ផ្ដើមរឿង

1.8K 64 0
                                    

នៅទីងងឹតមានពន្លឺមួយកំពុងតែពន្លឺឡើងដើម្បីរងចាំមនុស្សទៅក្បែរតែគ្រប់គ្នាបែរជាដើរគេចព្រោះពួកគេយល់ថាទីងងឹតប៉ុណ្ណោះទើបអាចធ្វើអោយពួកគេមានភាពរីករាយបាន តែគ្មានអ្នកធ្លាប់គិតទេថាតាមពិតនៅទីភ្លឺពួកគេអាចមានកន្លែងរីករាយជាច្រើនជាងទីងងឹត តែPuwinអាចពន្យល់បានថាហេតុអីបានជាគេរើសទីងងឹតមិនដើរទៅរកពន្លឺមួយនោះ។

" ពន្លឺនៅត្រង់នោះគឺជាបង្គោលអំពូលភ្លើងដែលមិនដឹងថានឹងរលត់ថ្ងៃណា៎នោះទេ បើសិនជានោះជាព្រះអាទិត្យខ្ញុំនឹងរត់ទៅរកវាដោយមិនរុញរា តែវាគឺជាពន្លឺដែលអាចរលត់ប្រៀបដូចជាការផ្ដល់សង្ឃឹមហើយថ្ងៃមួយនឹងអស់ក្ដីសង្ឃឹមនោះទៅវិញ តែព្រះអាទិត្យគឺខុសគ្នាវាផ្ដល់អោយនោះគឺការទុកចិត្តមិនមែនសង្ឃឹម ព្រោះតែទុកចិត្តទើបមិនខ្លាចថាវាងងឹតហើយមិនភ្លឺវិញ តែបើគ្រាន់តែជាក្ដីសង្ឃឹមរលត់គឺរលត់ហើយដូរថ្មីក៏អារម្មណ៍មិនដូចដើមដូចគ្នា "

Phuwinនិយាយឡើងដោយក្នុងភ្នែករបស់គេក៏បញ្ចេញអារម្មណ៍ទៅតាមគ្រប់ពាក្យដែលគេនិយាយធ្វើអោយមនុស្សអាចស្រមៃរូបភាពបានថាបើរវាងព្រះអាទិត្យនឹងអំពូលភ្លើងគួររើសមួយណា៎។

" ស្នេហាពួកយើងក៏ដូចគ្នាMean បងមិនគួរផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំហើយក៏យកទៅវិញនោះទេ បងដូចជាអំពិលអំពែកដែលខ្ញុំគ្មានថ្ងៃចាប់ជាប់នោះទេ ពួកយើងបែកគ្នាទៅ " Phuwinនិយាយឡើងដាក់អ្នកដែលជាគូរស្នេហ៍របស់គេ5ឆ្នាំពេញ ពេលនេះរវាងពួកគេទាំងពីរគ្មានអ្វីលើសពីពាក្យថាបែកនោះទេដោយសារពួកគេលែងមានចិត្តនឹងគ្នាហើយ។

Meanប្រៀបដូចជាអំពិលអំពែកដែលPuwinមិនអាចចាប់ជាប់ហើយក៏គ្មានថ្ងៃអាចចាប់ជាប់ព្រោះថ្ងៃណា៎មួយអំពិលអំពែកមួយដួងនោះនឹងអស់ពន្លឺដូចជាអំពូលខូចដូចគ្នាគេក៏គួរតែរៀនដោះលែងរបស់ដែលមិនមែនជារបស់គេហើយចុងក្រោយគេក៏ដោះលែងMeanក៏ដូចជាកំពុងដោះលែងខ្លួនឯងដូចគ្នា។

" សូមទោសPhuគឺបងមិនយល់ពីអូន រឹតតែមើលមិនឃើញពីអនាគត់របស់ពូកយើង " MeanនិយាយឡើងចំណែកPhuwinក៏គ្រាន់តែញញឹមឡើងហើយក៏អោបអ្នកដែរជាសង្សាជាលើកចុងក្រោយ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now