ភាគ ២៦ គេជាមនុស្សឆ្កួត?

367 26 3
                                    

" គេពិតជាស្លាប់ពិតមែនឬ? " Geminiដែលនៅជិតហ្វូតសួរឡើងព្រោះមនុស្សដូចជាដាំងស្លាប់ងាយៗបែបនេះពិតមែនឬGeminiមិនជឿនោះទេមនុស្សម្នាក់នោះពូកែបំផុតគៗសម្ដែងជាស្លាប់នេះហើយ មិចនឹងអាចស្លាប់បែបនោះ។

" Phuwinជាអ្នកសម្លាប់ដោយផ្ទាល់ដៃ សូម្បីតែJoong Archenក៏ស្លាប់ដែរ ហើយDunkជាអ្នកសម្លាប់ដោយផ្ទាល់ដៃទៀតផង " Fourthនិយាយឡើងព្រោះគេបានមើលកាំមេរានោះដោយផ្ទាល់ភ្នែកគឺJoongហុចកាំបិតដោយដាំងដោយផ្ទាល់ដៃ។

" ពួកគេសមហើយដែលជាម្ចាស់និងឆ្កែព្រោះបើមួយងាប់មួយក៏មិនរស់ដែរ " Geminiនិយាយឡើងព្រោះនេះជាការពិត ពួកគេទាំងពីរហាក់ដូចជាចងខ្សែរជីវិតជាប់គ្នាអញ្ចឹង គ្មានអ្នកណាដឹងនោះទេថាមានរឿងអីកើតឡើងកាលពីបីឆ្នាំមុនហេតុអីក៏ទំនាក់ទំនងរបស់JoongនិងDunkវិវត្តន៍ទៅជាស្អិតជាប់គ្នាបែបនេះ។

" តែយើងនៅតែមិនយល់ Dunkនិយាយហើយថាគេចង់ជួយពួកយើងតែគេបែរជារើសស្លាប់ជាមួយនឹងJoongទៅវិញ តើវាបានប្រយោជន៍ស្អីទៅ " Fourthនិយាយឡើងព្រោះគេមើលមនុស្សដូចជាDunkមិនធ្លុះនោទេ កុំថាឡើងគេសូម្បីតែភូវិនក៏មើលមិនដឹងដូចគ្នាថាតើDunkចង់ធ្វើអ្វីអោយប្រាកដទៅម្ដង ឆ្កួតម្ដងជាធ្វើអោយពួកគេចាប់មិនជាប់ចុងឬដើមនោះទេ។

" អាចទេថាDunkកំពុងតែសម្លាប់អ្នកដែលរាំងផ្លូវពួកយើងហើយវាមានការដោះដូររវាងJoongនិងDunkដែលពួកយើងមិនដឹង " Geminiនិយាយឡើងមកព្រោះគេសង្កេតឃើញជាងគេនោះគឺមនុស្សដែលស្លាប់ក្រោមដៃរបស់Dunkសុទ្ធតែជាមនុស្សដែលលួចមានទំនាក់ទំនងគ្នាជាមួយនឹងពួកទីផ្សារងងឹតមួយក្រុមហៅថាBlackតែក្រុមមួយនោះមិនដែលមានសកម្មភាពអ្វីដែលប៉ះពាល់ដល់អំណាចរបស់Dunkនោះ តែមិនដឹងហេតុអីមនុស្សដែលពាក់ព័ន្ធនឹងមនុស្សមួយក្រុមនោះDunkមិនទុកសូម្បីតែម្នាក់។

" បើបែបនោះមែនយើងធានាបានមួយរយភាគរយថាPhuwinនឹងមានចំណែកតែបើគេងាប់មែនក៏ល្អ ព្រោះនេះមិនមែនលើកទីមួយនោះទេដែលគេចង់ងាប់ " Fourthនិយាយបែបនេះក៏ពិតមែនតែការឈឺចាប់ដែលលាក់ក្នុងកែវភ្នែករបស់គេទោះខំយ៉ាងណាក៏លាក់មិនជិត។

នៅក្នុងបុណ្យសពរបស់JoongនិងDunkគឺគ្មានអ្នកក្រៅនោះទេ ព្រោះការស្លាប់របស់DunkនិងJoongមិនអាចអោយអ្នកក្រៅដឹងបាននោះទេដរាបណា ពួកគេមិនទាន់ប្រាកដចិត្តថាត្រកូលមហាអំណាចមួយនោះមិនទាន់បានរលាយបាត់ឆឹងពីលោកនេះ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now