ភាគ ១២ ហេតុអីទៅ?

393 38 8
                                    

" ហេតុអីឯងធ្វើអីមិនចេះគិតបែបនេះPhu!! បើជំងឺរបស់Dunkរើឡើងគ្រប់យ៉ាងច្បាស់ជាបែបធ្លាយមិនខាន!! " Pond ងើបពីខ្លួនភូវិនហើយក៏យកដៃទៅបោចក្បាលខ្លួនឯងខ្លាំងៗព្រោះដំបូងគេគ្រាន់តែគិតថាDunkនិងJoongគ្រាន់តែប្រកួលប្រជែងគ្នាធម្មតា តែពេលនេះគឺពាក់ព័ន្ធទៅនឹងNuengdiao រឿងនេះច្បាស់ណាស់ចប់មិនស្អាតនោះទេ។

" ជំងឺ? ជំងឺអី? Dunkមានជំងឺអី? " មាត់ថាស្អប់តែនៅពេលដែលPond និយាយដល់ជំងឺPhuwin ក៏បារម្ភឡើងតែម្ដងព្រោះយ៉ាងណាអារម្មណ៍របស់គេមានអោយDunkគឺទាំងស្អប់ ទាំងស្រលាញ់ស្រាប់ហើយ

" សូមទោសPhu បងសន្យានឹងDunk ហើយថាមិនប្រាប់អ្នកណានោះទេសូម្បីPhu ក៏មិនអាចប្រាប់ " Pond និយាយឡើងដោយសំឡេងស្រន់គេព្យាយាមលាក់ការព្រួយបារម្ភរបស់គេនៅក្នុងសំឡេងរាបស្មើររបស់គេព្រោះPhuwinមិនអាចទទួលយកបាននោះទេនៅពេលដឹងរឿងរបស់Dunk។

" លោកមិនប្រាប់ខ្ញុំក៏បាន ខ្ញុំទៅរកគេនៅពេលនេះ ខ្ញុំត្រូវតែដឹងអោយបានតើមនុស្សដែរល្ងង់ដូចជាគេតើអាចរៀបគំរោងអ្វីបានទៅក្រៅពីព្រមស្លាប់ជាមួយនឹងមនុស្សចោលម្សៀតទាំងអស់នោះ " Phuwin និយាយរូចក៏ស្ទុះងើបពីលើគ្រែប្រុងដើរចេញក្រៅតែក៏ត្រូវ Pond អូសជាប់មិនអោយទៅណា។

" Phu ចិត្តត្រជាក់សិនទៅ Dunk គេនៅមានJoong នៅមានត្រកូលAdulkittiporn ទៀតគ្មានអ្នកណា៎ធ្វើអីគេបាននោះទេ " Pond និយាយឡើងព្រមទាំងព្យាយាមមិនប្រើកម្លាំងជាមួយនឹងអ្នកដែរនៅក្នុងរង្វង់ដៃរបស់គេ។

" ត្រកូលAdulkittiporn អញ្ចឹងឬ? បើពួកគេមានសម្មត្ថភាពមែន​ Pi ក៏មិនស្លាប់ Nuengdiao ក៏មិនស្លាប់ដៃរ មនុស្សដែរសូម្បីតែកូនបង្កើតខ្លួនឯងក៏ការពារមិនបាន ពួកគេមានមុខអីមកនិយាយថាការពារ Dunk ទៅ លោកនៅមិនទាន់ដឹងទេឬថាតាំងពីដើមមកមនុស្សដែរ Joong ស្រលាញ់មិនមែនDunkនោះទេ គេចូលមកជិតដាំងព្រោះតែសងសឹងអោយ ប្អូនប្រុសគេតែប៉ុណ្ណោះ " Phuwin និយាយឡើងដោយមិនលាក់លាមព្រោះរឿងកខ្វក់ដែរលាក់នៅក្រោមភាពស្រស់ស្របគ្នាទាំងនេះតាមពិតពួកគេសុទ្ធតែមានភាពខ្មៅងងឹតរបស់ពួកគេគ្រប់ផ្នែក។

" នោះក៏ជារឿងរបស់ Dunk អ្វីដែរឯងត្រូវធ្វើពេលនេះគឺរក្សាខ្លួនឯងអោយល្អ កុំធ្វើជាបន្ទុកអោយ Dunk អី គេរាល់ថ្ងៃនេះស្ទើរតែឆ្កូតហើយឯងមានដឹងទេ.... " Pond និយាយឡើងទៅកាន់ Phuwin ដោយសំឡេងស្រទន់តែវាក៏ដូចជាសំឡេងអង្វរកច្រើនជាងការដាស់តឿន ព្រោះគេពិតជាអាណិតមិត្តរបស់គេដែរត្រូវរែករឿងគ្រប់យ៉ាងតែម្នាក់ឯងបែបនេះ។

" ហេតុអីទៅ Pond លោកប្រាប់ខ្ញុំបានទេថាហេតុអីគេធ្វើបែបនេះ " Phuwin គេពិតជាមិនយល់នោះទេថាតើមានរឿងអ្វីអោយប្រាកដព្រោះគេហាក់ដូចជាត្រូវ Pond និង Dunk លាក់បាំងរឿងដ៏ធំពីគេ។

" Phu រឿងខ្លះនិយាយទៅក៏ Phuមិនយល់ដូចគ្នាដល់ពេល Dunk នឹងបកស្រាយប្រាប់ Phu ដោយខ្លួនឯង អ្វីដែរ Phu ត្រូវធ្វើពេលនេះគឺមើលថែខ្លួនឯងអោយល្អ Dunk អោយ Phu មកនៅទីនេះព្រោះចង់អោយ Phu បានសម្រាក មិនមែននាំខ្លួនឯងទៅកន្លែងគ្រោះថ្នាក់ម្ដងហើយម្ដងទៀតនោះទេ " Pond និយាយរូចក៏ទាញរាងស្ដើងអោយសម្រាកលើគ្រែវិញតាមពិតគេមិនដឹងនោះទេថាដាំងចង់ធ្វើអ្វីតែភារកិច្ចដែរ Dunk ដាក់អោយគេ គេនឹងធ្វើវាអោយបានល្អបំផុតតាមដែរអាចធ្វើបាន។

" ចុះបើគេមិនត្រឡប់មកវិញនោះ? " សំណួរមួយនេះធ្វើអោយរាងក្រាស់ឆ្លើយមិនចេញដូចគ្នាព្រោះ Dunk ជាមនុស្សមានផែនការខ្ពស់មិនងាយបរាជ័យនោះទេ តែបើគេបរាជ័យវិញនោះ សំណួរមួយនេះ Pond ក៏ឆ្លើយមិនបានដូចគ្នាព្រោះគេតាមមិនទាន់គំនិតរបស់ Dunk នោះទេ។

" គេនឹងមកវិញ " Pond និយាយតែប៉ុណ្ណឹងរួចក៏ដើរចុះទៅខាងក្រោមដួសបបរដែរគេដាំទុកអោយរាងស្ដើងនោះឡើងមកវិញ។

ក្រោយពេលដែរឃើញគាំងបែបនេះ Phuwin ក៏ដឹងចម្លើយរួចហើយថា Dunk គ្មានផៃនការទុកត្រឡប់មកវិញនោះទេ គេដឹងថាខ្លួនឯងឆ្លាតមិនដល់ Dunk តែមនុស្សដូចជា Dunk បើមិនអាចជោគជ័យទៀតនោះជីវិតគេមួយនេះក៏ព្រមប្រថុយអោយDunk ដូចគ្នា។

តាមពិតគេបានលឺDunk និង Pond និយាយទូរស័ព្ទទើបសភាពផ្លូវចិត្តរបស់គេបាក់ស្ទើរតែទាំងស្រុងបែបនេះ គេដឹងថាតាមពិត Dunk មិនបានស្រលាញ់គេនោះទេ គេក៏ដឹងថា Pond លួចការពារគេមករហូត តែពួកគេហេតុអីមិនគិតខ្លះផងថា គេបន្លំឯកសារថាខ្លួនឯងជា Pi ហើយក៏យក Nuengdiao មកប្រថុយជាមួយរឿងនេះទៀត គ្រប់យ៉ាងគឺដើម្បីតែអោយផែនការរបស់ Dunk ដំណើរការទៅមុខ។

" ភីDunk ជីវិតរបស់Phu មិនបានមានតម្លៃដល់ថ្នាក់នេះនោះទេ Phuពេលនេះលែងចង់សងសឹកហើយ Phu ចង់អោយ ភី ត្រឡប់មករកPhu វិញ " Phuwin ដេកសម្លឹងមើលទៅពិដានទាំងក្នុងកែវភ្នែករបស់គេចាប់ផ្ដើមរលីងរលោងដោយគេមិនបានចាប់អារម្មណ៍ទេថានៅមាត់ទ្វារបស់គេមានស្រមោលខ្មៅមួយកំពុងតែឈរមើលពីខាងក្រៅ។

To be continued...

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now