ភាគ៤ កាលពីបីឆ្នាំមុន

496 40 0
                                    

Pondនៅក្នុងដៃរបស់គេកំពុងតែកាន់សៀវភៅក៏ពិតមែនតែកែវភ្នែកគេលួចសម្លឹងមើលខ្នងរបស់Phuwinជានិច្ចព្រោះគេមានអារម្មណ៍ថារាងស្ដើងគឺប្រែប្រួលខ្លាំងណាស់ក្នុងកែវភ្នែករបស់គេគឺទទេស្អាតហាក់ដូចជាគេគគ្មានអារម្មណ៍អ្វីទាំងអស់ឃើញបែបនេះរាងក្រាស់អត់នឹងដកដង្ហើមធំមិនបានព្រោះដោយសារតែរឿងកាលពីបីឆ្នាំមុនធ្វើអោយPhuwinក្លាយជាបែបនេះ។

កាលពីបីឆ្នាំមុន

" Pond!!ឯងគិតថាយើងសារភាពប្រាប់Singល្អទេ? " សំឡេថស្រួយស្រេបរបស់មនុស្សស្រីម្នាក់បន្លឺឡើងនៅក្បែររាងក្រាស់របស់Pondនាងគឺចាត់ទុកPondជាមិត្តរបស់នាងទៅហើយចំណែកSingដែលនាងនិយាយដល់នោះគឺជាសិស្សច្បងរបស់នាង នាងលួចស្រលាញ់អ្នកម្ខាងទៀតយូរហើយតែមិនហ៊ានសារភាពសោះទើបសម្រេចចិត្តសួរអ្នកដែរនាងទុកចិត្ត។

" មិនដឹងទេ ទៅសួរPhuទៅគេមានបទពិសោធន៍ " Pondនិយាយឡើងព្រមទាំងចង្អុលទៅកាន់Phuwinដែរកំពុងតែរៀបចំគ្រែនៅក្បែរពួកគេទាំងពីរ។

" កុំមកសួរខ្ញុំអីJanព្រោះគេជាអ្នកសារភាពអោយខ្ញុំមុនទេ " Phuwinនិយាយទាំងស្នាមញញឹមពេលនឹកឃើញដល់សង្សារបស់គេ។

" អេក! ពូកែអួតណាស់ " ពួកគេនិយាយលេជាមួយគ្នាយ៉ាងរីករាយដូចជាមិត្តភ័ក្ដមិនដូចជាអ្នកជំងឺនិងគ្រូពេទ្យនោះទេណា៎មួយចរឹករបស់ពួកគេទាំងបីគឺរួសរាយដូចគ្នាទើបពេលនិយាយគ្នាមិនសូវជាមានសម្ពាតនោះទេ។

តែហេតុការណ៍ដែលមិនបានព្រៀងទុកមួយបានកើតឡើង​ Janត្រូវបានមនុស្សចាប់ហើយពួកគេរំលោភនាងដោយPhuwinដែរជួយJanនោះក៏មិនបានរួចខ្លួនដូចគ្នាតែគេសំណាងជាងJanបន្តិចព្រោះគេមិនបានស្លាប់តែរាងកាយរបស់គេមិនបានស្អាតដូចមុននោះទេ ចំណែកJanត្រូវមនុស្សប្រុសទាំងនោះលេងរហូតដល់ស្លាប់ រឿងនេះក្រៅពីDunkគ្មានអ្នកណាដឹងនោះទេសូម្បីតែPondក៏មិនដឹងដែរ។

ត្រឡប់មកបច្ចប្បន្នវិញPhuwinសម្លឹងមើលគំនូរបស់គេយ៉ាងស្ងប់ស្ងាត់ព្រោះគេបានគូសរូបរបស់Janចេញមកដោយមិនដឹងខ្លួន គេព្យាយាមរស់នៅយ៉ាងធម្មតាបំផុតតែគេមិនអាចធ្វើបានហរតុការណ៍នៅឆ្នាំនោះតាមលងបន្លាចគេគ្រប់ពេល គេក៏ដឹងថាខ្លួនឯងជាបន្ទុកអោយមនុស្សជុំវិញខ្លួនគេពិតជាចង់បញ្ចប់ជីវិតដ៏ខ្មៅងងឹតនេះខ្លាំងណាស់។

" Phu...កំពុងគិតអីនឹង? " រាងក្រាស់ឃើញថាក្រោយPhuwinគូសរួចគេអង្គុយផ្លឹកនៅនឹងកៅអីហើយសម្លឹងមើលគំនូខ្លួនឯងមិនដាក់ភ្នែកសោះធ្វើអោយPondអត់បារម្ភមិនបាន។

" មិនបានគិតអីទេ " Phuwinនិយាយរួចគេក៏ទាញគំនូមួយនោះទៅទុកក្នុងផ្ទះហើយរុញរាងក្រាស់ចូលផ្ទះដូចគ្នា។

" យប់នេះឯងមកគេងជាមួយយើងមក យើងមិនទម្លាប់នឹងកន្លែងគេងថ្មីនោះទេ " PondឃើញថាPhuwinមិនចង់និយាយគគេក៏មិនបង្ខំដែរគ្រាន់តែគេបង្វែររឿងនិយាយតែប៉ុណ្ណោះ។

" គ្រែលោកគេង២នាក់មិនកើតទេលោកមកគេងបន្ទប់ខ្ញុំទៅទូលាយជាង " និយាយរួចPhuwinក៏រៀបចំធ្វើអាហារពេលថ្ងៃអោយPond គេអង្គុយគូសរូបឡើងភ្លេចពេលវេលាអស់ទៅហើយ។

" រំខានឯងហើយ " Pondនិយាយតែប៉ុណ្ណឹងរួចក៏សម្លឹងមើលPhuwinរង្វងល់នៅក្នុងផ្ទះបាយដោយមិននិយាយអ្វីទាំងអស់។

Phuwinរៀបំអាហាររួចពួកគេទាំងពីរក៏ញាំអាហារថ្ងៃត្រង់់ជាមួយគ្នា ក្រោយញាំអាហាររួចPondក៏រៀបលើកចានទៅលាងតែក៏ត្រូវPhuwinឃាត់ទាន់។

" លោកមិនបាច់លាងទេចាំខ្ញុំលាង " Phuwinនិយាយហើយក៏យកចានទៅដាក់កន្លែងលាងដោយស្វ័យប្រវត្ត។

ទីង! សំឡេងលោតសារបន្លឺឡើងនៅក្នុងទូរស័ព្ទរបស់Phuwinដោយគេទាញទូរស័ព្ទមកមើលឃើញថាជាសារដែរGeminiឆាតមកគេតែនិយមន័យរបស់ឆាតមិនអាចអោយអ្នកទីបីដឹងបាននោះទេ។

( Phi'Phuខ្ញុំធ្វើតាមបងប្រាប់ហើយពេលនេះJoong archenត្រឡប់មកវិញហើយ )

" តាមពួកគេទាំងពីរអោយជាប់ជាពិសេសគឺDunkហាមអោយគេរួចពីJoong archenដាច់ខាត "

( បងច្បាស់ទេថាធ្វើបែបនេះ?Dunkមើលថែបងដូចប្អូនបង្កើតអញ្ចឹង... )

" បានហើយ! បើគេទុកយើងជាប្អូនពិតមែនឆ្នាំនោះប៉ាម៉ាក់យើងក៏មិនស្លាប់ Meanក៏មិនចាកចេញពីយើង សូម្បីតែJanក៏រួចមិនផុត... "

( Phuខ្ញុំតឿនមកក្នុងឋានៈប្អូនប្រុសបង្កើត ព្រោះDunkធ្វើដើម្បីបងច្រើនណាស់ )

" មិនបាច់បារម្ភទេ យើងមិនដែលស្ដាយក្រោយនោះទេដែរបំផ្លាញ់គេ "

Phuwinតបឆាតរបស់Geminiជាលើកចុងក្រោយរួចគេក៏លុតឆាតទាំងអស់ចោលហើយក៏ដើរទៅរកPondវិញដោយលាក់កំហឹងនិងការស្អប់ខ្ពើមរបស់គេក្នុងខ្សែរភ្នែកដ៏រាបស្មើរបស់គេតែការប្រែប្រួលរបស់Phuwinមិនអាចគេចពីខ្សែរភ្នែករបស់Pondនោះទេ។

To be continued....

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now