ភាគ ១១ phuwin

392 37 0
                                    

" Phu ហេតុអ្វីបានជាដឹងថាខ្លួនឯងជា phuwinមិនមែនជាង piនោះ ក្នុងពេលដែរ phuគ្មានការចងចាំសោះ "

Pondសួរឡើងដោយការសង្ស័យព្រោះគេពេលនេះមិនយល់នោះទេថា ដាំង ចង់ធ្វើអ្វីអោយប្រាកដទៅរឹតតែមិនយល់ទៀតថាហេតុអីគ្រប់យ៉ាងហាក់មិនដូចនូវអ្វីដែរគេបានដឹងមកសោះ។

" ក៏ខ្ញុំមានការចងចាំពីក្មេងនោះអី បើខ្ញុំមិនមែន Phuwin តើអ្នកណាជា Phuwin ទៅ? " Phuwinនិយាយរូចក៏សម្លឹងមុខ ប៉ន ខ្សែរភ្នែករបស់គេកំពុងតែនិយាយទៅកាន់ Pond រូចទៅហើយថាហេតុអីអ្នកម្ខាងទៀតនិយាយអីប្លែកៗបែបនេះ។

" តែឯងមិនដូចកាលពីមុននោះទេ Phuwin មិនមែនជាមនុស្សដូចឯងនោះទេ " ​Pondនិយាយឡើងព្រោះពីដំបូងគេគិតថា នាយអាចជា Nuengdiao តែ Nuengdiaoគឺគ្មានការចងចាំពីក្មេងជាមួយពួកគេនោះទេ Puwinរឹតតែគ្មានទៀតផងព្រោះ Pond ជួបPhuwinលើដំបូងពេលដែរឪពុកម្ដាយគេស្លាប់គ្មានផ្លូវនោះទេដែរគេជា Phuwinនោះ។

" Phuwinគួរតែបែបមិច? គួរតែរួសរាយ សុភាព ឬក៏កែវភ្នែកគេពោលពេញទៅដោយក្ដីសុខ " Phuwinញញឹមឡើងហើយក៏និយាយឡើងកែវភ្នែករបស់គេពេលពេញទៅដោយការស្អប់ខ្ពើម។

" ឯងជាអ្នកណាអោយប្រាកដទៅ " Pond និយាយរួចយកច្របាច់កររបស់Phuwinជាប់ទៅនឹងក្បាលគ្រែ។

" Pondលោកនិង Dunk គឺល្ងង់ដូចគ្នា ហេតុអីក៏ចង់ដឹងពីអតីតកាលនោះម្លេះ! វាសំខាន់ណាស់ទៅឬ វាសំខាន់ជាងជីវិតពួកលោកទៀតឬយ៉ាងមិច! " Phuwinសួរឡើងដោយសំឡេងរឹងព្រឹមទាំងសម្លឹងមើលទៅភ្នែករបស់រាងក្រាស់ព្រោះគេចង់ដឹងណាស់ថារាងក្រាស់គិតអ្វីអោយប្រាកដទៅហេតុអីក៏ព្យាយាមកកាយរឿងកាលពីអតីតកាលម្លេះ។

" វាសំខាន់ជាងជីវិតពួកយើងស្រាប់ហើយព្រោះមនុស្សម្នាក់នោះជាជីវិតពួកយើងតែគេក៏ស្លាប់បាត់ហើយ...តែរឿងដែរគេដឹងពិភពលោកត្រូវតែដឹង ឯងមិនមែនយើង មិនមែនDunk រឹតតែមិនមែនPhuwin ឯងមិចនឹងយល់ទៅថាការពិសោធន៍មួយនោះសំខាន់សម្រាប់ពួកយើងប៉ុណ្ណា " Pond និយាយឡើងព្រមទាំងបន្ថែមកម្លាំងដៃរបស់គេលើបំពង់កររបស់Phuwin ធ្វើអោយរាងស្ដើងឈឺឡើងញ័រខ្លួនទៅហើយតែគេនៅមិនឈប់បញ្ឆេះកំហឹងរាងក្រាស់ទេ មានតែបន្ថែមភ្លើង។

" ការពិសោធន៍ដែរយកជីវិត ប្អូនប្រុសរបស់យើងនេះឬ Pond Narawit ឯងនិយាយថាវាសំខាន់សម្រាប់ឯង សំខាន់សម្រាប់Dunk តែឯងមានដឹងទេថាប្អូនប្រុសយើងស្លាប់ព្រោះតែការពិសោធន៍របស់ពួកឯងនេះហើយ Dunkក៏មិនបានចង់ការពារអ្វីទាំងអស់នឹង គេបង្កើតរឿងគ្រប់យ៉ាងឡើងដើម្បីតែអោយមនុស្សដែរគេស្រលាញ់មិនពាក់ព័ន្ធនឹងរឿងនេះតែប៉ុណ្ណោះ ឯងដឹងទេថាយើងប្រើជីវិតជាមួយគេរាល់ថ្ងៃដូចការសំដែងអញ្ចឹង យើងPhuwin Tangsakyuen មិនអាចធ្វើជាខ្លួនឯងនោះទេ!! " Phuwinនិយាយឡើងដោយកំហឹងព្រោះគេស្អប់ ស្អប់ដែរគេមិនអាចតតាំងនឹងមនុស្សទាំងនេះបាន គេស្អប់នឹងភាពទន់ជ្រាយរបស់ខ្លួនឯងរឹតតែស្អប់ព្រោះគ្មានអ្នកណាជឿគេដូចជឿDunkនោះទេ។

" មិនដឹងអាចទៅ Nuengdiao នៅរស់ទេ យើងឃើញដោយផ្ទាល់ភ្នែកថាគេនៅរស់ ឆ្នាំនោះព្រោះតែជួយ Nuengdiao ចេញពីបន្ទប់ពិសោធន៍ Dunk គឺត្រូវភ្លើងឆេះឡើងមួយកំណាត់ខ្លួន ឯងដឹងទេថា​ Dunk គេស្រលាញ់សម្រស់គេប៉ុណ្ណាតែព្រោះតែក្មេងដែរមិនជាប់សាច់ឈាមម្នាក់គេស៊ូស្លាប់ដើម្បីតែនាំគេផុតពីគ្រោះថ្នាក់ ឯងតែងតែសួរយើងថា Dunk ឪស្សាហ៍បាត់ទៅណាដឹងថាហេតុអីយើងមិនប្រាប់ឯងទេ ព្រោះគេទៅព្យាបាលខ្លួន ហេតុការណ៍កាលពី៦ឆ្នាំមុនធ្វើអោយDunkស្ទើរតែស្លាប់ទៅហើយឯងមិនដឹងទេឬថាDunkស្រលាញ់មករហូតនោះគឺឯង!!!! " Pondនិយាយរឿងដែរគេលាក់ក្នុងចិត្តមកកាន់Phuwin គេមិនចង់អោយPhuwinយល់ច្រឡំលើDunk រឹតតែមិនចង់អោយPhuwinកាន់តែខុសទៅមុខទៀត។

" Nuengdiaoស្លាប់យូរហើយPond យើងឃើញផ្ទាល់ភ្នែកគឺគេរុញដៀវពីលើអាគារមួយនោះ យើងឃើញវាដោយផ្ទាល់ភ្នែកអោយយើងជឿយ៉ាងមិចទៅថាគេមិនបានធ្វើនោះ.... " Phuwin មិនមែនមិនឈឺចាប់នោះទេម្នាក់ជាប្អូនដែរគេមើលដល់ធំ ម្នាក់ទៀតជាមនុស្សដែរគេទុកចិត្តហើយស្រលាញ់ដូចបងប្រុសបង្កើត គេស្ទើរតែឆ្កួតទៅហើយនៅពេលឃើញDunk រុញNuengdiao ពីលើអាគារនោះ។

" នេះដែរកាលពីបីឆ្នាំមុនJoong Archan ចាប់ដាំងទៅនោះក៏ជាស្នាដៃឯងមែនទេ? " Pondសូរឡើងដោយមិនចង់ជឿថាមនុស្សដូចជាPhuwinទៅរវល់ជាមួយនឹងមនុស្សត្រកូលArchan មានល្បីរឿងសម្លាប់មនុស្សមិនព្រិចភ្នែក។

" ... " Phuwin គ្រាន់តែសម្លឹងមុខPondបែបនេះPondក៏ដឹងចម្លើយទៅហើយថានេះជាស្នាដៃរបស់រាងស្ដើង។

To be continued...

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now