ភាគ ២២ អតីតកាលភូវិន(2)

284 22 4
                                    

Phuwinសម្លឹងមើលDunkដែលនៅលើគ្រែនោះ ហើយពេលនោះទើបគេដឹងថាគ្រប់ការខិតខំរបស់Dunkគឺដើម្បីតែការពារពួកគេ គ្រប់ពាក្យដែលDunkនិយាយគឺសុទ្ធតែជាការពិតទាំងអស់តែភូវិនមិនយល់នោះទេថាបងប្រុសរបស់គេម្នាក់នេះគិតអ្វីអោយប្រាកដទៅហេតុអីក័ប្រថុយជីវិតរបស់ខ្លួនឯងសម្រាប់តែមនុស្សដែរមិនជាប់សាច់ឈាមគ្នាបែបនេះ។

" Dunk ហេតុអីក៏បងល្អបែបនេះ? " Phuwinនិយាយឡើងព្រោះគេមិនចង់អោយDunkដែលមកពីពិភពផ្សេងម្នាក់នោះមកស្លាប់ព្រោះតែរឿងដែលគេមិនចាំបាច់លូកដៃនោះទេ។

Dunkសន្លប់បីថ្ងៃពេញ ចំណែកPhuwinក៏កំដរDunkបីថ្ងៃពេញដូចគ្នា ដាំងបើកភ្នែកមកឃើញPhuwinកំពុងតែដេកនៅលើគ្រែក្បែរគេ Dunkគេយកដៃអង្អែលក្បាលរបស់Phuwinតិចៗ ចំណែកPhuwinបើកភ្នែកមកគេក៏ឃើញកែវភ្នែករបស់Dunkគឺមានទឹកភ្នែកនៅក្នុងនោះ ភ្នែករបស់Dunkឡើងក្រហមព្រោះតែគេព្យាយាមទប់ទឹកភ្នែករបស់គេ Phuwinមើលមិនយល់នោទេថាDunkកំពុងតែគិតអ្វីនោះទេ។

" សំណាងហើយដែរPhuនិងFourthមិនអី " Dunkនិយាយឡើងដោយសំឡេងខ្សោយតែPhuwinមានអារម្មណ៍ថាDunkមិនមែនមើលមកគេនោះទេ តែកំពុងតែមើលធ្លុះគេឃើញមនុស្សម្នាក់ទៀត។

" Dunkសន្យាបានទេកុំទុកខ្ញុំចោលអី " Phuwinនិយាយឡើងដោយសំឡេងខ្សោយគេមិនប្រកាន់នោះទេដែលDunkចាត់ទុកគេជាអ្នកផ្សេងតែដាំងគែជាបងប្រុសដែរគេស្រលាញ់បំផុតគេមិនចង់អោយDunkស្លាប់នោះទេ។

" Phuសូមទោស គឺDunkមិនល្អ គឺDunkគិតខ្លីពេក ចាប់ពីពេលនេះទៅPhuចង់ធ្វើអ្វីក៏បងគាំទ្រPhuwដែរ " Dunkនិយាយរួចក៏អោបPhuwinយ៉ាងណែនគេបាត់បង់ប្អូនប្រុសគេម្ដងហើយគេមិនអាចអោយខ្លួនឯងបាត់បង់គេទៀតនោះទេ។

Phuwinចាប់ពីថ្ងៃណោះមកគេព្យាយាមដើរតាមផ្លូវរបស់Dunk គេចង់ការពារDunk គេចង់ដឹងថាតើអនាគត់របស់គេគឺបែបមិចទៅ តែDunkមិនដែលនិយាយពីរឿងទាំងនោះទេ Phuwinក៏មិនដឹងដូចគ្នាថាគេគួរធ្វើយ៉ាងមិចគេមានតែបង្ខំអោយខ្លួនឯងដើរតាមពីក្រោយDunkតែប៉ុណ្ណោះ។

ស្របពេលដែរគេព្យាយាមរតតាមDunkនោះក៏មានមនុស្សម្នាក់កំពុងតែរងចាំPhuwinដូចគ្នា Pondគេលួចស្រលាញ់Phuwinតាំងពីជួបលើកដំបូងតែគេមិនហ៊ានសារភាព គេបានត្រឹមតែលួចមើលថែអ្នកម្ខាងទៀតស្ងាត់ៗតែប៉ុណ្ណោះ Pondគេមិនហ៊ានសារភាព គេខ្លាចថាបើគេសារភាពរួចពន្លឺមួយនោះនឹងរលត់ពន្លឺ ព្រោះពិភពរបស់គេគឺខ្មៅងងឹតពេកហើយគេមិនហ៊ានអោយពន្លឺមួយនោះចូលក្នុងពិភពរបស់គេ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now