ភាគ៦ គេមានជំងឺ

439 43 1
                                    

PondនិងPhuwinវិញក្រោយចប់អាហារពេលល្ងាចរួចពួកគេក៏ធ្វើតែរឿងរបស់ពួកគេគ្មានអ្នកណានិយាយអ្វីទាំងអស់ Pondអង្គុយមើលឯកសារដែរត្រូវប្រជុំស្អែកចំណេកPhuwinអោយអោយGeminiទៅស៊ើបពីមនុស្សស្រីដែររៀបការជាមួយនឹងSingនោះ។

" Phuឯងងងុយនៅ? "Pondសួរទៅកាន់Phuwinព្រោះឃើញរាងស្ដើងអង្គុយជ្រួញចិញ្ចើមនឹងទូរស័ព្ទយូតហើយ គេគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ពីរាងស្ដើងបន្តិច។

" នៅទេ លោកងងុយហើយឬ? " phuwinសួរឡើងព្រោះឃើញថាpondបានបិទកុំព្យូទ័រនិងរៀបចំឯកសារទុកមួយលែកហើយក៏បង្វិលកៅអីរបស់រុញមករកphuwin។

" កើតអីឬ? " Pondសួរឡើងព្រោះឃើញរាងស្ដើងជ្រួញចិញ្ចើមមិនបាត់សោះ។

" លោកដឹងរឿងនេះដែរឬ? " Phuwinមិនគេចកុងច្រើនគេដាក់ទូរស័ព្ទនៅមុខរបស់Pondតែម្ដងព្រោះឯកសារដែរPhuwinផ្ញើរមកវាខុសពីអ្វីដែលគេដឹង។

" នេះមិនមែនជារឿងដែរក្មេងដូចជាឯងត្រូវដឹងទុកអោយDunkអ្នកដោះស្រាយទៅ " Pondទាញទូរស័ព្ទចេញពីដៃរបស់Phuwinហើយក៏យកដៃទីញីលើប្រលោះថ្ងាស់របស់រាងស្ដើងហើយក៏ទាញរាងស្ដើងអោយទៅគេង។

" Pond ខ្ញុំអាយុតិចជាងDunkតែ3ខែនោះទេ! " Phuwinនិយាយឡើងដោយការមិនពេញចិត្តព្រោះគេមិនចូលចិត្តអោយមនុស្សចាត់ទុកគេដូចជាក្មេងនោះទេទាំងdunk ទាំងjan ទាំងmean នៅមានPondទៀតគេអាចមើលថែខ្លួនឯងបានហេតុអីពួកគេតែងធ្វើអោយមានអារម្មណ៍ថាខ្លួនឯងគ្មានបាបការបែបនេះ។

" Phuរឿងដែរឯងត្រូវដឹងដល់ពេលDunkនឹងប្រាប់ឯងហើយ Dunkដឹងរឿងដែរឯងធ្វើគ្រប់យ៉ាងតែគេមិនដែលហាមឯងទេ តែយើងមិនមែនDunkនោះទេPhu "

" លោកមានន័យថាមិច? "

" ចង់ដឹងក៏ទៅសួរDunkទៅ " Pondមិនព្រមនិយាយរឿងនេះជាមួយនឹងPhuwinនោះទេ ធ្វើអោយPhuwinទាំងឆ្ងល់ ទាំងមិញមាំង ហើយក៏ខឹងនឹងការនិយាយស្ដីមិនចប់ចុងចប់ដើមរបស់Pond។

Phuwinឃើញថារាងក្រាស់មិនចង់តបគេក៏មិនបន្ដសួរ ព្រោះបើនាយមិនចង់និយាយអ្នកណា៎ក៏បង្ខំមិនបានដែរ។

" Phu...Dunk ការពារឯងល្អពេកហើយ ល្អរហូតដល់យើងច្រណែន " Pond និយាយឡើងទៅកាន់ Phuwin ព្រោះតាំងពីគេស្គាល់Dunkមក Dunkមិនធ្លាប់ធ្វើបែបនេះដាក់អ្នកណា៎នោះទេសូម្បីតែមនុស្សដែលDunkស្រលាញ់បំផុត ដូចជាJoongក៏មិនធ្លាប់ទទួលបានការការពារបែបនេះដែរ តែអ្វីដែរ​Pondច្រណែននោះគឺDunkការពារបានល្អពេករហូតគេមិនអាចជ្រែកចូលពិភពរបស់Phuwinបាន។

" លោកមានសិទ្ធអីមកនិយាយថាគេល្អដាក់ខ្ញុំ!! ឆ្នាំនោះគឺគេជាអ្នកអោយមនុស្សប្រុសជាច្រើនអ្នកចាប់រំលោភ Jan សូម្បីតែខ្ញុំក៏គេមិនដោះលែង!! ខ្ញុំឃើញគេនៅទីនោះ!! " អារម្មណ៍ដែលកប់ក្នុងបេះដូងរបស់Phuwinជាច្រើនឆ្នាំំមកនេះក៏ផ្ទុះឡើងព្រោះអំពើល្អដែលDunkធ្វើដាក់គេនោះគឺយកជីវិតឪពុកម្ដាយរបស់គេមកដូរ...

" Phu!! យើងអាចទទូលបានថាឯងបន្ទោសគេព្រោះរឿងឪពុកម្ដាយឯងឆ្នាំនោះ តែអ្នកណាក៏ដឹងថា Dunkស្រលាញ់ឯងប៉ុណ្ណា គេទុកឯងជាប្អូនបង្កើតមើលថែរឯង មួយជីវិតរបស់គេអាចក្បត់យើង ក៏អាចសម្លាប់បងប្រុសគេ ក៏អាចគំរាមគ្រួសារគេ តែឯងជាមនុស្សតែម្នាក់គត់ដែរគេការពារដោយជីវិតរបស់គេ!! "

" គេក៏អាចយកកាំភ្លើងមកភ្ចុង​ ជុង បានព្រោះតែឯង " តែប្រយោជន៍មួយនេះ ប៉ន មិននិយាយវាចេញមក។

" ប៉ន ណារ៉ាវិត!! លោកអាចនិយាយបានព្រោះលោកមិនមែនជាអ្នកឆ្លងកាត់វានោះអី លោកដឹងទេថាអារម្មណ៍មួយនោះគួរអោយខ្ពើមប៉ុណ្ណា.... "

Pondមិននិយាយអ្វីបន្ដPhuwinនិយាយក៏មិនខុសព្រោះហេតុការណ៍កាលពីបីឆ្នាំមុនអ្នកណាក៏មិនដឹងថាមានរឿងអីកើតឡើង សូម្បីតែគេក៏ស៊ើបមិនដឹងដូចគ្នា គេមិនដឹងនោះទេថាJanនិងPhuwinជួបរឿងអ្វីខ្លះឆ្នាំមុន Janសុខៗក៏បាត់ខ្លួន Phuwinក៏ប្រែប្រួលលែងដូចមុន។

" សូមទោសភូ... " Pondនិយាយរួចគេក៏ងើបហើយដើរទៅអោបPhuwin។

" លោក....ជើងរបស់លោក... " Phuwinភ្ញាក់ផ្អើលដែរPondងើបពីកៅអីហើយដើរមកអោបគេ។

" ខ្ញុំដើរបានយូរហើយ តែមានរឿងខ្លះមិនអាចបង្ហាញបាន " Pondអធិប្បាយអោយPhuwinដឹងព្រោះមិនចង់អោយរាងស្ដើងមានអារម្មណ៍មិនល្អដែរគេមិនបានប្រាប់រាងស្ដើង។

" មិនអីទេ...សូមទោសដែរដំឡើងសំឡេងដាក់លោក " Phuwinព្យាយាមលាក់អារម្មណ៍ដែរស្ទើរតែធ្លាក់ដល់នរករបស់គេហើយក៏ញញឹមឡើងតិចព្រមទាំងសូមទោសទៅអ្នកម្ខាង។

Pondឃើញបែបនេះមិននិយាយអីទាំងអស់គ្រាន់តែអោបPhuwinកាន់តែខ្លាំងលើសដើម តែអ្វីដែរគេនឹកស្មានមិនដល់នោះគឺPhuwinរុញគេចេញមួយទំហឹងតែម្ដង។

" កុំប៉ះខ្ញុំ!! " Phuwinស្រែករួចគេស្ដាយក្រោយហើយព្រោះគេមិនអាចប៉ះអ្នកជុំវិញខ្លួនបាននោះទេ ក្រៅពីDunkគេមិនអាចជិតស្និតនឹងអ្នកណាទាំងអស់។

To be continued....

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now