ភាគ:៧២

162 4 0
                                    

     សម្លេងចេចចាចជាច្រើនបានតវ៉ាគ្នានៅកន្លែងធ្វើការបុគ្គលិកទាំងប៉ុន្មាននោះនិយាយគ្នាមិនចេះចប់មិនចេះហើយទាល់។ ដោយសារតែនៅងឿយឆ្ងល់រឿងម៉្យាងគ្មានអ្នកណាមកបកស្រាយប្រាប់ពួកគេបាន។
« អ៎េ...ពួកឯងមានដឹងទេថាម្នាក់នោះជានរណា?ពួកយើងបានលឺត្រឹមសម្លេងមិនបានឃើញមុខមាត់គេម្នាក់នោះទេហើយចុះអ្នកនាងគាត់ស្គាល់គេនោះម្ដេចបានទៅ? »
« ខ្ញុំមិនដឹងដែរ!ទោះពួកយើងចង់ស៊ើបមើលពីគេក៏មិមកើតត្រឹមសមត្ថភាពពួកយើងត្រឹមនេះសង្ស័យថាគេជាមនុស្សម្នាក់ដែលល្បីល្បាញទេដឹង?នេះបើតាមខ្ញុំគិតនោះគេនោះដឹងតែមិនមែនជាមនុស្សធម្មតាហើយ» បុគ្គលិកម្នាក់និយាយឡើងមកព្រោះអីដូម៉ារេនាងបានបង្ហាញអ្នកអះអាងមកក៏ប៉ុន្ដែមិនឃើញមុខមាត់សោះដូចដែលបុគ្គលិកម្នាក់នោះពោលខាងលើមក ។ តើគេម្នាក់នោះជាអ្នកណា?មានពាក់ព័ន្ធអ្វីជាមួយដូម៉ារេ?
« អឺយ...តាមនឹងទៅអ្នកនាងអាចជាបកស្រាយមកតាមក្រោយមិនខានបើមានពេលណាមួយសមប្រកបនោះ» ម្នាក់ទៀតស្រដីមកទៀតបានពួកគេឈប់និយាយគ្នាមកដល់ត្រឹមនេះហើយនាំគ្នាធ្វើការវិញប្រសើរជាជាងមកឆ្ងល់រឿងដែលមិនគួរឲ្យឆ្ងល់។
     អូហ្វីស...!
    បើដូម៉ារេនាងធ្វើការវិញដោយអារម្មណ៍ស្រស់ស្រាយលែងមានទុក្ខព្រួយអ្វីទាំងអស់។
    ក្រាក....!
   ដៃស្ដើងម្នាក់បើកទ្វាចូលមកក្នុងអូហ្វីសដូម៉ារេគ្មានអ្នកណាផ្សេងក្រៅពីហ្វាយមីនិងជេរីនដែរនាងបានចូលមករកដូម៉ារេមានរឿងចង់ដោះស្រាយជាមួយគ្នា។
« អរ...ពួកឯងមកហើយហ៎? » នាងញញឹមស្ញេញដាក់ពួកគេទាំងពីរចូលមកតែម្នាក់ៗវិញមុខឡើងមាំគ្មានរីកអីតិចសោះ។
« អឺ...» សម្ដីព្រងើយដាក់ដូម៉ារេរួចនាំគ្នាមកអង្គុយលើសាឡុងគងទាក់ខ្លាមកចុចទូរស័ព្ទ។ ដូម៉ារេនាងឡើងឆ្ងល់ថាង្ងៃនេះអ្នកទាំងពីរហ្នឹងកើតអីបានទៅជាបែបនឹងអស់ទៅ?
« នេះអន់ចិត្តជាមួយគ្នាមិនទាន់បាត់និងរឿងជុងគុកនោះឬ?បានម្នាក់ៗចូលមកដូចជាកំហឹងគុំគួនសម្បើមម្លេះ?និយាយមកមើល? » ដូម៉ារេទុក ការងារដោយឡែកសិនមកចចារគ្នានិងកំពូលមិត្តទាំងពីររបស់នាងដែលមកស្ងៀមស្ងាត់។
« អត់» អ្នកទាំងពីរឆ្លើយមកដំណាលគ្នា"អត់"ឡើងមុខស្មើធេងអត់ញញឹមសូម្បីតែបន្តិចឡើយ។ នេះមានរឿងមិនល្អកើតឡើងទៅលើពួកនាង? ឬខឹងតូចចិត្តនិងនាងរឿងផ្សេង?ប៉ុន្តែនាងរកនឹកមិនឃើញផង?ព្រោះរឿងអ្វីក៏នាងបាននិយាយប្រាប់ពួកគេដែរនោះ?
« ន៎ែក...!» ដូម៉ារេនាងស្រែកមួយវ៉ាស់ដល់ថ្នាក់ពួកនាងទាំងពីរនោះភ្ញាក់ព្រឺតចង់លួសព្រលឹង។ ឲ្យលោកអើយនាងនេះចូលចិត្តតែមកពន្ញាក់អារម្មណ៍នាងមិនបាត់សោះ។
« ដូម៉ារេ សាន់ហ្កូដា ឯងដឹងទេថាស្រែកបែបនេះវាគួរឲ្យខ្លាចប៉ុណ្ណា?» ហ្វាយមីរាងតម្លើងសម្លេងដាក់នាងតូចចេញមកធ្វើអ្វីក៏មិនខុសពីគេពីឯងដែរ....ហ៉ើយ...! ជេរីននាងអង្គុយតែទប់សំណើចទេនៅពេលដែលហ្វាយមីក្រោកឈរមកឆ្លងឆ្លើយនឹងដូម៉ារេ។
« អា៎...!» នាងលាន់មាត់បន្តិចក៏អង្គុយចុះជិតពួកនាងដែរហាក់ដូចជាតូចចិត្តទៅវិញក្រោយពីពួកនាងទាំងនោះប្រែមកធម្មតាវិញ។
« ដូម៉ារេគ្នាសប្បាយរីករាយខ្លាំងណាស់ពេលបានឃើញព័ត៌មានថាក្រុមហ៊ុនឯងស្ដារស្ថានភាពពីអាក្រក់មកល្អវិញហើយគ្នារំភើបយកអ្វីមកប្រៀបផ្ទឹមមិនបានទេនិយាយពិតមែន!ពេលគ្នាលឺដំណឹងមួយនេះគឺមកដល់ក្រុមហ៊ុនភ្លាម ឯងពិតជាធ្វើវាបានល្អណាស់គ្នាសុំស្ងើចសរសើរឯងជាខ្លាំងដូម៉ារេ» នាងល្អិតហ្វាយមីញញឹមឡើងចង់រីកថ្គាមហើយបានមកអោបរឹតណែនជាប់ដូម៉ារេស្ទើតែក្លាយជារាងកាយតែមួយជាមួយគ្នាទៅហើយដោយសារតែនាងរំភើបឡើងរកអ្វីមកប្រដូចមិនបាននិយាយទៅដូម៉ារេ សាន់ហ្កូដា ពូកែគ្រប់បែបយ៉ាងឡើងនាងសរសើរមិនដាច់ពីមាត់។
« ពិតប្រាកដណាស់ដូម៉ារេឯងពិតជាខ្លាំងពូកែពិតមែនឡើងគ្នានៀករំភើបអើយរំភើបព្រោះតែមិត្តពូកែដូចជាឯងនេះហើយជាមនុស្សម្នាក់មិនឆាប់ចុះចាញ់ឬបោះបស់អ្វីចោលកណ្ដាលទីឡើយគ្នាពិតជាស្រឡាញ់ឯងណាស់» ជេរីនចូលមកអោបដូម៉ារេម្ដងបន្ទាប់ពីហ្វាយមីប្រលែងការអោបពីនាងតូចមុននោះ។ និយាយពួកគេពិតជាស្រឡាញ់គ្នាតែងតែជួយទុក្ចធុរ:គ្នាពេលមានបញ្ហារហូតមិត្តភាពមួយនេះគឺគួរឲ្យស្ងើចសរសើរទៅកាន់ពួកគេទាំងបីមែន។
« មុននេះគ្នាស្មានតែឯងខឹងរឿងអី»
« គ្នាសុំទោសមុននេះផងព្រោះតែគ្នាសប្បាយចិត្តឡើងរកអ្វីមកនិយាយមិនបាន»
« អូខេ!គ្នាអរគុណសប្បាយការសរសើរនេះណាគ្នាសុំទទួលយកដោយមិមប្រកែកទៀតហើយខ្លាចថាពួក៉ងខឹងដែលគ្នាមិនទទួល»
« ត្រឹមត្រូវហើយព្រោះគ្នាមានមោទនភាពចំពោះឯងខ្លាំងណាស់»
« គ្នាក៏អញ្ចឹងដែរនិយាយទៅគ្នាសំណាងលើសពីសំណាងទៅទៀតបានជួបមិត្តល្អដូចជាឯង»
  រីង...រីង...!
« ចឹងសុំទៅលើកទូរស័ព្ទបន្តិច» កំពុងតែនិយាយគ្នានោះដែរមានសម្លេងទូរស័ព្ទខលចូលមកដូម៉ារេនាងដើរមកយកទូរស័ព្ទនៅលើតុកន្លែងធ្វើការមកចុចទទួលទាំងបើកសម្លេងឲ្យពីរនាក់ទៀតបានលឺដែរ។
« ជម្រាបសួរលោកប៉ា» នាងពោលដោយស្រទន់ពិរោះរន្ដំដាក់ទៅកាន់លោកប៉ាតាមខ្សែសម្លេងពីម្ខាងទៅ។
( បាទកូន! ប៉ាដូចជាឃើញក្រុមហ៊ុនមានបញ្ហាវាធ្ងន់ធ្ងរឬអត់កូន?សុំទោសដែលប៉ាមិនអាចទៅជួយកូនបាន)
« មិនអីទេប៉ាវាមិនធ្ងន់ធ្ងរពេកទេកូនអាចដោះស្រាយវាបានលោកប៉ាកុំព្រួយបារម្ភអីកូនរបស់លោកប៉ាគឺពូកែណាស់» ទោះមានបញ្ហាយ៉ាងណានាងតូចក៏មិនភ្លេចអួតពីសមត្ថភាពរបស់ខ្លួនឯងទៅកាន់លោកប៉ាវិញដូចគ្នាយ៉ាងអួតអាង។
( ប៉ាដឹងថាកូនប៉ានេះពូកែប៉ុន្តែយ៉ាងណាបើមានបញ្ហាអីមិនស្រួលទាក់ទងមកប៉ាផងបានប៉ានិងទៅជួយកូនផង)
« ចា៎សអរគុណណាស់លោកប៉ាតែកូនអាចធ្វើបាន»
( ឲ្យតែកូនប្រកដទៅព្រោះប៉ានេះបារម្ភខ្លាចពិបាកខ្លាំងដល់កូនស្រីប៉ាទេ»
« ហិហិ ពេលនេះលែងមានអីគួរឲ្យបារម្ភហើយលោកប៉ារឿងគ្រប់យ៉ាងកូនបានដោះស្រាយវាបានដោយល្អមិនបាច់ត្រូវចំណាយពេលយូរទេលោកប៉ានៅកម្សាន្តទីនោះជាម៉ាក់ចុះ»
( កូនឯងតែងតែនិយាយចឹងមករហូតម៉ាក់ស្ដាប់ឡើងច្រំដែលហើយណាអ្នកនាងកូន?ល្មមប្ដូរពាក្យនេះចេញទៅ)
« អ៎ា...អ្នកម៉ាក់ហ៎»
( ម៉ាក់ប៉ាព្រួយបារម្ភខ្លាំងបានត្រឹមខលមកសួរសុខទុក្ខកូនមិនបានទៅដល់ជួបកូនផ្ទាល់សោះម៉ាក់ពិតជាមិនសមជាម៉ាក់របស់កូនសោះ)
« ម៉ាក់....ម៉ាក់សូមម៉ាក់កុំមនប្រសាសន៍មកដូច្នេះអីកុននិនដែលគិតអញ្ចឹងទេកូនស្រឡាញ់លោកប៉ាអ្នកម៉ាក់ណាស់ទោះលោកទាំងពីរមិននៅក្បែរកូនក៏កូនមានក្ដីសុខពេលលោកទាំងពីរខលមករកកូនរហូតដែរណា» ដូម៉ារេនិយាយដាក់អ្នកម៉ាក់កុំឲ្យគាត់មានគំនិតគុតចេញមកដូច្នេះវាមិនល្អឡើយ។
( ម៉ាក់អរគុណកូនណាស់ដូម៉ារេ!និយាយអញ្ចឹងមិត្តភក្តិកូននៅជិតនោះដែរទេ? ម៉ាក់ដូចជាខាននិយាយលេងជាមួយពួកគេយូរហើយ)
« ច៎ាសនៅតើអ្នកម៉ាក់» នាងញញឹមញញែមដាក់ទៅកាន់ហ្វាយនិងជេរីន។
« ជម្រាបសួរអ្នកមីងលោកពូ» ពួកនាងទាំងពីរបាននិយាយឡើងដោយស្រុះស្រួលគ្នាខ្លាំងណាស់។
( ច៎ាស/បាទក្មួយ)
« អ្នកមីងនិងលោកពូនៅទីនោះប្រហែលបានដើរលេងសប្បាយខ្លាំងណាស់ហើយ» ហ្វាយមី
( ហ៊ឹៗ...វាមិនសប្បាយតែរហូតទេក្មួយព្រោះអីមីងរវល់តែនៅផ្ទះសម្រាកនិង?)
« តែយ៉ាងណាក៏សប្បាយមិនចឹងឬអ្នកមីង? »
( ថាចឹងក៏ត្រូវដែរ ហ៎ាសហ៎ា)
« អ្នកមីងនេះខ្ញុំជេរីនណាអ្នកមីងនិងលោកពូនិងចង់ចាំខ្ញុំបានទេ? » ជេរីនចូលមកវាចារាយរាប់ដាក់ទៅកាន់ប៉ាម៉ាក់ដូម៉ារេម្ដង។
( មីងចាំបានហើយ/ពូក៏ដូចគ្នាដែរ)
« ច៎ាសអ្នកមីងលោកពូ! និយាយអញ្ចឹងការរស់នៅទីនោះយ៉ាងម៉េចខ្លះដែរទៅអ្នកមីង?ក្មួយគិតចង់ទៅរកន្លែងដើរកម្សាន្តណាស់ដូចអ្នកមីងលោកពូដែរ»
( នៅទីនេះមានទេសភាពល្អណាស់ហើយមានកន្លែងដើរលេងស្អាតៗនិងម្ហូបក៏ឆ្ងាញ់ៗទៀតផង)
« វ៉ាវ...ពិតជាល្អខ្លាំងណាស់ក្មួយត្រូវការតែបែបនេះឯងក្មួយអរគុណអ្នកមីងហើយដែលបានប្រាប់បើថ្ងៃណាមួយក្មួយទំនេរដឹងតែទៅទីនោះមិនខានទេ»
( ល្អៗណាស់)
« ប៉ាម៉ាក់ប៉ុណ្ណឹងសិនចុះណាពេលនេះកូនរវល់បន្តិច» នាងតូចចូលមកនិយាយម្ដងមកដល់ត្រឹមនេះក៏ចុចបិតបាត់ដោយពីរនាក់ទៀតមិនទាន់និយាយឆ្អែតជាមួយពួកគាត់ផង។ ដោយសារតែមានអ្នកគោះទ្វាខាងក្រៅបាននាងដាក់ទូរស័ព្ទអ្នកម៉ាក់លោកប៉ាប៉ុណ្ណឹង។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now