ភាគ ២៨ រឿងពិត

242 16 0
                                    

Dunkក្រោយចប់សន្ទនាជាមួយនឹងFourthរួចនាយក៏ស្ងាត់ឡើង មកដល់ពេលនេះទើបនាយដឹងថាមិនមែនតែនាយម្នាក់នោះទេដែរកំពុងតែកែរឿងទាំងអស់ Dunkដឹងថាមានមនុស្សជាច្រើនកំពុងតែព្យាយាមជួយកែសាច់រឿងក៏ខ្មៅងងឹតមួយនេះ ហើយDunkក៏ជឿថាFourthនិងPhuwinក៏ជាមនុស្សដែលមកពីកន្លែងផ្សេងដូចគេ។

( ចៅហ្វាយមានរឿងអីហេតុអីបានជាខ្ញុំដាច់សេវាមុននេះ )

( គ្មានអ្វីនោះទេ តែពេលនេះពួកយើងត្រូវបកទៅរកPhuwinវិញ )

ចំណែក007គេគ្រាន់តែជាAIដូចច្នេះហើយអ្វីដែលគេធ្វើបាននោះគឺស្របតាមគំនិតរបស់Dunkតែប៉ុណ្ណោះ ចំណេកដាំងក្រោយបានដំណឹងជាក់លាក់និងពេលកំណត់រួចគេក៏ប្ដូរផែនការតែម្ដងព្រោះមិនថាយ៉ាងណាគេនឹងយកPhuwinទៅវិញអោយទាល់តែបាន។

Dunkដើរសម្ដៅទៅផ្ទះមុននោះហើយក៏ដើរសម្ដៅទៅកាន់Phuwinរួចក៏ទាញរាងស្ដើងចេញពីការក្រសោបរបស់Pond មិនតែប៉ុណ្ណោះDunkទាញកាំបិទដែលទើបតែយកពី007មុននេះអារ.ក របស់Phuwinហើយនាយក៏សម្ងាប់ខ្លួនតែម្ដងនាយមិនខ្លាចនឹងស្លាប់នោះទេ ចំណែករាងក្រាស់ទាំងពីរមិនបានត្រៀមខ្លួននោះទេ ពួកគេក៏ឆ្លងកាត់ការបាត់បង់មនុស្សជាទីស្រលាញ់ជាលើកទីពីរទៅហើយ។

PhuwinនិងDunkបើកភ្នែកម្ដងទៀតក៏ឃើញខ្លួនឯងនៅទីកន្លែងងងឹតមួយកន្លែង គេអាចទាយបានថាទីនេះជាបន្ទប់ក្រោមដីរបស់អ្នកណាម្នាក់ តែPhuwinមិនយល់នោះទេថាហេតុអីគេមកនៅទីនេះ Dunkក្នុងពេលមួយថ្ងៃនេះធ្វើអោយគេស្លាប់ពីរដងទៅហើយ មកដល់ពេលនេះPhuwinនៅតែព្រមលើកទោសអោយមនុស្សដែលព្យាយាមសម្លាប់គេម្ដងហើយម្ដងទៀតបានយ៉ាងងាយ។

" មិនបាច់ប្លែកចិត្តនោះទេ ទីនេះជាផ្ទះរបស់Fourth "

" Dunk?មានរឿងអីទៅ? "

" តាមមក "

Dunkមិនតបនឹងសំណួររបស់ភូវិនតែនាយក៏ដើរនាំផ្លូវយ៉ាងស្ងប់ស្ងាត ហើយគួរអោយខ្លាចព្រោះតាមធម្មតាគេមិនមែនជាមនុស្សបែបនេះនោះទេ កាយវិការនិងទឹកមុខដ៏ត្រជាក់ស្រេកមួយនេះគេខានឃើញវាជាច្រើនឆ្នាំទៅហើយ ទឹកមុខបែបនេះមានត្រឹមពេលដែលនាយនិងDunkជួបគ្នាលើកទីមួយតែប៉ុណ្ណោះ។

កែវភ្នែករបស់Madman ( End Ss1 ) Where stories live. Discover now