ភាគ ១៧ អាថ៍កំបាំង

340 25 9
                                    

នៅក្នុងផ្ទះដែរមិនមើលទៅមិនធំប៉ុន្មាននៅលើកោះឯកជនរបស់Pond ពេលនេះគឺមានរាងស្ដើងភូវិនដែរត្រូវចាប់មកទាំងបង្ខំហើយនៅលើជើងរបស់គេមានច្រវាក់មួយខ្សែរដែរមើលទៅមិនធំនោះទេ ចងជាប់នឹងជើងរបស់Phuwinដែរ រាងស្ដើងកំពុងតែបិទភ្នែកដូចជារាជបុត្រនិន្ទ្រាននៅក្នុងបន្ទប់ដែរប៉នតុបតែងអោយនាយជាពិសេស។

រាងស្ដើងបើកភ្នែកឡើងមកឃើញខ្លួនឯងនៅកន្លែងប្លែកគេ ព្យាយាមបើកភ្នែកសម្លឹងមើលជុំវិញខ្លួន គេចាប់អារម្មណ៍ឃើញថាជាកន្លែងដែរគេមិនស្គាល់ទាល់តែសោះ Phuwinសម្លឹងមើលជុំវិញបន្ទប់រួចក៏លើកជើងចុះពីគ្រែរួចក៏ដើរទៅទ្វាដោយមិនបានប្រយ័តគេមិនបានចាប់អារម្មណ៍ឃើញនោះទេថានៅលើជើងរបស់គេមានខ្សែរច្រវាក់មួយខ្សែរធ្វើអោយនាយទាក់ហើយក៏ដួលទៅលើឥតតែម្ដង។

" អួយ! ស្អីនេះ " Phuwinនិយាយរួចក៏អោនមើលជើងរបស់គេឃើញថាមានច្រវាក់ជាប់នឹងនោះគេព្យាយាមទាញវាចេញតែដូចជាមិនបានផលសោះ។

Phuwinព្យាយាមដើរជុំវិញបន្ទប់ព្រោះចង់ដឹងថាគេអាចដើរបានត្រឹមណា៎ ដូចដែរគេស្មានគេអាចចូលបន្ទប់ទឹក អាចចេញមករបៀងបាន អាចបើទ្វាបន្ទប់បានតែដល់ត្រឹមជណ្ដើរគេក៏ទៅមុខលែងបានហើយ។

" Pond ហេតុអីលោកគិតថាខ្ញុំអាចលើកលែងអោយលោកនោះ លោកដឹងថាខ្ញុំខ្វល់ពីអ្វីតែលោកក៏បំផ្លាញវវាម្ដងមួយៗដូចដែរដាំងនិយាយពិតមែន ត្រឹមចំណុចមួយនេះខ្ញុំក៏ស្អប់លោកគ្មានថ្ងៃនឹងអាចលើកលែងទៅហើយ " Phuwinនិយាយឡើងតែម្នាក់ឯងគេដឹងថាប៉Pondអាចនឹងលឺព្រោះគេពិនិត្យមើលរួចហើយជុំវិញបន្ទប់របស់គេគឺសុទ្ធតែកាំមេរ៉ាទាំងអស់។

" និយាយជាមួយអ្នកណានឹង? " សំឡេងបន្លឺឡើងពីក្រោយខ្នងរបស់Phuwinធ្វើអោយរាងស្ដើងស្ទើរតែធ្លាក់ពីលើជណ្ដើរតែសមណាងហើយដែរត្រូវបានរាងក្រាស់របស់ប៉នទាញមកវិញទានបើមិនដូចច្នេះទេច្បាស់ណាស់ផ្កាប់មុខនៅនឹងជណ្ដើរមិនខាន។

" ... " Phuwinគ្រាន់តែលឺសំឡេងភ្លាមគេក៏ដឹងហើយថាជាអ្នកណាសំឡេងនេះគ្មានអ្នកណា៎ក្រៅពីPondនោះទេ ដើមហេតុអីរឿងទាំងអស់។

" យ៉ាងមិច?អូនគរហើយ? " Pondនិយាយឡើងទៅកាន់Phuwinដោយសំឡេងស្រទន់តែPhuwinមិនចូលចិត្តនៅពេលដែរPondធ្វើសំឡេងបែបនេះទាល់តែសោះ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now