ភាគ ៣០ បើអាចលែងស្រលាញ់ហើយ

248 16 2
                                    

Dunkក្រោយឃើញសភាពរបស់ហ្វូតនិងស្ដាប់តាមរយះការរាយរ៉ាប់រឿងដែរកើតឡើងរវាងគេនិងGemរួច Dunkក៏អាចសន្និដ្ធានបានថាFourthមានចិត្តអោយGeminiរួចទៅហើយ តែមើលទៅFourthដូចជាមិនដឹងខ្លួននោះទេថាខ្លួនឯងស្រលាញ់Gemបែបស្នេហា។

" បងថាខ្ញុំកើតអ្វីអោយប្រាកដទៅDunk? "

" បើបងប្រាប់ថាឯងស្រលាញ់Gem តើឯងគិតយ៉ាងមិច? "

" មិចដឹងអាចទៅ ខ្ញុំក៏ស្រលាញ់បង ខ្ញុំក៏ស្រលាញ់មនុស្សម្នាក់នោះ តែខ្ញុំមិនបានមានអារម្មណ៍បែបនេះនោះទេ "

" Fourthក្ដីស្រលាញ់ដែរឯងមានអោយបងវាគឺជាក្ដីស្រលាញ់សម្រាប់គ្រួសារឯងហួងហែងដែរបងមានស្នេហាតែចុងក្រោយឯងក៏ព្យាយាមទទួល ចំណែកមនុស្សម្នាក់នោះបងមិនដឹងថាឯងមានន័យដល់អ្នកណានោះទេ តែអ្វីដែរបងអាចសរុបបានមកនោះគឺឯងស្រលាញ់អ្នកម្ខាងទៀយបែបមិត្តភ័ក្ដ មិត្តដែរធំឡើងជាមួយឯង មិត្តដែររួមសុខរួមទុក្ខជាមួយឯង ឯងមិនចង់បាត់បង់មិត្តភាពមួយនោះទើបឯងចង់អោយគេរស់ឡើងវិញ តែក្ដីស្រលាញ់ដែរឯងមានអោយGemគឺជាស្នេហា ស្នេហារវាងមនុស្សពីរនាក់ គេជាមនុស្សសំខាន់សម្រាប់ឯង គេអាចធ្វើអោយឯងរីករាយនិងកើតទុក្ខ ពេលដែរឯងមានគេឯងក៏មានក្ដីសុខនិងមានសុវត្តិភាពក្នុងចិត្ត តែពេលដែលឯងគ្មានគេវាធ្វើអោយឯងហេងហោងក្នុងចិត្ត មានអារម្មណ៍ថារបស់អ្វីម្យ៉ាងបាត់ពីទ្រូង នោះគឺបេះដូងរបស់ឯងFourthគឺលោតញ៉ាប់ព្រោះតែគេ "

Fourthស្ងប់ស្ងាត់រួចក៏យកដៃដាក់លើទ្រូងខាងឆ្វេងរបស់គេ គេអាចនឹងយល់បានខ្លះនូវអារម្មណ៍ដែរDunkបានបរិយាយអោយគេ តែគេមិនយល់បំផុតនោះគឺគេធ្លោយទៅស្រលាញ់ដាំងតាំងពីពេលណាទៅ ហេតុអីគេមិនដឹងខ្លួនទាល់តែសោះអញ្ចឹង។

" Fourthស្រលាញ់តាំងពីពេលណា៎មិនសំខាន់នោះទេ អ្វីដែរសំខាន់គឺពេលនេះនៅស្រលាញ់ឬអត់ "

" ហេតុអីទៅ? "

" បើសិនវាជាអាម្មណ៍ពីមុនដែរឯងមានអោយGemហើយពេលនេះលែងមានគឺមានន័យថាលែងស្រលាញ់ហើយ តែបើវានៅតែមានហើយមានខ្លាំងជាងមុននេមានន័យថាឯងស្រលាញ់គេខ្លាំងជាងមុនទៅទៀត "

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now