ភាគ៨ ស្រលាញ់

420 44 3
                                    

Pondក៏ឡើងទៅបន្ទប់របស់PhuwinតាមDunkប្រាប់តែពេលគេបើកទ្វាក៏ដឹងថាទ្វារបស់រាងស្ដើងចាកសោរ គេក៏មិនប្រញ៉ាប់គ្រាន់តែបើកទូដែរដាក់តាំងនៅមាត់ទ្វារួចក៏យកសោសាគួរចាក់ទ្វាបើកសោចូលបន្ទប់Phuwinគេដឹងពីផ្ទះនេះច្បាស់ព្រោះនេះជាផ្ទះដែរគេលក់អោយDunkហើយក៏ជាផ្ទះដែរគេគូសប្លង់និងតុបតែងដោយខ្លួនឯងទៀតផង ។

រាងក្រាស់បើកទ្វាចូលក្នុងបន្ទប់ឃើញថាPhuwinកំពុងតែអង្គុយដាក់កាសបែរមុខទៅបង្អួច រួចក៏គូរសទេសភាពដែរនៅពីមុខរបស់គេដោយមិនបានចាប់អារម្មណ៍នោះទេថាមានមនុស្សបើកទ្វាចូលបន្ទប់របស់គេ។

Pondមិននិយាយឬក៏បញ្ចេញសំឡេងរំខានPhuwinនោះទេគេគ្រាន់តែអង្គុយលើនៅលើឥតរួចក៏សម្លឹងមើលខ្នងរបស់Phuwinអង្គយគូសសុខៗមិនដឹងថាគេគិតអ្វីនោះទេ Phuwinក៏យកកូនកាំបិទមកឆួតលើដៃរបស់គេរូចក៏យកកូនចានមកត្រង់ឈាមរបស់គេ ហើយក៏យកយកជួកទៅជ្រលក់ឈាមនោះហើយក៏គូសលើព្រះចន្ទមិនយូរប៉ុន្មានសមុទ្រពណ៍ខ្មៅ ព្រះចន្ទពណ៍ក្រហម រូនគំនូរបស់គេពោលពេញទៅហើយភាពខ្មៅងងឹត។

Pondឃើញបែបនេះក៏មិនហាមតែគេក៏ដើរទៅបើកទូរួចក៏យកប្រអប់ថ្នាំមកជិតPhuwin Phuwinមិនដឹងរាងក្រាស់ចូលមកតាំងពីពេលណានោះទេ តែឃើញថារាងក្រាស់មិននិយាយអ្វីក៏គេមិននិយាយ ដៃរបស់គេក៏នៅហូរឈាមប្រលាក់លើដៃអាចពណ៍សររបស់គេ តែគេមិនខ្វល់នោះទេ។

" ហុចដៃមក " Pondនិយាយហើយក៏លើកដៃដាក់ពីមុខដៃរបស់Phuwin។

Phuwinដឹងថាគេនិយាយពីអ្វី គេក៏គ្រាន់តែហុចដៃគេអោយPondគេអាចអោយPondប៉ះបាន តែបើជិតស្និតជាងនេះគេនឹងស្អប់ខ្ពើមតែម្ដង។ Pondបានដៃរួចគេក៏លាត់ដៃអាវរបស់Phuwinគេឃើញស្នាទាំងតូចទាំងធំលើដៃរបស់Phuwinគេមិននិយាយអ្វីទាំងអស់គ្រាន់តែលាងរបួសអោយរាងស្ដើងតែតោះបីជាគេធ្វើដូចគ្មានរឿងអ្វីកើតឡើងក៏ដោយ តែកែវភ្នែករបស់គេក៏ចាប់ផ្ដើមក្រហម ទឹកភ្នែករបស់គេក៏ស្រក់បន្តិចម្ដងៗលើដៃរបស់Phuwin។

Phuwinមិននឹកស្មានដល់នោះទេថាPondយំព្រោះមនុស្សដូចជាPondឈាមត្រជាក់ប៉ុណ្ណាគេក៏ដឹង តែពេលនេះអ្នកដែរមានអាយុច្រើនជាងគេកំពុងតែយំ អ្វីដែរចម្លែកនោះគឺគេជាអ្នកមានរបួសតែរាងក្រាស់បែរជាអ្នកយំទៅវិញ។

Pondក៏មិនបញ្ចេញសំឡេងតែគេលាងរបួសអោយដៃPhuwinគឺថ្នមមែនទែនរហូតដល់Phuwinគ្មានអារម្មណ៍ដល់ការប៉ះមួយនោះPondលាងរបួសអោយភូវិនរួចគេក៏យកកូនកាំបិតដែរPhuwinប្រើមុននេះ ឆូតលើដៃរបស់គេ២ដងហើយក៏និយាយឡើង។

" Pond! ធ្វើស្អីនឹង! " Phuwinស្រែកឡើងហើយក៏ប្រញ៉ាប់ទាញកាំបិតចេញពីដៃរបស់Pond។

" ចាប់ពីពេលនេះតទៅបើPhuថែមស្នាមអោយខ្លួនឯងមួយPondនឹងថែមស្នាមលើខ្លួនឯងគុណនឹង២ "

" ហេតុអីទៅPond? " Phuwinមិនយល់នោះទេថាគេធ្វើបែបនេះដើម្បីអី។

" ក៏បងស្រលាញ់Phuនោះអី ស្រលាញ់មកជាច្រើនឆ្នាំហើយ Phuប្រហែលជាមិននោះដឹងទេ តែPhuជាពន្លឺតែមួយគត់ដែរបងមានពេលដែរជីវិតបងធ្លាប់ចូលទីងងឹត "

" តែខ្ញុំ...ខ្ញុំកខ្វក់ហើយ...ខ្ញុំគ្មានអ្វីអោយលោកនោះទេ... " Phuwinនិយាយឡើងព្រោះគេដឹងថាខ្លួនឯងមិនអាចស្រលាញ់អ្នកណាបានទៀតនោះទេ ព្រោះគេកខ្វក់ហើយមិនសមនឹងឈរក្បែរអ្នកណានោះទេ។

" ក៏បងស្រលាញ់គឺPhu មិនថាPhuបែបណាក៏PhuនៅតែជាPhuដែរបងស្រលាញ់ " Pondនិយាយឡើងព្រោះគេស្រលាញ់Phuwinមិនទាក់ទងនឹងរាងកាយទេ មិនទាក់ទងនឹងចរឹកគេ អោយតែជាPhuwinបែបណាក៏គេស្រលាញ់។

" សូមទោសPond ខ្ញុំមិនស្រលាញ់លោកទេ " Phuwinនិយាយឡើងតែនេះក៏ជាចម្លើយដែរប៉នទាយទុកមុខនដូចគ្នា។

" មិនស្រលាញ់ក៏មិនស្រលាញ់ទៅ បងស្រលាញ់Phuគឺស្រលាញ់Phu Phuមិនស្រលាញ់បងក៏មិនអីដែរ អោយតែPhuអនុញ្ញាតអោយបងស្រលាញ់Phuគឺគ្រប់គ្រាន់ហើយ កុំដេញបងចេញអីបានទេ? " សំឡេងរបស់Pondពោលពេញទៅដោយការអង្វរកព្រោះគេមិនអាចរស់នៅគ្មានPhuwinបាននោះទេ។

Phuwinមិននិយាយគ្រាន់តែសម្លឹងមើលភ្នែករបស់Pond គេចង់ដឹងថានេះជាការពិតឬក៏គ្រាន់តែការសម្ដែងព្រោមេរៀនដែរគេបានពីDunkមកវាជ្រៅរហូតដល់គេមិនចង់ជឿអ្នកណាទាំងអស់។

" Pond...លោកសម្ដែងអន់ជាងDunkឆ្ងាយណាស់ " Phuwinនិយាយឡើងដោយមិនទុកមុខអោយអ្នកម្ខាងទៀតព្រោះគេជាមនុស្សដែរមានអ្នកស្រលាញ់គេមករហូតគេដឹងថាខ្សែរភ្នែកមនុស្សដែរស្រលាញ់គេពិតប្រាកដគឺបែបមិច។

" ហេតុអីPhuគិតថាបងសម្ដែង? " Pondសួរឡើងព្រោះគេចង់ដឹងថាហេតុអីPhuwinគិតបែបនេះ។

" ព្រោះខ្សែរភ្នែកដែរDunkមើលមកខ្ញុំមិនមែនបែបនេះទេ " Phuwinមានចេតនានិយាយឡើងព្រោះគេមិនខ្វះក្ដីស្រលាញ់ហើយមនុស្សដូចជាគេក៏ហ៊ានស្រលាញ់ហ៊ានស្អប់។

" PhuដឹងទេថាហេតុអីDunkប្រើខ្សែរភ្នែកមិនដូចបងទេ? " Pondអោនសម្លឹងមើលភ្នែករបស់Phuwinហើយក៏សួរឡើង។

" ហេតុអីទៅ? " Phuwinក៏ចង់ដឹងដូចគ្នាថាPondនឹងនិយាយអ្វីមកគេវិញ។

To be continued...

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now