ភាគ ១៤ ធ្លាប់សង្ស័យខ្លះទេ...

309 32 2
                                    

" Pond ឯងនៅមិនដឹងទេឬថាBook គេស្រលាញ់ប្អូនប្រុសបង្កើតខ្លួនឯង " រាងស្ដើងនិយាយឡើងតែក្នុងចិត្តរបស់គេហើយក៏ស្អប់ខ្ពើមខ្លួនឯងដូចគ្នាព្រោះគេក៏មិនខុសគ្នាអីពីBookដែរគឺគេក៏ស្រលាញ់បងប្រុសបង្កើតខ្លួនឯងដូចគ្នា។

" ​Bookនេះណា៎ស្រលាញ់Dunk? " Pond និយាយឡើងព្រោះថ្ងៃនេះគេដឹងរឿងដែរគេមិនធ្លាប់ដឹងពីមុនមកច្រើនខ្លាំងណាស់ ធ្វើអោយគេមិនយល់នោះទេថាត្រកូលAdulkittipornអាចរញ៉េរញ៉ៃបានដល់ថ្នាក់នេះ។

" ​​Pond ​នៅមិនទាន់ដឹងទេឬសូម្បីតែរឿងកើតឡើងលើPhuwinកាលពីបីឆ្នាំមុន.... " រាងស្ដើងនិយាយមិនទាន់ចប់ផងសំឡេងphuwinក៏បន្លឺឡើងពីក្រោយខ្នងរបស់ពួកគេ។

" Fourth? ឯងដឹងស្អីខ្លះ? " ទាំងPond និងហ្វតមិនដឹងនោះទេថាPhuwinបានលឺរឿងអ្វីខ្លះព្រោះនេះជារឿងដែរDunkមិនចង់អោយPhuwinដឹងបំផុត។

" Phu ស្ងប់អារម្មណ៍សិនទៅ " Pond អោបPhuwinជាប់ព្រោះខ្លាចថាPhuwinនឹងបាត់បង់ការគ្រប់គ្រងជាងនេះ។

" Fourthឯងដឹងរឿងអីខ្លះឆាប់និយាយមក! " Phuwinកំហកដាក់Fourthតែរាងស្ដើងមិនខ្លាចហើយថែមទាំងនិយាយឌឺដងទៅកាន់នាយវិញទៀតផង។

" Phu ឯងកុំធ្វើជាដូចជាខ្វល់ពីDunkពេកអី ព្រោះឯងមិនដែលដឹងនោះទេថាDunkធ្វើអ្វី​ខ្លះព្រោះតែឯង បើឯងមិនដឹងហើយមិនដឹងគុណDunk យើងមិនថាអីនោះទេតែឯងបណ្ដោយអោយមនុស្សដូចជាJoong Archenមកជាន់ឈ្លីDunkម្ដងហើយម្ដងទៀត ឯងដឹងទេថាDunkស្ទើរតែស្លាប់ព្រោះតែឯងទៅហើយ យើងសូរឯងតាមត្រង់ចុះPhuwin ឯងមានធ្លាប់សង្ស័យខ្លះទេថាហេអីបានជាគ្រប់ផែនការរបស់ឯងធ្វើបានបានយ៉ាងរលូនបែបនេះ ឯងមានដឹងទេថាហេតុអីឯងអាចរស់នៅបានយ៉ាងសុខស្រួលជាង៦ឆ្នាំមកនេះ ឯងមានដឹងខ្វះទេថាហេតុអីបានជាDunkតែងតែមានការងារតាមខេត្តរហូត ឯងមិនធ្លាប់សង្ស័យរឿងដែរកើតឡើងលើឯងកាលពីបីឆ្នាំមុនខ្លះទេ....." Fourthនិយាយមិនទាន់ចង់ផងPhuwinក៏ស្រែកកាត់ព្រោះរឿងកាលពីបីឆ្នាំមុនគឺជាបន្លាក្នុងទ្រូងរបស់គេ។

" ឈប់និយាយទៅ!!! " Phuwinលើកដៃខ្ទប់ត្រចៀនខ្លួនឯងតែFourthមិនព្រមលើកលែងអោយគេនោះទេសូម្បីតែPondដែរចង់មកជួយក៏មិនអាចលូកដៃបានព្រោះគេពិតជាចង់អោយPhuwinដឹងការពិតដូចគ្នា។

" ឯងត្រូវស្ដាប់យើងអោយចប់!! នៅមានMeenទៀតឯងមានធ្លាប់សង្ស័យខ្លះទេថាហេតុអីគេល្អនឹងឯងយ៉ាងនេះ ឯងមានធ្លាប់សង្ស័យខ្លះទេថាហេតុអីជីវិត​ឯងរលូនបែបនេះ គ្រប់យ៉ាងសុទ្ធតែប្ដូរមកបានព្រោះតែរាងកាយរបស់Dunkនោះអី......"

" យើងប្រាប់ថាអោយឈប់និយាយទៅ!!! "

" យើងនឹងនិយាយយើងនឹងអោយឯងដឹងថាឯងវាល្ងង់ប៉ុណ្ណា!! កាលពី៣បីមុនការចងចាំរបស់ឯងគឺខុសទាំងស្រុងព្រោះអ្នកដែរត្រូវគេរំលោភនោះគឺDunkមិនមែនឯង ឯងគ្រាន់តែទទួលយកការពិតមិនបានហើយបាត់បង់ការចងចាំបូករួមនឹងសភាពផ្លូវចិត្តឯងខ្សោយទើបការចងចាំរបស់ឯងបំលែងរូបភាពទាំងនោះអោយវាក្លាយជារឿងរបស់ឯង បែបនេះឯងនឹងមិនបាច់នឹងវេទនានោះអី តែDunkគេមិនបានដូចឯងនោះទេការចងចាំគេល្អពេកហើយសម្បីតែសភាពផ្លូវចិត្តគេក៏រឹងមាំគេចង់ភ្លេចក៏មិនអាចភ្លេចបានដែរ!! "

" មិនពិតទេ!!!ពួកឯងសុទ្ទតែជាមនុស្សកុហក!! "

" ឯងមានធ្លាប់ដឹងខ្លះទេថាDunkគេលែងតតាំងនឹងអ្នកណាទាំងអស់ទាំងត្រកូលArchen ទាំងត្រកូលAdulkittiporn នៅមានបងប្រុសរបស់គេទៀត អ្វីដែរគេដោះលែងជាពិសេសនោះគឺឯងPhuwin គឺព្រោះនេះជាអ្វីដែរឯងចង់ឃើញគេក៏ក្លាយជាសត្វក្នុងទ្រុងរបស់Joongនៅពេលនេះ!! " Fourthនិយាយទាំងកំហឹងព្រោះគេដឹងគ្រប់យ៉ាងទាក់ទងនឹងមនុស្សម្នាក់នោះតែគេជួយអ្វីមិនបានតាមពិតគេគ្រាន់តែសម្លាប់Phuwinគ្រប់យ៉ាងក៏អាចចប់យ៉ាងរលូនតែគេសន្យានឹងDunkហើយថានឹងជួយការពារPhuwin។

" មិនអាចទេ!!មិចនឹងអាចទៅ!! Dunkមិនមែនបែបនេះទេ មិនអាចទេ!! " Phuwinពេលនេះគេធ្លាក់ក្នុងសភាពដែរមិនអាចទទួលយកអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនគេ គេប្រៀបដូចជាខ្សែរដែរជិតនឹងដាច់ទៅហើយ។

" Phu មិនអីទេ គ្រប់យ៉ាងមិនដូចជាអ្វីដែរហ្វតនិយាយនោះទេ សម្រួលអារម្មណ៍ណាPhu Phuសម្រួលអារម្មណ៍ " Pondព្យាយាមទាញសតិរបស់Phuwinមកវិញ តែPhuwinវិញដូចជានៅតែក្នងពិភពដែលពោលពេញទៅដោយកំហុសរបស់ខ្លួនឯងចេញមិនរួច។

" Phu! " Geminiដែរមកឃើញសភាពរបស់Phuwinបែបនេះគេក៏ទះហ្វតមួយតំហឹងតែម្ដង។

" ផាច់! " សំឡេងមួយនេះលឺរំពងពេញត្រចៀករបស់Fourthតែគេបែរជាគ្មានអារម្មណ៍អ្វីទាំងអស់គេគ្រាន់តែឈរស្ងៀមៗអោយGeminiទះគេទាំងដែរការពិតគេអាចគេចរួច។

" យើងប្រាប់ហើយមែនទេថាហាមអោយPhuwinដឹងជាដាច់ខាត មនុស្សដែរDunkមិនហ៊ាននឹងនិយាយពាក្យធ្ងន់ដាក់ហេតុអីឯងនៅធ្វើអោយគេក្លាយជាបែបនេះទៀត! " Geminiស្ដាយក្រោយជាខ្លាំងដែរមកក្រោយហ្វតមួយជំហ៊ានព្រោះបើគេមកលឿនជាងនេះបន្តិចPhuwinក៏មិនបាច់ក្លាយជាបែបនេះដែរ។

To be continued

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now