ភាគទី11

818 52 2
                                    



«Yujin អាទិត្យក្រោយជាពេលអី»Minju សួរទៅយូជីន។ពេលនេះពួកគេកំពុងអង្គុយញុំាអីនៅអាហារដ្ឋានមួយកន្លែង
«ថ្ងៃសុក្រយ៉ាងមិចឫ Baby » យូជីនមើលប្រតិទិនរួចឆ្លើយធម្មតា
«បងពិតជាមិនដឹងមែនឫ?»មីនជូ
«Emm មានអ្វីមែនទេ»
«វាជាថ្ងៃគម្រប់ខួបនៃក្តីស្រលាញ់2ឆ្នាំរបស់យើង»មីនជូនិយាយទាំងទឹកមុខក្រៀមក្រំ យូជីនភ្ញាក់
«អូ បងសុំទោស គឺថាបងភ្លេចអោយឈឹង... អឺមកពីមួយរយៈនេះការងារបងច្រើនពេក អឺអឺ ...អោយបងសុំទោសផងណា៎»
«មិនអីទេ អូនមិនប្រកាន់ទេ»មីនជូបង្ខំចិត្តញញឹម
Yujin មានអារម្មណ៍ធូរស្បើយវិញក្រោយលឺដូច្នោះ ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានដាននៃកំហុសក្នុងចិត្តរបស់នាង។

  ដូច្នេះយូជីនព្យាយាមនាំមីនជូទៅកន្លែងដែលនាងចូលចិត្តនៅថ្ងៃនេះដើម្បីចាត់ទុកជាការសុំទោស។

************************

អានគ្រុប

«Yujin យើងពឹងឯងជួយយកឯកសារទាំងអស់នេះ ទៅអោយលេខាLiz ផងណា៎»Gaeul ហុចឯកសារអោយយូជីន
«ហេតុអ្វីបានជាយើងវិញ»យូជីនប្រកែកតែGaeul ជម្រុញនាងបន្ត
«អឺណា៎ជួយយើងបន្តិចទៅ យើងរវល់បង្ហើយការងារនៅទីនេះបន្តិច ណា៎ណា៎ យូជីនមិត្តសម្លាញ់ I love you my friend my—» Gaeul ព្យាយាមលួងយូជីនអោយទៅ យូជីនទ្រាំមិនបានទើបសម្រេចចិត្តក្រោកឈររួចយកឯកសារ
«អឺ Ok ទៅក៏បាន»
Yujin ចាកចេញទៅក្រោមស្នាមញញឹមGaeul

*************************

ការិយាល័យអគ្គនាយក

ក្រោយពេលទទួលបានការអនុញ្ញាតអោយចូលហើយនោះ យូជីនដើរចូលទៅខាងក្នុងការិយាល័យ ឃើញថាវុនយ៉ុងកំពុងអង្គុយពិនិត្យឯកសារក្នុងដៃ។មួយរំពេចភ្នែកអ្នកទាំងពីរជួបគ្នាទៅវិញទៅមក ប៉ុន្តែយូជីនជាអ្នកបំបែកក្រសែភ្នែកមុន។នាងមិនអាចមើលទៅមុខរបស់វុនយ៉ុងចំភ្នែកនោះទេ។យូជីនងាកទៅLiz រួចប្រគល់ឯកសារទៅនាងហើយចាកចេញពីការិយាល័យបាត់ទៅ។
នៅតាមផ្លូវយូជីនដើរបណ្តើរគិតរឿងផ្សេងបណ្តើរតែត្រូវផ្តាច់ពេលលឺសម្លេងមបុស្សស្រីនិយាយគ្នា
«លឺថាអ្នកស្រីJang និងលោកChaemin ទៅពិនិត្យរឿងគម្រោងសាងសង់រីសតថ្មីនៅតាមខេត្តមែនទេ?»
«អឺ ហើយលឺថាជាងមួយសប្តាហ៍ណា៎ឯង តើឯងគិតថាអាចនឹងមានដំណឹងល្អពេលពួកគាត់ត្រលប់មកវិញទេ?ដូចជា តួប្រុសនឹងតួស្រីទៅលំហែសមុទ្ររួចស្រលាញ់គ្នានៅទីនោះអីបែបនេះ»អ្នកទាំងពីរនិយាយទាំងរំភើបនឹងស្រមៃ

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now