« លោកChaemin ហៅខ្ញុំមកជួបមានអ្វីឫ??» Wonyoung អង្គុយលើកៅអីដែលChaemin លើកអោយខ្លួន ញញឹមអរគុណ
«Wonyoung ថ្ងៃនេះស្អាតណាស់» Chaemin សរសើរនាង ល្ងាចនេះWonyoung ស្លៀករ៉ូបពណ៍ស ត្រឹមជង្គង់យ៉ាងស្រស់ស្អាត។
« ចូលរឿងតែម្តងទៅ...Wonyoung ពួកយើងស្គាល់គ្នាយូរហើយមែនទេ??» Chaemin
« ចាស ប្រហែលជាង2ឆ្នាំហើយ មានអ្វីមែនទេ» Wonyoung
«តើWonyoung ពិតជាមិនយល់ថាហេតុអ្វី បានជាខ្ញុំណាត់អ្នកស្រីមកកន្លែងបែបនេះទេ?» Wonyoung មើលបរិយាកាសជុំវិញ គ្មានតុណាក្រៅពីពួកគេនោះទេ បរិយាកាសទាំងមូលត្រូវបានរៀបចំយ៉ាងរ៉ូមែនទិច....Wonyoung ក្រឡេចទៅឃើញ Chaemin កំពុងដើរមករកនាង ហើយឈប់ គេលុតជង្គង់ចុះ ហើយទាញប្រអប់មួយរួចបើកបង្ហាញអោយឃើញនូវខ្សែក ដ៏ស្រស់ស្អាត ដែលនាងចាំមិនខុសគឺ ខ្សែក នូវកន្លែងដេញថ្លៃយប់នោះ
« លោកChaemin កំពុងធ្វើអីហ្នឹង ក្រោកឡើងមក» Wonyoung ភ្ញាក់ផ្អើលនឹងទង្វើរបស់គេ
«Wonyoung ខ្ញុំស្រលាញ់អ្នកស្រី យូរមកហើយ...ស្រលាញ់តាំងពីពេលបានជួបដំបូង....ថ្ងៃនេះខ្ញុំចង់សុំអ្នកស្រី ធ្វើជាគូស្នេហ៍របស់ខ្ញុំ ...ផ្តល់ឱកាសអោយខ្ញុំបានមើលថែអ្នកស្រី ផងWonyoung » Chaemin
ទង្វើរបស់គេដូចជាYujin នៅកោះ ប៉ុន្តែនាងគ្មានអារម្មណ៍រំភើបសូម្បីបន្តិចនោះទេ នាងដកដង្ហើមធំហើយនិយាយ
« លោកChaemin... សុំទោស ខ្ញុំមិនអាចទទួលយកសំណើររបស់លោកបានទេ» Wonyoung
«តែ...ហេត....ហេតុអី ....ព្រោះតែខ្ញុំមិនល្អគ្រប់គ្រាន់...» Chaemin
« មិនមែននោះទេ លោកជាបុរសល្អខ្លាំងណាស់ Chaemin តែមកពីខ្ញុំមិនអាចស្រលាញ់លោកបាន សុំទោសម្តងទៀត Chaemin ហើយ ខ្ញុំជឿថាលោកនឹងរកបានមនុស្សស្រីដែលល្អជាងខ្ញុំ....ខ្ញុំត្រលប់ទៅវិញសិនហើយ» Wonyoungនាងចាកចេញទៅ ខណៈពេលChaemin មើលទៅខ្សែក ដែលកាន់នឹងដៃម្តងទៀត ហើយងើបភ្នែកទៅមើលដំណើរចាកចេញរបស់នាងទាំងឈឺចាប់.....។
******************
ភូមិគ្រឹះ An
Wonyoung ត្រលប់មកដល់ផ្ទះវិញ ហើយទទួលដំណឹងថា Yujin កំពុងនៅឯអាងហែលទឹក។ នាងទៅទីនោះ ហើយឃើញYujin កំពុងហែលទឹកលេងយ៉ាងរីករាយ។
នាងដើរទៅអង្គុយនៅគែមអាងហែលទឹក ហើយដាក់ជើងអង្គុយចុះ Yujin ឃើញនាងភ្លាមប្រញាប់ហែលមករក
« អូនត្រលប់មកវិញហើយ? តើការណាត់ជួបអតិថិជនល្អទេ?» Yujin
«ចាស ដូចរាល់ដង»នាងមិនបានប្រាប់ការពិតដល់ Yujin ថានាងទៅជួបChaemin នោះទេ ព្រោះខ្លាចYujin ប្រចណ្ឌ នាងកុហកថាទៅជួបអតិថិជន
«បងនឹកអូនណាស់ បងចង់ទៅជាមួយអូន តែអូនមិនអោយបងទៅជាមួយ» Yujin ធ្វើមុខជូរ Wonyoung គ្រាន់តែសើច
YOU ARE READING
មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) End
Romanceអាន យូជីន ជាAlpha វ័យក្មេងរូបសង្ហា តែបែរជាត្រូវOmega អាយុច្រើនជាង8 ឆ្នាំគ្រប់គ្រង និងបង្ខំឲនាងហៅថាម្តាយទាំងមិនអៀនមាត់ទៀតផង « ខ្ញុំធំហើយ ចង់ទៅណា ដល់យប់ជ្រៅឫក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ» « រឿងអីថាមិនពាក់ព័ន្ធ ខ្ញុំជាម្តាយរបស់ឯងមានសិទ្ធដឹងគ្រប...