ភាគទី7

602 44 8
                                    


6ឆ្នាំកន្លងផុតទៅ

  ព្រលានយន្តហោះសេអ៊ូល
  
  មានគូស្នេហ៍មួយគូរកំពុងកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល អ្នកដែលដើរកាត់ពួកគេទាំងអស់សុទ្ធតែកោតសរសើរចំពោះរូបរាងដ៏ល្អឥតខ្ចោះរបស់ពួកគេ ដូចជាដៃគូដែលព្រះប្រទានសម្រាប់គ្នាទៅវិញទៅមក Alpha សង្ហា និងទេពអប្សរOmega។
«អ្នកនាងតូច Minju » បុរសវ័យកណ្តាលម្នាក់ដើរមករកពួកគេ
«អ៊ំ លី»Minju តបទៅបុរសចំណាស់ដែលជាអ្នកបើកឡានរបស់គ្រួសារនាង រួចងាកទៅនិយាយជាមួយអ្នកជិតខ្លួនវិញ
« Baby អូនពិតជាចង់អោយបងទៅជាមួយអូនណាស់ អ្នកម៉ាក់និងលោកប៉ារអ៊ូចង់ជួបមុខអនាគតកូនប្រសារគាត់ផ្ទាល់ភ្នែកគ្រប់ពេល»មីនជូ
«បងក៏ចង់ទៅជួបលោកពូអ្នកមីងដែរ តែថ្ងៃនេះបងរវល់ពិតមែន ចាំពេលក្រោយចុះណា៎ កុំភ្លេចជម្រាបសួរលោកពូអ្នកមីងជំនួសបងផង»អ្នកជាគូស្នេហ៍លើកដៃទៅអង្អែលក្បាលនាងថ្នមៗ
« okay កុំភ្លេចខលមកអូនផងណា៎ យប់នេះ» Minju
« ទទួលបញ្ជា ព្រះនាង»
« Aww គួរអោយស្រលាញ់ណាស់Yujin របស់អូន» Minju ច្របាច់ថ្ពាល់Yujin រួចថើបថ្ពាល់នាងទាំងសងខាង
« Bye Bye Baby »បន្ទាប់ពីYujin ចាកចេញទៅ យូជីនហៅតាក់សុីជិះទៅកន្លែងមួយ

*************************

Yujin ដាក់កម្រងផ្កានៅពីមុខផ្នូរឳពុកម្តាយរបស់នាង សម្លឹងមើលទៅរូបថតពួកគាត់ទាំងទឹកមុខពិបាកចិត្ត

«ប៉ាម៉ាក់ ខ្ញុំត្រឡប់មកវិញហើយ កូនសុំទោសដែលមិនបានមកប៉ុន្មានឆ្នាំនេះ.....ខ្ញុំដឹងថាអ្នកទាំងពីរមិនខឹងខ្ញុំទេ ពិតទេ? .... ខ្ញុំនឹកអ្នកទាំងពីរណាស់»
«ម្ចាស់តូច» សម្លេងពីខាងក្រោយដាស់អារម្មណ៍Yujin
«អ៊ំសាន ហេតុអ្វីបានជាអ៊ំដឹងថាខ្ញុំនៅទីនេះ?»
«គឺអ្នកស្រីដឹងថាម្ចាស់តូចមកទីនេះ ទើបឲអ៊ំទៅចាំទទួលនៅព្រលានយន្តហោះ អ៊ំឃើញម្ចាស់តូចហៅតាក់សុីអ៊ំក៏តាមមកទៅ»អ៊ំសាន
«ប្រែថា ស្រីម្នាក់នោះដឹងគ្រប់សកម្មភាពខ្ញុំណ៎»Yujin
« គ្រប់យ៉ាងដែលអ្នកស្រីធ្វើគឺដើម្បីតែម្ចាស់តូច គាត់គ្រាន់តែចង់—»
« ការពារខ្ញុំ បារម្ភខ្ញុំ»Yujin កាត់សម្តីគាត់
«ខ្ញុំមិនដឹងថាស្រីម្នាក់នោះ គិតអ្វីទេនៅក្នុងចិត្ត ហេតុអ្វីបានជានាងខ្វល់ពីខ្ញុំម្លេះ មិនមែនខ្ញុំគ្រាន់តែជាកូនចុងទេឬ»Yujin បន្ថែម
Yujin ដឹងរឿងគ្រប់យ៉ាងដែលបានកើតឡើងលើខ្លួននាងកាលពី6ឆ្នាំមុន ថាមានអ្នកចង់សម្លាប់នាងតាមរយៈម៉ែដោះ គ្រាន់តែនាងនៅតែមិនជឿថាវុនយ៉ុង ខ្វល់និងបារម្ភពីនាងពិត គ្រប់យ៉ាងប្រហែលជាគ្រាន់តែជាការសម្តែងដែលធ្វើអោយខ្លួននាងមើលទៅជាមនុស្សល្អ នេះជាអ្វីដែលយូជីនតែងតែគិតកន្លងមក។

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now