ភាគ៣ រស់នៅផ្ទះPhuwin

559 45 0
                                    

" យើងដឹងហើយ " និយាយរួចDunkក៏រុញPondចុះទៅក្រោមវិញដោយPhuwinកំពុងតែអង្គុយអានសៀវភៅនៅក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងស្ងប់ស្ងាត់។

" Phuយើងមានការត្រូវទៅក្រុងថេបវិញប៉ុន្មានថ្ងៃ ឯងនៅជាមួយPondសិនបានទេ? " Dunkសួរឡើងទៅកាន់Phuwinដោយសំឡេងស្រទន់កែវភ្នែកគេពោលពេញទៅភាពស្មុកស្មាញ។

" តែយើងចង់ត្រឡប់ទៅផ្ទះពួកយើងវិញ " Phuwinនិយាយឡើងទៅកាន់Dunkព្រោះក្នុងចិត្តរបស់គេនៅខ្លាចPondមិនទាន់បាត់នោះទេ។

" PhuទៅវិញបានតែPhuច្បាស់ទេថាយប់ឡើងនៅម្នាក់ឯងកើត? " Dunkសួរឡើងដោយសំឡេងស្រទន់ព្រោះសភាពរបស់Phuwinគេងម្នាក់ឯងច្បាស់ណា៎ថាមិនបានតែគេក៏មិនចង់អោយPhuwinតានតឹងនឹងបរិយាកាសជុំវិញខ្លួនអោយតែគេសប្បាយចិត្តDunkគឺអូខេគ្រប់យ៉ាង។

" មិនបាច់បារម្ភទេDunkចាំយើងអោយមេការៀបចំឥវ៉ានរបស់យើងដាក់ផ្ទះឯងចាំយើងទៅនៅទីនោះជាមួយPhuwinឯងមានធុរៈសំខាន់ឯងក៏ទៅធ្វើទៅ " Pondនិយាយឡើងព្រោះគេដឹងថាPhuwinកំពុងតែខ្លាចគេ។

" PhuអូខេទេបើPondទៅនៅជាមួយឯង? " DunkមិនតបPondតែបែរជាសួរនូវការសម្រេចចិត្តរបស់Phuwinជាមុនសិន។

" តាមតែDunkទៅPhuអោយនៅតែនៅផ្ទះអ្នកណា៎មកក៏បាន " Phuwinនិយាយឡើងព្រោះគេមិនចាប់អារម្មណ៍នោះទេថាអ្នកណា៎មកនៅជាមួយគេ គេគ្រាន់តែចង់រស់នៅកន្លែងរបស់គេតែប៉ុណ្ណោះ។

" អូខេអញ្ចឹងពួកឯងទាំងពីរចាំទៅជាមួយគ្នាចុះយើងត្រូវទៅក្តុងថេបវិញឥឡូវនេះហើយ Phuយើងទុកឡាននៅទីនេះហើយឯងបើកទៅវិញផង " និយាយរួចមិនចាំអោយPhuwinបដិសេធDunkក៏ចេញទៅបាត់ទុកអោយPhiwinនិងPondអង្គុយមើលមុខគ្នានៅនឹង។

" អឺ...លោកទៅឥឡូវនេះទេ? " PhuwinងាកមកសួរPondដើម្បីបន្លប់ភាពស្ងប់ស្ងាត់រវាងពួកគេទាំងពីរនាក់។

" បាទ " pondនិយាយរួចក៏បក់ដៃអោយកូនចៅរបស់គេយកឥវ៉ាន់ដាក់ក្នុងឡានដែរDunkបើកមកចតមុខផ្ទះរបស់គេមុននេះដោយDunkឡើងហេលីខបទ័រដែរPondរៀបចំអោយគេចេញទៅបាត់ហើយ។

" លោកមិនយកអ្នកបំរើទៅជាមួយទេឬ? " Phuwinសួរឡើងព្រោះឃើញPondដេញអ្នកបំរើចេញក្រោយអ្នកបំរើរបស់គេជួយលើកគេអោយអង្គុយក្នុងឡានរបស់Phuwin។

" មិនបាច់ទេខ្ញុំមើលថែខ្លួនឯងបាន " Pondនិយាយរួចគេក៏ទាញខ្សែរក្រវាត់មកពាក់ចំណែកphuwinឃើញរាងក្រាស់បែបនេះគេក៏មិននិយាយអ្វីបន្ដព្រោះគេមិនមែនជាមនុស្សដែរចូលចិត្តចេះដឹងរឿងអ្នកដ៏ទៃនោះទេ។

Phuwinបើកឡានមិនយូរប៉ុន្មានក៏មកដល់ផ្ទះគេជួយទាញ់វាលីនិងរទេះរុញរបស់Pondចុះមកក្រោមហើយរាងចំរាងក្រាស់អោយអង្គុយលើកៅអីនោះព្រមទាំងរុញរាងក្រាស់ចូលផ្ទះបន្ទាប់មកគេក៏ចេញមកវិញម្ដងទៀតរុញវ៉ាលីរបស់Pondចូលក្នុងដូចគ្នា។

" Phu...ឯងចាំបានទេថាពួកយើងធ្លាប់នាំមនុស្សម្នាក់មកទីនេះ " ឃើញថាPhuwinកំពុងតែរៀបចំឥវ៉ាន់មិននិយាយអ្វីទាំងអស់ Pondក៏សួរឡើងព្រោះកាលពីមុនគេនិងPhuwinក៏មានទំនាក់ទំនងល្អដែរទោះបីត្រឹមជាអ្នកជំងឺនិងគិលានុបដ្ឋានិកាក៏ដោយតែក៏មិនបានអាក្រក់រហូតដល់មិនអាចនិយាយគ្នាបាន។

" មនុស្សម្នាក់នោះលែងនៅហើយ លោកនៅចាំនាងទៀតឬ?ខ្ញុំស្មានតែលោកភ្លេចនាងហើយ " Phuwinសួរឡើងព្រោះកាលពីមុននៅមានមនុស្សស្រីម្នាក់ទៀតដែរធ្វើការជាមួយគេ ហើយនាងក៏ជាអ្នកជួយគេមើលថែPondដូចគ្នាតែPhuwinមិនដឹងថាហេតុអីនោះទេសុខៗមនុស្សស្រីម្នាក់នោះក៏លារឈប់ហើយបាត់ដំណឹងឆឹងតែម្ដង។

" គួរអោយស្ដាយណាស់ ខ្ញុំមិនទាន់បានអគុណនាងផង នាងក៏លារឈប់បាត់ " Pondនិយាយឡើងតែបើមិនស្ដាប់អោយប្រាកដប្រជាគ្មានអ្នកណាដឹងនោះទេថាក្នុងសំឡេងរបស់គេគឺប្រកបអត្ថន័យផ្សេងទៀត។

" លោកចង់នៅមើលទូរទស្សន៍នៅទីនេះឬក៏ទៅអង្គុយខាងក្រៅជាមួយខ្ញុំ? ខ្ញុំចង់ទៅគូសរូបនៅខាងក្រៅបន្តិច " Phuwinនិយាយឡើងដោយមិនបន្ដសន្ទនារបស់Pondនោះទេ មិនមែនគេមិនចង់នោះទេតែមានរឿងខ្លះរំលឹកពេកមានតែធ្វើអោយខ្លួនឯងឈឺនោះទេ។

" ហឹមរុញខ្ញុំទៅខាងក្រៅចុះ នៅខាងក្នុងគឺធុញថប់ណាស់ " Pondនិយាយរួចភូវិនក៏ចូលបន្ទប់របស់គេយកឥវ៉ាន់ដែរត្រូវប្រើរៀបចំនៅខាងក្រៅ ក្រោយរៀបចំរួចPhuwinក៏យកភួយស្ដើងមួយពីបន្ទប់របស់គេមកដណ្ដប់លើជើងរបស់ផតព្រមទាំងរុញរាងក្រាស់ចេញមកអង្គុយជិតគេហើយគេក៏ចាប់ផ្ដើមធ្វើគំនូរបស់គេ។

PondនិងPhuwinអង្គុយយ៉ាងស្ងៀមស្ងាត់រៀងខ្លួននៅរានមុខផ្ទះដោយPhuwinគូសគំនូរបស់គេចំណែកPondក៏អានសៀវភៅរបស់គេ ទិដ្ឋភាពមើលទៅគឺស្រស់ស្អាតខ្លាំងណាស់តែមានតែពួកគេប៉ុណ្ណោះដែរដឹងថាខ្លួនឯងកំពុងតែគិតអ្វី។

To be continued...

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now