ភាគទី2

997 56 1
                                    



*ពេលព្រឹក*

    ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចបង្ហាញថាវាដល់ពេលព្រលឹមហើយ។នៅលើគ្រែរាងក្រាស់ម្នាក់កំពុងតែគេងយ៉ាងសុខស្រួលជាមួយនឹងសុបិន្តផ្សេងៗរបស់ខ្លួន។តែទោះជាយ៉ាងណាដំណេករបស់នាងត្រូវបានរំខានដោយសំឡេងនាឡិការោទ៍ដែលនៅលើតុ

  «ទ្រឹងៗៗៗៗ»
  «ហុឺយ ស្អីទេដល់ម៉ោងងើបទៅរៀនហើយហេស ធុញណាស់...»យូជីនងើបពីគ្រែគេងទៅបន្ទប់ទឹកទាំងរអ៊ូរបណ្តើរ។

  បន្ទាប់ពីរៀបចំខ្លួនរួចហើយ នាងដើរចុះទៅខាងក្រោម ឃើញម៉ែដោះអុីមដែលជាអ្នកមើលថែខ្លួនតាំងពីនៅក្មេង និងជាមនុស្សដែលខ្លួនទុកចិត្តបំផុតបន្ទាប់ពីឳពុកម្តាយរបស់នាង កំពុងរៀបចំអាហារនៅខាងលើតុ
«អូ ម្ចាស់តូចក្រោកហើយឬ?   អង្គុយនៅទីនេះចាំម៉ែដោះរៀបអាហារជូន» យូជីនមិនបាននិយាយអ្វីទេ គ្រាន់តែញញឹមដាក់គាត់។

   កំពុងតែញុំាអាហារភ្នែករបស់នាងរេចុះឡើងដូចជាកំពុងរកអ្វី អ៊ំអុីមឃើញដូចនោះក៏ដឹងហើយថាម្ចាស់តូចរបស់គាត់កំពុងសម្លឹងរកអ្វីក៏និយាយឡើង
« កំពុងរកអ្នកស្រីមែនទេ អ្នកស្រីទៅធ្វើការតាំងពីព្រលឹម គាត់ប្រាប់ថាមានប្រជុំ» ម៉ែដោះ
«ម៉ែដោះ ...មិនបាច់ប្រាប់ខ្ញុំពីរឿងស្រីម្នាក់នោះទេ នាងចង់ទៅណាក៏ទៅៗស្រេចតែនាង ខ្ញុំមិនខ្វល់ទេ »

  យូជីននិយាយទាំងទឹកមុខធុញទ្រាន់ រួចបន្តញុំាអាហាររបស់នាង។ ចំណែកឯម៉ែដោះវិញមិនបានតបតអ្វីទេ ព្រោះគាត់ដឹងថាយូជីនមិនចូលចិត្តវុនយ៉ុង

********************
A High school

វិទ្យាល័យ A ជាសាលាដែលសម្បូរដោយសិស្សដែលមកពីគ្រួសារធូរធារនិង  មានមុខមាត់នៅក្នុងប្រទេសកូរ៉េ។

   សម្លេងឡាន Lamborghini បើកបន្តបន្ទាប់គ្នា2គ្រឿង បន្លឺឡើងនៅពេញផ្លូវបរិវេនសាលា ធ្វើអោយមនុស្សជាច្រើនងាកទៅមើល ជាពិសេសក្មេងស្រីព្រោះអ្នកនៅខាងក្នុងឡានសុទ្ធតែជាcrush របស់ពួកនាង។                           

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now