតនាងចេញមកគឺដុតឲ្យប្រេម៉ានាងក្ដាប់ខឹងម៉ួម៉ៅជាមួយដូម៉ារេ។
« មែនហើយ...!បើពួកឯងមានកំណើតមិនមែនមកនិយាយស្ដីមិនចេះស្គាល់អ្នកណាខ្ពស់អ្នកណាទាបឡើយ»
« អីយ៉ាស់!និយាយដល់ចំណុចដែលខ្ញុំចង់បានហើយតើនៀកប៉ុន្តែគួរឲ្យសោកស្ដាយផងណាអ្នកអត់កំណើតជានាងនោះទេបើចំពោះហ្វាយមីចិញនាងជាមនុស្សម្នាក់ដែលល្អណាស់នាងមិនចេះតែស្អប់ខឹងគុំជាមួយអ្នកណាច្រើនឡើយមិនដូចជានាងឡើយចាំទុកក្នុងខួរនាងទៅនាងមិនបានល្អដូចហ្វាយមីសូមុបីតែបន្តិចនាងអន់ជាងឆ្កែដើរតាមផ្លូវទៀតដឹងទេហេតុអ្វីបានខ្ញុំនិយាយចឹង?ព្រោះនាងដូចជាឆ្កែឆ្កួតដើរមកខាំនិងមករករឿងគេទាំងដែលញេមិនបានទៅធ្វើអីនាងផង?នេះហ៎ចរិតដែលនាងថាពួកខ្ញុំមិនបានមើលខ្ពស់ទាបនោះ?តែសូមនាងក្រឡេកមកមើលខ្លួនឯងវិញផងថាឥឡូវហ្នឹងមានអ្វីខ្លះ?អាចមានលុយរកខ្លួនឯង?អាចមានការងារធ្វើ?អាចមានចំណពដឹងខ្ពស់ដូចហ្វាយមីទេ?អាចមានសីលធម៌ដូចហ្វាយមីទេ?នាងអាចមានភាពបរិសុទ្ធល្អនៅក្នុងខ្លួនដូចហ្វាយដែរទេ?ចម្លើយរបស់នាងប្រកដជាអត់មិនខានឡើយត្រូវដែរទេ?» ម្ដងនេះដូម៉ារេគ្មានទុកមុខឲ្យនាងប្រេម៉ាសូម្បីតែបន្តិចនាងក្រោកស្រែកញែតៗដាក់មុខប្រេម៉ានេះអារម្មណ៍ពេលនាងខឹងគឺនិយាយចេញមកគ្រប់ពាក្យគ្រប់ម៉ាត់មិនឲ្យខ្វះចន្លោះនោះទេនាងមិនខ្លាចមិនថាទីនេះមិនមែនជាទឹកដីកំណើតរបស់នាងក៏ដោយនាងដឹងថាអ្វីអាក្រក់អ្វីល្អបានជានាងហ៊ានពោលពាក្យទាំងអស់ហ្នឹងចេញទៅទាំងមិនបានញញើតខ្លាចជាមួយនាង។ នាងដាក់បាំងៗរហូតប្រេម៉ាស្ងាត់មាត់ដូចគេចុកនោះបិទមាត់ឡើងជិតអ្នកជាម្ដាយរបស់គេនោះក៏ដើរមកជិតកូនស្រីរបស់ខ្លួននិងបាននិយាយពាក្យខ្លះដាក់ដូម៉ារេថា÷
« នាងកូនគ្មានម៉ែដៅប្រដៅ...ផាច់» អ្នកមីងយ៉ុងស៊ីស្រែកដាក់ដូម៉ារេនិងបនយាដៃមកទះកំភ្លៀងនាងតូចពេលនាងមិនទាន់បានត្រៀមខ្លួនរួចរាល់នោះត្រូវបានងាកមុខចេញទៅម្ខាងបាត់។
« ដូម៉ារេ....» ហ្វាយមីនិងអ្នកម៉ាក់នាងគាត់បានស្រែកហៅឈ្មោះនាងដំណាលគ្នាឡើងស្លុតចិត្តពេលបានឃើញអ្នកមីងយ៉ុងស៊ីបានទះកំភ្លៀងនាងលាន់លឺផាច់។
« អរ...ឈ្មោះដូម៉ារេហ៎?ទើបដឹងសោះថាឈ្មោះនាងអាក្រក់ដល់ម្លឹង? ហ៎ាសហ៎ា...ហ៎ាសហ៎ា...» ពីរនាក់ម៉ែកូនសើចសប្បាយចម្អករឿងឈ្មោះរបស់នាងតូចដូម៉ារេនាងងាកមុខចេញតាមកំភ្លៀងរបស់អ្នកមីងយ៉ុងស៊ីទាំងមិនទាន់ងើបមុខមកវិញឡើយចំណែកដៃវិញនាងក្ដាប់ជាប់ឡើងណែនចេញសរសៃរខៀវមក។
« អ្នកនាងយ៉ាងម៉េចទៅហើយ? » លោកពូតៃកុងឡានគាត់ឃើញអ្នកនាងតូចត្រូវកំភ្លៀងនោះហើយបានរត់មករកអ្នកនាងភ្លាម។
« ខ្ញុំមិនអីទេត្រឹមរឿងប៉ុណ្ណឹងលោកពូ» នាងតូចរាងរំជួលចិត្តដែរព្រោះនាងមិនធ្លាប់មានអ្នកណម្នាក់មកទះកំភ្លៀងខ្លួនដោយងាយៗដូច្នេះឡើយនាងសឹងទទួលយកមិនបាននាងតូចលើកដៃមកស្ទាបថ្ពាល់ដែលមានស្នាមម្រាមដៃរបស់អ្នកមីងយ៉ុងស៊ីទាំងញញឹមចុងមាត់ស្នាមញញឹមរបស់ចេញមកកំណាចខ្លាំងណាស់។
« ស្អីសុទ្ធតាអ្នកនាង?អូយ..!ស្ដាប់លឺហើយជ្រេញសម្បើមណាស់»
« សូមអ្នកស្រីចេះរក្សាសម្ដីខ្លួនឯងឲ្យបានល្អជាងនេះផងទៅ» លោកពូតៃកុងឡានគាត់គ្រហឹមមកគម្រាមពួកគេទាំងពីរ។
« ឯងកុំមកចេះ»
« មួយកំភ្លៀងនេះខ្ញុំចាត់ទុកថាឲ្យមនុស្សឆ្កួតទះលេងទៅចុះ!ខ្ញុំថាមិនចង់ឲ្យរឿងរាលដាលធំជាងនេះឡើយប៉ុន្ដែតាមមើលទៅវាដូចមិនសមសោះដែលមានអ្នកទាំងពីរមករស់នៅទីនេះ»
« នាងនិយាយស្អីចេញមកទៀតហើយ»
« ខ្ញុំនិយាយចំចុះណាមុនអ្នកស្រីមកទះខ្ញុំនេះខ្ញុំនិងប្ដឹង»
« ប្ដឹងទៅសម្បត្តិត្រឹមអ្នកក្រដូចជានាង? »
« ចឹងហ៎? »
ងឺត....!
    កំពុងតែនិយាយវែកញែកគ្នាសុខៗនោះក៏មានឡានមួយគ្រភងបានឈប់ចតនៅខាងមុខនោះដែរ។ មានមនុស្សស្រីស្រស់ស្អាតម្នាក់បានចុះមក។
« ដូម៉ារេហ៎ាគ្នាបានមកដល់ហើយ» កញ្ញាវ៉ាង ជេរីនបនស្រែកហៅដូម៉ារេដោយសារតែនាងបានទីតាំងមួយនេះមកព្រោះដូម៉ារេ។
« ហ៎ាស...!អ្នកណាទះឯងម៉ារេ? » ជេរីននាងឃើញអ្នកណាមិនមាត់នាងបានមកជិតដូម៉ារេចៃដន្យអីបានឃើញថ្ពាល់នាងតូចមានស្នាមម្រាមដៃ។
« ជេរីនងាកទៅម្ខាងសិនទៅ» ដូម៉ារេនាងចាប់ដៃឲ្យជេរីនមកនៅជិតហ្វាយមីដែរមិនឲ្យនាងនិយាយអ្វីទាំងអស់។
« អ្នកស្រីចង់បានអ្វីពីខ្ញុំបាននៅត្រាំត្រែងជាមួយខ្ញុំទៀត?ខ្ញុំដូចមិនបានទៅធ្វើអីអ្នកស្រីផង? »
« នាង...»
« យកដៃស្មោគគ្រោករបស់អ្នកស្រីចេញពីមុខរបស់ខ្ញុំទៅ...ខ្ញុំមិនមែនចេះតែនិយាយលេងបើចង់ស្គាល់ខ្ញុំច្បាស់ទៅដើរសួរគេសួរឯងទៅពីឈ្មោះ ដូម៉ារេ សាន់ហ្កូដា »
« ដូម៉ារេ សាន់ហ្កូដា? »
« ឆ្ងល់ឬ?ខ្ញុំថាមិនបាច់ឆ្ងល់ទេបើថាមិនចង់សួរខ្ញុំប្រាប់ក៏បានដែរខ្ញុំមិនចង់ឲ្យអ្នកណាមកពាក់ព័ន្ធជាមួយខ្ញុំទៀតឡើយជាពិសេសជាមួយគ្រួសារហ្វាយមី»
« ហ៊ឹស...ខ្ញុំមិននៅទៀតក៏បានតោះអ្នកម៉ាក់» ប្រេម៉ាដោយហេតុឈ្ល៉កែងឈ្នះគេហើយនាងបាននាំអ្នកម៉ាក់របស់ខ្លួនដើរចេញទាំងមិនទាន់បានចាំស្ដាប់ដូម៉ារេនាងបាននិយាយឡើងមកទេ។ ចាកចេញទៅទាំងបែបនឹងទៅហើយឬ?ចុះចាញ់ត្រឹមប៉ុណ្ណឹង?ហ៉ើយ...!មនុស្សអើយមនុស្សអាក្រក់យ៉ាងណាកែមិនបានមែនហើយ។
    ការនិយាយគ្នាទាំងប៉ុន្មានត្រូវបានមនុស្សម្នាក់មើលពីម្ខាងទៀតដោយកែវភ្នែកមុតមាំគេនៅមិនឆ្ងាយពីកន្លែងផ្ទះនោះប៉ុន្មានទេសម្លេងប្រកែកគ្នានោះក៏ខ្លាំងៗគេម្នាក់នេះអាចដឹងគ្រប់យ៉ាង។ គេជាអ្នកណា?មកធ្វើអ្វីត្រង់កន្លែងនេះ?បើឃើញហើយម្ដេចមិនចូលទៅហាមផង?

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now