ភាគ ២១ អតីតកាលភូវិន(1)

282 23 3
                                    

១០ឆ្នាំមុន

" Dunk!!!មើលនែPuរើសបានកូនឆ្មាមួយស្អាតខ្លាំងណាស់! " រាងស្ដើងស្រែកឡើងពីមុខផ្ទះហើយក្នុងដៃក៏កាន់កូនឆ្មាមួយផងដែរ ដោយសារតែឪពុកម្ដាយរបស់ពួកនាយត្រូវទៅប្រជុំតាមប្រទេសជាងមួយអាទិត្យទើបនៅផ្ទះមានតែនាយនិងDunkតែប៉ុណ្ណោះ។

" ​Phu កុំរត់បងទើបតែជូតផ្ទះហើយទេ! " Dunkស្រែកឡើងពីខាងក្នុងព្រោះតាមចរឹករបស់Phuwinច្បាស់ណាស់នាយនឹងរត់ចូលផ្ទះមិនខាន ដោយDunkនិយាយមិនទាន់ផុតពីមាត់ផង Phuwinក៏រអិលទៅក្រោយតែម្ដង។

" អាយ!! " Phuwinស្រែកឡើងដោយការភ័យខ្លាចតែនាយមិនបានមានអារម្មណ៍ឈឺអ្វីនោះទេព្រោះមានដៃមួយគួរអោបនាយជាប់មិនអោយដួលលើដី។

" Phuwin Tangsakyuen!!!បងប្រាប់ហើយមែនទេថាកុំអោយរត់!! " Dunkដែលកំពុងធ្វើអាហារនោះក៏រត់ចេញមកមើលPhuwinដោយការបារម្ភ។

" អឺPond មកក៏ល្អហើយជួយនាំឆ្មាលើដីអាល្អិតនេះទៅងូតទឹកផង ហើយPhuឡើងទៅដូរសម្លៀកបំពាក់មក ស្រម៉េកស្រម៉កណាស់ " Dunkទទួលយកកូនឆ្មាពីដៃរបស់Phuwinរួចក៏ហុចវាទៅអោយPondដែលជាមិត្តរបស់នាយ។

" នេះPond មិត្តមកមិនបាច់ភ័យនោះទេ " Dunkនិយាយបន្ដក្រោយឃើញPhuwinសម្លឹងមើលមុខមិត្តរបស់នាយមិនដាក់ភ្នែកសោះ។

" ដឹងហើយបាទ " Phuwinនិយាយរួចក៏រត់ឡើងលើយ៉ាងលឿនព្រោះពេកនៅជិតប៉នបេះដូងរបស់នាយលោតខ្លាំងមែនទែនស្ទើរតែលោតចេញមកក្រៅទៅហើយ។

" Phuប្រាប់ហើយថាកុំអោយរត់!!!! " Dunkស្រែកឡើងពីក្រោយព្រមទាំងក្រវីក្បាលនឹងភាពក្បាលរឹងរបស់ក្មេងម្នាក់នោះ។

Phuwinមកដល់បន្ទប់របស់គេវិញភ្លាមមុខរបស់គេក៏ចាប់ផ្ដើមក្រហមតែម្ដង តែនាយក៏មិនភ្លេចបញ្ចាររបស់បងប្រុសនាយដូចគ្នា Phuwinក៏ប្រញ៉ាប់ងូតទឹកហើយក៏ចុះទៅខាងក្រោមវិញ តែនាយមិនបានឃើញPondនោះទេឃើញត្រឹមតែDunk ដែរកំពុងតែរៀបចំអាហារដាក់លើតុតែប៉ុណ្ណោះ។

" បងប្រុសម្នាក់នោះទៅណាហើយDunk? " PhuwinមិនសូវហៅDunkថាភីនោះទេព្រោះពួកគេអាយុខុសគ្នាតែបីខែប៉ុណ្ណោះ តែPondមានអាយលើពួកគេដល់ទៅបីឆ្នាំទើបPhuហើយអ្នកម្ខាងទៀតថាបង។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now