ភាគ ២៤ អតីតកាល(ចប់)

370 23 8
                                    

Phuwinលឺបែបនេះនាយក៏សម្លឹងមុខDunkយ៉ាងយូររហូតដល់Dunkគិតថានាយមិននិយាយអ្វីនោះទេ តែសុខៗនាយក៏ហើបមាត់ឡើង។

" Dunk មិនមែនគ្រប់រឿងសុទ្ធតែត្រូវការអោយបងលូកដៃនោះទេ ពួកខ្ញុំមើលថែខ្លួនឯងបាន "

Phuwinនិយាយរួចក៏ដើរចេញពីបន្ទប់របស់ដាំងព្រោះគេអាចទាយដឹងបានថាDunkបានទៅធ្វើអ្វីហើយ។

" តែបងក៏មិនអាចឈរមើលរឿងនោះកើតឡើងលើពួកឯងដូចគ្នា " Dunkនិយាយឡើងក្នុងចិត្តព្រោះគេដឹងច្បាស់ជាអ្នកណាទាំងអស់ថាបើថ្ងៃនេះគេមិនមែនជាអ្នកធ្វើវានោះទេអ្នកដែលធ្វើវានឹងទៅជាPhuwinហើយនេះគឺជាការបើកក្បាលដូចគ្នា គេគ្រាន់តែឆ្លងផពចូលសៀវភៅទោះស្លាប់ហើយក៏គេអាចទៅពិភពរបស់គេវិញតែបើជាPhuwinនោះ គេនឹងធ្លាក់ចូលក្នុងនរកនៃផ្លូវចិត្តខ្លួនឯងទាំងស្រុង។

Phuwinក្រោយគេមកដល់បន្ទប់ខ្លួនឯងរួចនាយក៏សម្លឹងមើលរូបគំនូដែលនៅកណ្ដាលបន្ទប់របស់គេនោះគឺជារូបរបស់គេដែលសម្លាប់មនុស្សប្រាំនាក់ហើយសភាពសាកសពទាំងនោះគឺមានសភាពដូចជាសាកសពដៃលPondកំពុងតែបំផ្លាញអញ្ចឹង។

" សង្ឃឹមថាពួកយើងនឹងអាចកែប្រែវាជាមួយគ្នា " Phuwinនិយាយឡើងព្រោះគេឃើញថាDunkបានព្យាយាមជួយគេម្ដងហើយម្ដងទៀតដូចច្នេះហើយគេចង់ជួយDunkដូចគ្នា តែគ្រប់ពេលដែរគេជួយDunkគ្រប់យ៉ាងបែរជាកាន់តែអាក្រក់ទៅៗ។

Phuwinសម្លឹងមើលដៃរបស់ខ្លួនឯងដែលមានស្នាមដែលនាយសម្លាប់ខ្លួននោះ នៅមានFourthទៀត តាមពិតនេះមិនមែនជាជាតិដំបូងរបស់Phuwinនោះទេ នាយរស់ឡើងវិញជាច្រើនដងទៅហើយ ហើយនាយក៏ព្យាយាមជួយDunkដូចគ្នាតែចុងបញ្ចប់Dunkក៏ត្រូវឈរមើលពួកគេស្លាប់ម្ដងម្នាក់ៗរហូតដល់នាយឆ្កួត ហើយវាកើតឡើងបែបនេះស្ទើរតែគ្រប់ជាតិនេះជាលើទី៥ហើយដែលនាយរស់ឡើងវិញ ហើយកាលដែលគេសម្លាប់ខ្លួននោះគឺជាការដាស់តឿនសម្រាប់គេមិនអោយលូកដៃជួយDunk តែមិនអោយនាយជួយយ៉ាងមិចទៅនោះគឺជាបងប្រុសរបស់នាយ បងប្រុសដែលទេវតាប្រទានអោយនាយនិងFourth នាយមិចនឹងដាច់ចិត្តឃើញមនុស្សម្នាក់នោះដើរចូលនរកម្ដងមួយជំហ៊ានម្ដងមួយជំហ៊ានទៅ។

" បើប្រឆាំងមិនបានតើអោយខ្ញុំរស់ម្ដងហើយ ម្ដងទៀតព្រោះតែអ្វីទៅ? ដើម្បីតែធ្វើជាឧបករណ៍បំផ្លាញផ្លូវចិត្តរបស់Dunk? " Phuwinនិយាយឡើងព្រោះនាយដឹងថាខ្លួនឯងគឺជាតួអង្គក្នុងរឿងតែនាយមិនដឹងនោះទេថាខ្លួនឯងដើរតួជាអ្វី ព្រោះបើនាយជាតួឯក មានតួឯកឯណាដែលមិនអាចប្រឆាំងនឹងវាសនាខ្លួនឯងបានបែបនេះ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now