ភាគ ១៨ ក្រៅផែនការ

280 24 6
                                    

" Phu អូនគួរតែដឹងច្បាស់ថាDunkតាំងពីដើមមកមិនគយរមកប្រទាក់ប្រទាញជាមួយនឹងរឿងរបស់ពួកយើងនោះទេ គេគួរតែមានក្ដីសុខជាងនេះ " Pondនិយាយរួចក៏ទាញសំបុត្រមួយច្បាប់ដែរដាំងផ្ញើរអោយគេមកគេតែគេមិនទាន់បានទទួលសំបុត្រផងDunkក៏ចាកចេញទៅហើយ។

" Phu បើឯងបានឃើញសំបុត្រនេះហើយមានន័យថាយើងត្រូវចាកចេញហើយ សូមណា៎ដែរកុហកឯងកន្លងមក យើងដឹងថាពេលដែលឯងដឹងការពិតមួយនេះឯងនឹងពិបាកទទួលយកតែPhu មនុស្សត្រូវមើលទៅមុខ ទោះបីបងមិនស្លាប់ជំនួសឯងក៏បងត្រូវស្លាប់ព្រោះជំងឺដែរព្រោះរាងកាយរបស់បងទ្រាំទ្រលែងបានទៅហើយឯងចាំរឿងកាលពីបីឆ្នាំមុនបានទេ ពេលនោះបងអត្មានិយមដោយខ្លួនឯង តាមពិតអ្នកដែរត្រូវគេបំពានតាំងពីដើមដល់ចប់មានតែបងតែប៉ុណ្ណោះបងបានបញ្ចូនជេនអោយមានសុវត្តិភាពហើយ តែបងស្ដាយក្រោយបំផុតគឺមិនអាចជួយម៉ាក់ប៉ារបស់ពួកយើងបានសម្បីតែមនុស្សដែរPhuចង់ការពារក៏បងជួយមិនបាន Phuរស់ជំនួសបងបានទេ រស់ជំនួសDunkមើលពិភពលោកដ៏ស្អាតមួយនេះ Phuបងផ្ញើរJoongហើយនឹងFourthផងព្រោះគេទាំងពីរជាមនុស្សដែរបងមិនអាចដាក់ចុះបាន Phuដឹងទេរឿងទាំងអស់ដែរDunkធ្វើមកគឺព្រោះDunkស្រលាញ់Phuជាប្អូនបង្កើតរបស់Dunk Phuកុំបន្ទោសខ្លួនឯងអីចាត់ទុកថាបងប្រុសម្នាក់នេះសុំ ហើយកុំបន្ទោសPondអីបងជាអ្នកអោយគេធ្វើបែបនេះ បើPondមិនធ្វើជាមនុស្សអាក្រក់នោះទេ ត្រកូលមួយនោះនឹងមិនដោះលែងឯងឡើង ត្រូវចាំណា៎Phu រស់ដើម្បីរងចាំបងមកវិញ "

Phuwinអានសំបុត្រមួយច្បាប់នោះចប់គេក៏មានអារម្មណ៍ថាមានអ្វីម្យ៉ាងបានធ្លាក់ចុះពីលើខ្លួនគេ Dunkហាក់ដូចជាដឹងមុនថាគេនឹងស្ពាយកំហុសទាំងអស់ដាក់ខ្លួន Dunkស្គាល់គេច្បាស់ពេលហើយ ច្បាស់រហូតPhuwinអត់សង្ស័យមិនបានថាតើគេជាតួរឯងនៃរឿងដែរនាយបង្កើតឡើងឬអត់។

Pondឃើញសភាពភូវិនបែបនេះរាងក្រាស់ក៏មិននិយាយអ្វីដូចគ្នា គ្រាន់តែអោបPhuwinជាប់ ចំណែកPhuwinវិញមិនដឹងថាមកពីគេទប់វាច្រើនពេកឬអត់នោះទេPondអង្គុយលួងរាងស្ដើងជាងបីម៉ោងហើយនៅតែលួងមិនបាត់ទាល់តែសោះ។

Phuwinយំរហូតទាល់តែហត់ហើយក៏គេក្នុងរង្វង់ដៃរបស់Pondតែម្ដងចំណែករាងក្រាស់គ្រាន់តែលើកបីរាងកាយរបស់Phuwinទៅគេងលើគ្រែតែច្រវ៉ាក់មួយនេះគេមិនហ៊ានដោះអោយPhuwinនោះទេព្រោះស្រួល មិនស្រួលរាងស្ដើងលួចរត់ទៅរករឿងត្រកូលAdulkittipornទៀតលើកនេះគ្មានអ្នកណា៎អាចជួយនាយបាននោះទេព្រោះកូនអុកសំខាន់ដូចជាDunkស្លាប់បាត់ហើយជំហ៊ានបន្ទាប់មិនខុសពីការស្មានរបស់គេនោះទេ ត្រូកូលAdulkittipornកំពុងតែតាមរកPhuwinដូចគ្នាសំណាងហើយពេលដែរគេទិញកោះមួយនេះដាក់ឈ្មោះរបស់Joongបើមិនដូចច្នេះទេច្បាស់ណាស់ទោះជាកោះផ្ទាល់ខ្លួនក៏គ្មានសុវត្តិភាពដែរ។

" ក្នុងពេលដែរDunkមិនអាចធ្វើជាខែនអោយអូនបងនឹងធ្វើតួនាទីនេះបន្ដជំនួសគេ " Pondនិយាយហើយក៏ថើបលើក្បាលរបស់Phuwinតិចៗជាការលួងលោកសម្រាប់អ្នកគេលក់នោះហើយក៏ដើរចេញទៅក្រៅព្រោះដល់ពេលហើតដែរត្រកូលAdulkittipornនិងត្រកូលរបស់Naravitត្រូវមកជួបគ្នាព្រោះពីមុនគេពឹងDunkអោយជួយព្រោះគេមិនទាន់ប្រមូលកម្លាំងគ្រប់គ្រានតែពេលនេះពួកគេហ៊ានប៉ះDunkនិងPhuwinទោះបីជាទៅលើកនេះគេអាចនឹងមិនអាចត្រឡប់មកវិញក៏Pondមិនអង្គុយចាំទៀតនោះទេ គេចង់ខ្លាំងព្រោះគេចង់ការពារអ្នកជុំវិញខ្លួនគេ មិនមែនចង់អោយអ្នកជុំវិញខ្លួនគេលះបង់ដើម្បីគេនោះទេ។

" លោកនេះត្រៀមខ្លួនយូរណាស់ណ៎Naravit យ៉ាងមិចAdulkittipornប៉ះចំអុកសំខាន់ហើយ? យើងធ្លាប់និយាយគ្នាហើយមែនទេ បើចង់កម្ចាត់ត្រកូលAdulkittipornគឺត្រូវទុកជីវិតBookអោយខ្ញុំ " រាងក្រាស់និយាយមួយៗទៅកាន់Pondព្រោះគេដឹងថាបើPondចង់យកឈ្នះត្រកូលAdulkittipornគឺមានតែសុំជំនួយពីគេតែប៉ុណ្ណោះ។

" ទីនេះពិតជាអ៊ូអរណាស់ណ៎ " មិនចាំអោយPondបាននិយាយមានសំឡេងមនុស្សស្រីដើរកៀកដៃរបស់អ្នកដែរជាស្វាមីរបស់នាងមកជាមួយនិយាយឡើង។

" Jan មកបានយ៉ាងមិចនេះ? " Pondបក់ដៃអោយអ្នកបំរើរៀបក៏អីអោយJanហើយនឹងSingដែលជាស្វាមីរបស់នាង។

" ក៏មកធ្វើតាមសន្យានោះអី Dunkចាត់ចែងគ្រប់យ៉ាងអស់ហើយមុនចាកចេញ គេផ្ដាំមកជាពិសេសទោះបីជាត្រូវប្រើមនុស្សដែរនៅទីផ្សាងងឹតរបស់គេក៏ត្រូវជីកត្រកូលAdulkittipornនោះទាំងអស់ដែរ Dunkផ្ដាំមកទៀតថាអ្នកប្រឆាំងគឺងាប់ " Janនិយាយរួចក៏ទាញកាំភ្លើងផ្ចុងក្បាលរបស់Forceព្រមតាំងញញឹមឡើងយ៉ាងស្រស់។

" កុំលេងអីJan Dunkផ្ដាំមកហើយមនុស្សមានប្រយោជន៍ក៏ប្រើសិនទៅ ប្រើរួចចាំបោះចោលក៏បាន " Singទាញកាំភ្លើងពីដៃភរិយារបស់នាយមកទុកហើយក៏ញញឹមមើលមុខរបស់Janមិនដាក់ភ្នែកព្រោះរាងស្ដើងគួរអោយស្រលាញ់ពេកហើយ ពួកគេនិយាយដោយមិនទុកមុខអោយអ្នកណាអ្នកអស់ព្រោះគ្រួសារពួកគេមិនចាញ់គ្រួសារធំទាំងបីនោះទេ ពួកគេហ៊ានបែបនេះក៏ព្រោះពួកគេដឹងច្បាស់ថាគោលដៅពួកគេមានតែមួយពួកគេអាចខាំគ្នានៅខាងក្នុងបានតែមិនអាចបណ្ដោយអោយអ្នកខាងក្រៅមកលូកដៃនោះទេ។

" Dunkទោះងាប់ហើយនៅតែមិនស្ងប់ស្ងាត់ទៀត " Forceនិយាយឡើងព្រោះពីមុនគេមិនអាចនិយាយអ្វីបានព្រោះដាំងពូកែចាប់ចំណុចខ្សោយរបស់មនុស្សណាស់ តែទោះបីជាDunkស្លាប់បាត់ហើយតែនាយនៅតែជាឧបសគ្គសម្រាប់គេដ៏ដែល។

To be continued

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now