ភាគ ២៧ តួឯកពិតប្រាកដ

263 16 0
                                    

" មិនអីទេអូនសម្រាកសិនទៅ ចាំបងអ្នករៀបចំ " Pondនិយាយរូចក៏ទាញដៃរបស់Phuwinអោយអង្គុយលើគ្រែរួចក៏រៀបចំបោះអំបែងកែវនោះចោល ចំណែកជុងក៏សម្លឹងមើងល PhuwinនិងPondដោយមិនជ្រៀជ្រៃកអ្វីទាំងអស់ គេពិតជាសរសើរPondខ្លាំងណាស់ជាងប្រាំឆ្នាំមកនេះ លោកម្ចាស់ត្រកូលNaravitមួយទាំងមូលបែរជាវិត្តខ្លួនក្លាយជាអ្នកបំរើផ្ទាល់ខ្លួនរបស់Phuwinទៅហើយ តែJoongអាចយល់បានព្រោះបើអ្នកដែលនៅចំពោះមុខគេពេលនេះគឺជាDunkគេក៏ក្លាយជាPomsដូចគ្នា។

" ពួកឯងនិយាយគ្នាសិនទៅយើងទៅក្រៅសិនហើយ " Joongនិយាយរួចក៏ចេញទៅក្រៅទុកអោយPondនិងPhuwinនិយាយគ្នា ព្រោះវាមិនងាយនោះទេដែលPhuwinមានសភាពនឹងនរបែបនេះ ដោយងើបមកមិនរករឿងសម្លាប់ខ្លួន។

Joongចេញមកក្រៅរួចនាយក៏សម្លឹងមើកផ្ទៃមេឃខាងក្រៅព្រមទាំងលើដៃជូតទឹកភ្នែកដែលស្រក់មកនោះ ត្រូវហើយមានអ្នកណាខ្លះដែលអាចភ្លេចDunkបានទៅ កុំថាឡើង៥ឆ្នាំទោះបីជា៥០ឆ្នាំឬ១០០ឆ្នាំទៀតក៏Joongគ្មានផ្លូវអាចភ្លេចDunkបានដែរ គេសន្យានឹងដឹងហើយថានឹងរស់ដើម្បីគេ រស់ដើម្បីមើលថែPhuwin គេមិចនឹងដូចPhuwinបានទៅចង់ចាកចេញក៏ចាក់ចេញដោយមិនបាច់ខ្វល់នោះ។

" Dunk...អូនប្រាប់ថាបើមើលថែPhuwinបានល្អ អូននឹងមកវិញនោះអី ហេតុអីក៏អូនស្ងាត់បែបនេះ " រាងក្រាស់ដើរចេញពីផ្ទះរបស់Pond រួចក៏ដើរតាមមាត់ទន្លេយ៉ាងស្ងប់ស្ងាត គេមើលទៅជុំវិញខ្លួនឯងហើយក៏ឃើញមនុស្សម្នាក់មានមុខមាត់ស្រដៀងនឹងDunkខ្លាំងណាស់ រាងក្រាស់ក៏រត់ទៅរកអ្នកម្ខាងទៀតយ៉ាងលឿន តែពេលគេប៉ះដល់រូបរាងមួយនោះ រូបរាងរបស់មនុស្សម្នាក់នោះក៏រលាយបាត់ពីមុខរបស់គេតែម្ដង។

" នេះបងស្រមៃទៀតហើយឬ? " Joongនិយាយឡើងព្រោះនាយតែងតែបែបនេះជាញឹកញាបតាំងពីDunkស្លាប់ទៅ។

" សូមទោសណា? តើផ្ទះរបស់Phuwimនៅខាងណាដែរ? មានអ្នកផ្ញើររបស់មកអោយ? " រាងស្ដើងនៅក្នុងឈុតខ្មៅតែក៏អាចមើលឃើញមុខច្បាស់រាងស្ដើងមើលទៅទើបតែអាយុ២០ស្ដើង មុខរបស់នាយនៅមិនទាន់អស់ភាពជាក្មេងនៅឡើយនោះទេ។

" នៅខាងមុខនោះជាផ្ទះរបស់Phuwinហើយបាទ......... " រាងក្រាស់តបឡើងហើយក៏ស្ងាត់ទៅវិញក្រោយឃើញមុខរបស់អ្នកដែលយកឥវ៉ានអោយPhuwinនោះ នោះគ្មានអ្នកណាក្រៅពីDunkនោះទេ តែនេះគឺជាមុខនៅពេលដែលDunkនៅក្មេង។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now