ភាគ ១០ Nuengdiao?(2)

403 36 0
                                    

" បងនៅទីនេះហើយNuengdiaoកុំខ្លាចអី " Pond អោបរាងកាយរបស់Phuwinជាប់ជាការលួងលោម គេមិនដឹងនោះទេថារាងស្ដើងឆ្លងកាត់អ្វីខ្លះតែបើនៅជាមួយ Dunk រាងស្ដើងអាចនឹងសុវត្តិភាពជាងនៅជាមួយគេតែហេតុអីក៏Phuwinក្លាយជាបែបនេះ ពេលនេះគេចាប់ផ្ដើមរសាប់រសល់ហើយគេមិនដឹងថារឿងមួយណា៎ជារឿងពិតអោយប្រាកដនោះទេ។

Phuwin គ្រាន់តែអោបរាងក្រាស់ជាប់មិនលែងដៃសោះតែវាក៏បានផលវាធ្វើសភាពអារម្មណ៍របស់គេទទួកបានការដោះលែងមិនបានមើលទៅឈឺចាប់ដូចពីដំបូងនោះទេ ឃើញថាPhuwinចាប់ផ្ដើមអូខេវិញហើយ Pondក៏ងើបចេញតែក៏ទុកដៃម្ខាងអោយរាងស្ដើងកាន់ ដោយដៃម្ខាងទៀតព្យាយាមជូយជួតរាងកាយអោយរាងស្ដើង។

បន្ទាប់ពីហត់ពីហត់នឿយអស់មួយរាត្រីមក Pondក៏ដាក់ខ្លួនគេងនៅក្បែរគ្រែរបស់រាងស្ដើងមិនតែប៉ុណ្នោះដៃដែរគេអោយរាងស្ដើងកាន់ចង់យកមកវិញយ៉ាងណា៎ក៏ដកមិនរួចដែរ ចុងក្រោយគេមានតែដេកយាមPhuwinមួយយប់ទាល់ភ្លឺតែប៉ុណ្ណោះ។

" ហឹម... " Phuwinកភ្នែកមកឃើញថាខ្លួនឯងនៅក្នុងបន្ទប់ដ៏ដែល ហើយដៃរបស់គេកាន់អ្វីក៏មិនដឹង គេក៏លើដៃខ្លួនឯងមកមើលឃើញថាដៃរបស់គេកំពុងតែកាន់ដៃរបស់ Pond ជាប់មិនលែងសោះ ឃើញបែបនេះរាងស្ដើងប្រញ៉ាប់ដោះដៃមកវិញតែក៏មិនហ៊ានមានកាយវិការខ្លាំងព្រោះខ្លាចធ្វើអោយរាងក្រាស់ភ្ញាក់។

Phuwin លួចដកដៃចេញតិចៗតែស្របពេលដឹងដល់រាងស្ដើងកម្រើក Pond ក៏បើកភ្នែកឡើងតែម្ដង គេមិនបានអោយរាងស្ដើងត្រៀមខ្លួនគេក៏យកដៃទៅស្ទាប់ក្បាល់របស់រាងស្ដើងធ្វើអោយPhuwin ភ្ញាក់បន្តិវតែក៏ត្រឹមតែអង្គុយស្ងៀមៗមិនកម្រើកទុកអោយរាងក្រាស់ពិនិត្យមើល។

" លែងក្ដៅហើយ " បន្ទាប់ពីប៉ះរួចគេក៏គិតថាអាចនឹងធ្វើអោយPhuwinមិនសូវជាស្រួលចិត្តទើបគេប្រញ៉ាប់ដកដៃចេញមកវិញហើយនិយាយឡើងទៅកាន់រាងស្ដើង។

" អគុណហើយ " Phuwin គេមានអារម្មណ៍មិនល្អនឹងការប៉ះរបស់ Pond តែគេក៏ព្យាយាមលាក់វាព្រោះគេមិនចង់អោយខ្លួនឯងមានជំងឺបែបនេះទេ។

" មិនអីទេ សូមទោសផងដែរបងប៉ះឯងមុននេះ " Pondនិយាយរួចក៏ចង់លើកដៃញីក្បាលរាងស្ដើងដូចកាលពីក្មេងតែគេនឹកឃើញដល់ជំងឺរបស់Phuwinគេក៏ដកដៃមកវិញដោយមិនហ៊ានប៉ះរាងស្ដើងផ្ដេសផ្ដាស់នោះទេ។

" មិនអីទេ " Phuwin តបដោយសំឡេងស្អកព្រោះពេលនេះបំពង់កររបស់គេស្ងួតខ្លាំងណាស់ជាពិសេសពេលគេហើបមាត់និយាយកររបស់គេក្ដីដូចជាលេបភ្លើងអញ្ចឹង។

" នេះ " ឃើញបែបនេះ Pondក៏ងើបទៅឆាក់ទឹកអោយPhuwinរួចក៏ទុកវានៅលើក្បាលគ្រែរបស់រាងស្ដើងទុកអោយគេយកវាខ្លួនឯងព្រោះគេខ្លាចនឹងប៉ះពាល់រាងស្ដើង។

តាមពិតទៅបើកាលពីយប់មិញ Pond មិនដឹងថាPhuwin តាមពិតគឺជានឹងដៀវ នោះទេគេច្បាស់ជាមិនខ្វល់ពីអារម្មណ៍របស់រាងស្ដើងដល់ថ្នាក់នេះទេ តែនេះគឺជានឹងដៀវមនុស្សដែរគេការពារនឹងមើលថែតាំងពីក្មេងគេមិចនឹងដាច់ចិត្តធ្វើអោយអ្នកម្ខាងទៀតមានអារម្មណ៍មិនល្អទៅ។

" ... " Pond ហើបមាត់ចង់និយាយបន្ដតែគេក៏ស្ងាត់ទៅវិញ គេចង់ដឹងថាហេតុអីបានជានឹងដៀវ មានមុខដូចPhuwin គេក៏ចង់សួរថាតើ៦ឆ្នាំមុនមានរឿងអីខ្លះ ហេតុអីក៏ដាំងធ្វើអោយគេក្លាយជាPhuwinបែបនេះ នៅមានរឿងកាលពីបីឆ្នាំមុនទៀត គេមានសំណូរជាច្រើនចង់សួរអ្នកចំពោះមុខតែពេលហើបមាត់អ្វីក៏គេនិយាយមិនចេញ ព្រោះគេខ្លាចចម្លើយ ខ្លាចថាគ្រប់យ៉ាងមិនដូចអ្វីដែរគេដឹង រឹតតែខ្លាចថានឹងហែករបួសបេះដូងរបស់រាងស្ដើង។

" Nuengdiao... " Pond បន្ទប់ពីតាំងចិត្តរួចគេក៏និយាយតិចៗទៅកាន់អ្នកម្ខាងទៀត។

" Nuengdiao? អ្នកណាគេ? " Phuwin សួរឡើងទៅកាន់Pond ក្រោយពេលរាងក្រាស់សុខៗក៏ហៅឈ្មោះអ្នកណាក៏មិនដឹង ព្រោះឈ្មោះនេះគេមិនធ្លាប់លឺពីមុននោះទេ។

" គ្មានអីទេ Phuធ្លាប់មានអ្នកណាប្រាប់ទេថាភូមុខដូច Pi Norawit? " Pond បន្លប់រឿងប្ដូរសំណួរសួររាងស្ដើង ក្រែងគេនឹងបានចម្លើយដែរមានប្រយោជន៍ជាងនេះ។

" គេគឺជាបងប្រុសភ្លោះរបស់ខ្ញុំតាមពិតខ្ញុំទើបតែដឹងប្រហែលជាង១ឆ្នាំដូចគ្នា " Phuwinនិយាយឡើងដោយមិនលាក់លាមព្រោះគ្រាន់តែមើលមុខក៏ដឹងដាពួកគេជាបងប្អូនភ្លោះ។

" Dunkប្រាប់ឯង? " Pond ជ្រួញចិញ្ចើមឡើងព្រោះបើនេះចេញពីដាំងពិតមែនតើគេធ្វើបែបនេះដើម្បីអ្វីទៅ?

" ហឹម គឺDunkចៃដន្យទៅផ្ទះGemហើយក៏រូបរបស់Pi ដោយសួរនាំចុងឡើងGemក៏ប្រាប់ថាគេមានបងប្រុសភ្លោះមួយគូរតែបងប្រុសភ្លោះតូចត្រូវបានគេលួចបាត់តាំងពីកំណើត ដូចច្នេះហើយDunkក៏អោយGemយកខ្ញុំទៅធ្វើDNAជាមួយត្រកូលNorawitទើបឃើញថាខ្ញុំជាកូនប្រុសភ្លោះដែរត្រូវគេលួចនោះ តែដោយសារខ្ញុំមិនចង់រញ៉េរញ៉ៃទើបប្រាប់ត្រកូលNorawitមិនអោយប្រកាស់ រឿងនេះក្រៅពីត្រកូលNorawit និងDunkគ្មានអ្នកណាដឹងទៀតនោះទេ តែគួរអោយស្ដាយនោះPi គេជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាំងពីប្រាំមួយឆ្នាំំមុនម្លេះ "

To be continued...

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now