ភាគ៧ យើងមានអាថ៍កំបាំងប្រាប់ឯង

408 42 0
                                    

" សូមទោស.... "

មិនចាំអោយPondនិយាយPhuwinក៏ប្រញ់ាប់សូមទោសអ្នកម្ខាងទៀតហើយក៏រត់ចូលបន្ទប់របស់គេរួចក៏ចាក់សោរជាប់ រាងស្ដើងរត់យ៉ាងលឿនចូលបន្ទប់ទឹកហើយក៏ក្អូតឡើងតែម្ដង គេក្អូតរហីតដល់ទន់ជង្គងហើយតែអារម្មណ៍ដ៏ខ្ពើមរអ៊ានទាំងនោះមិនបាត់ទាល់តែសោះ Phuwinយកទឹកមកជះលើរាងកាយរបស់គេ គេងូតទឹកហើយក៏យកសាប៊ូដោះខ្លួនម្ដងហើយម្ដងទៀតដូចជាយប់កាលពីបីឆ្នាំំមុន តែគេកាន់តែដោះរូបភាពដ៏គួរអោយស្អប់ទាំងនោះកាន់តែច្បាស់។

" ហេតុអីទៅ.... ហេតុអីក៏ជាឯង...បើឆ្នាំនោះយើងមិនដឹង យើងប្រហែលជាអាចនឹងទទួលបានជាងនេះ... ហេតុអីយើងស្អប់ឯងមិនបានDunk... "

Phuwinដេកក្នុងអាងទឹកដោយការនឿតហត់ គេធ្លាប់គិតថាជំងឺរបស់គេល្អជាងមុនហើយ តែការពិតជំងឺរបស់គេមានតែខ្លាំងឡើងមិនបានថយចុះនោះទេ គ្រាន់តែជំងឺមួយនេះមិនរើឡើងពេលនៅជាមួយDunkតែប៉ុណ្ណោះ។

" Dunk...តើឯងត្រូវការអ្វីអោយប្រាកដទៅ ឯងការពារយើង តែឯងក៏បំផ្លាញយើងដូចគ្នា "

Phuwinកាន់តែគិតខួរក្បាលគេកាន់តែឈឺគេមានអារម្មណ៍ថាខ្លួនឯងដូចជាភ្លេចរឿងអ្វីម្យ៉ាងតែគិតយ៉ាងណា៎ក៏គិតមិនចេញ ចុងក្រោយគេមានតែអោយវាតាមដំណើរគេចង់រស់ គេចង់សងសឹកDunk គេចង់រកអ្នកដែលសម្លាប់ឪពុកម្ដាយគេ គេចង់ធ្វើអោយGeminiធ្លាក់ចូលនរកដូចគ្នា មនុស្សដែរធ្លាប់ធ្វើបាបគេ គេនឹងសងវិញទាំងអស់។

ចំណែកPondវិញគេមិនតាមPhuwinនោះទេតែគេក៏ទាញទូរស័ព្ទខលទៅរកDunk។

( ហាឡូPond )

" Phuwinមិនបានជានោះទេ គេធម្មតាព្រោះអ្នកដែលក្បែរគេគឺជាឯង "

( សម្លាប់វាដូចជាល្អពេកហើយ យើងគួរតែធ្វើអោយវារស់មិនស្មើរនឹងស្លាប់ )

" Dunkរឿងរវាងឯង PhuwinនិងJan បីឆ្នាំមុនមានរឿងអីអោយប្រាកដទៅPhuwinគេថាឯងជាអ្នកអោយមនុស្សទៅរំលោភពួកគេ "

និយាយត្រឹមនេះអ្នកម្ខាងទៀតក៏ស្ងាត់PondគិតថាDunkបិទទូរស៍ព្ទទៅហើយតែពេលគេលើកមកមើលអ្នកម្ខាងទៀតគ្រាន់តែស្ងប់ស្ងាត់តែប៉ុណ្ណោះ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now