ភាគ ៣១ ស្អប់ឬស្រលាញ់

238 14 0
                                    

បើសិនជានៅលើលោកនេះពិតជាមានទេវតា អញ្ចឹងដាំងគឺជាទេវតាដែរប្រទានអោយមនុស្សអត្មានិយមទាំងនោះ។ ពួកគេស្រលាញ់តែខ្លួនឯង គិតថាអ្វីដែរខ្លួនឯងធ្វើសុទ្ធតែដើម្បីអ្នកជុំវិញខ្លួន ទាំងដែរការពិតទៅវាគ្រាន់តែជាលេសដែរពួកគេចង់ទាញមនុស្សម្នាក់មនុស្សមកជំនួសដាំងតែប៉ុណ្ណោះ។

ដាំងមិនបានខុសនោះទេដែរចង់ជួយពួកគេ តែគេខុសដែរមិនព្រមទទួលស្គាល់ការពិតថាពិភពលោកមួយដែរគេព្យាយាមកំពុងតែជួយមួយនេះវាបានកខ្វក់និងរលួយរហូតដល់ជួយលែងបានទៅហើយ។ មិនថាគេព្យាយាមយ៉ាងណា៎ចុងក្រោយចុងបញ្ចប់នៅតែមិនបានផ្លាស់ប្ដូរ ពួកគេស្រលាញ់បិសាចដែរនៅលើដីដែរមានឈ្មោះថាដាវម្នាក់នោះ ចំណែកដាំងក៏គ្រាន់តែជាសំបកកាយដែរលាក់វិញ្ញាណមនុស្សល្អម្នាក់នោះប៉ុណ្ណោះ។

ហេតុអីក៏ខ្ញុំមិនអាចឈ្នះបងបានដាវ....តើបងបានធ្វើស្អីដាក់ពិភពមួយនេះទៅហេតុអីទោះបីជាបងស្លាប់ហើយក៏នៅតែចង់អូសខ្ញុំទៅជាមួយទៀត....

ដាំងនិយាយឡើងក្នុងដោយពេលនេះនាយនៅក្នុងផ្ទះតែម្នាក់ឯងដោយជុងមានការងារត្រូវដោះស្រាយទើបគេទុកដាំងអោយនៅតែឯងបែបនេះ ចំណែកដាំងគេដឹងច្បាស់ទោះបីជាជុងមើលទៅស្រលាញ់ថ្នាក់ថ្នមគេមើលថែគេ តែការពិតនៅខាងក្រៅមានអង្គរក្សមិនក្រោមហាសិបនាក់នោះទេ គេដឹងច្បាស់ថាមនុស្សដែររស់មិនអាចឈ្នះមនុស្សដែរស្លាប់នោះទេ តែគេមិនអស់ចិត្ត គេមិនចង់ចុះចាញ់ភាពអាក្រក់របស់មនុស្សម្នាក់នោះ។

តើបងត្រូវការអ្វីអោយប្រាកដទៅដាវ...បងស្អប់ខ្ញុំប៉ុណ្ណាទៅទើបបងបំផ្លាញខ្ញុំបែបនេះ...

ដាំងមិនថារស់ឡើងវិញប៉ុន្មានដង វេទនាវិញប៉ុន្មានលើកក៏គេនៅតែមិនយល់ថាហេតុអីបានជាដាវស្អប់គេបែបនេះ ហើយគេរឹតតែមិនយល់ថាហេតុអីមនុស្សទាំងនោះអាចអាក្រក់បានដោយធ្វើអោយគេខ្លាច ដាំងនាយគ្រាន់តែជាមនុស្សធម្មតាម្នាក់ ទោះបីជានាយឆ្លាតយ៉ាងណា៎មនុស្សដែរត្រង់ដូចជាបន្ទាត់ មិនអាចយកឈ្នះមនុស្សដែរអាក្រក់ហើយសូម្បូដោយល្បិចកលបានទៅ។

ដាំងបង្កើតឡើងដោយភាពស្រស់ស្អាតមិនថានាយជួបរឿងបែបមិចក្នុងជីវិតទោះបីជារឿងទាំងនោះធ្លាប់កើតឡើងលើដាវ ហើយវាក៏កើតឡើងលើនាយច្រើនដងជាងដាវទៅទៀត ដាំងនៅតែមិនអាចបោះបង់ភាពចិត្តល្អនិងការដែរមើលពិភពលោកក្នុងផ្លូវល្អរបស់នាយបាន គេហាក់ដូចជាបង្កើតឡើងដើម្បីតែជួយសង្គ្រោះមនុស្សទាំងនោះ គ្មានការពិតណាមួយដែរសមជាមនុស្សនោះទេ ទោះបីជានាយដឹងថាខ្លួនឯងជាមនុស្សក្នុងក្រដាស់សៀវភៅក៏ដោយតែនាយនៅតែគ្មានភាពគ្រប់គ្រាន់ជាមនុស្សទាល់តែសោះ។ នាយនៅតែមានចរឹកដែរគេកំណត់ដោយប៊ិចរបស់អ្នកនិពន្ធ នាយនៅស្ថិតនៅក្នុងរង្វង់មួយដែរមិនអាចរត់គេចបាន បើនាយហ៊ានតែធ្វើអ្វីដែរខុសពីចរឹកដែរគេកំណត់អោយនាយមិនខុសពីត្រូវគេចាប់ហែកសាច់ទាំងរស់នោះទេ វាវេទនាចង់ស្លាប់ក៏មិនបានចង់រស់ក៏មិនបានសុខស្រួល។ គេរស់នៅមកបែបនេះជាច្រើនឆ្នាំ ក៏វេទនាបែបនេះមកជាច្រើនជាតិ តែគេលាក់វាបានល្អពេលហើយគ្មានអ្នកណាដឹងនោះទេថានាយឆ្លងកាត់ការឈឺចាប់បែបមិចខ្លះទំរាំតែបានមកឈរនៅពីមុខពួកគេពីមួយថ្ងៃទៅមួយថ្ងៃ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now