ភាគទី1

1.6K 80 10
                                    



  *ក្រាក* សម្លេងបើកទ្វារតិចៗបន្លឺឡើងនៅក្នុងស្ថានភាពងងិត បន្ទាប់មកយូជីនរុញទ្វារបិទថ្នមៗដើម្បីកុំឲលឺសម្លេងរំខានអ្នកនៅខាង។គ្រាន់តែទ្វារបិទទ្វាររួចភ្លាម យូជីនហៀបនឹងដើរទៅឡើងទៅបន្ទប់របស់នាង ស្រាប់តែភ្លើងក្នុងបន្ទប់ទទួលភ្ញៀវភ្លឺឡើង បង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតកំពុងអង្គុយគងទាក់ខ្លាលើសាឡុង។

«យប់ជ្រៅហើយ ទើបតែមកផ្ទះ សិស្សសាលាម៉ាកស្អីអញ្ចឹង...»នាងគ្រវីកែវស្រាវីស្គីបណ្តើរៗនិយាយបណ្តើរ ខណៈកំពុងរង់ចាំចម្លើយពីមនុស្សដែលនៅមិនឆ្ងាយពីនាងប៉ុន្មាន។ យូជីនមិនបានឆ្លើយតបទេ ព្រោះតែរវល់នឹងលង់នូវសម្រស់ omega ដែលនៅពីមុខនាង រាងស្លីម ពាក់រ៉ូបគេងយប់ដែលមានដៃតូចៗពីរ សងខាងស្មា មើលទៅsexy ខ្លាំងក្នុងភ្នែកalpha ដូចជាខ្លួន តែការគិតរបស់នាងត្រូវបញ្ឈប់ពេលលឺសម្លេងអ្នកម្ខាងទៀតបន្លឺឡើង

« កំពុងគិតអី? មិនលឺខ្ញុំសួរទេ ឬ?» Wonyoung

យូជីន បន្ទោសខ្លួនឯងក្នុងចិត្តរួចឆ្លើយតបទៅមនុស្សនៅខាងមុខ ជាមួយនឹងសម្តីឈ្លើយៗ បែបមិនខ្វល់របស់ខ្លួនដូចរាល់ដង

« ខ្ញុំធំហើយ! ចង់ទៅណា  ដល់យប់ជ្រៅឫក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ!!» Yujin

« រឿងអីថាមិនពាក់ព័ន្ធ  ខ្ញុំជាម្តាយរបស់ឯងមានសិទ្ធដឹងគ្រប់រឿងដែលទាក់ទងនឹងឯង មួយទៀតឈប់ហៅខ្ញុំថាលោកស្រី ហៅខ្ញុំថាម៉ាក់ យល់! » Wonyoung

«នាងមិនមែនជាម្តាយខ្ញុំទេ ! នាងគ្រាន់តែជាមនុស្សស្រីខ្ចាត់ព្រាត់មកពីណាមិនដឹង!! មកតោងទាមឳពុករបស់ខ្ញុំរហូតបានឋានៈជាលោកស្រីក្នុងផ្ទះនេះ កុំសង្ឃឹមខ្ញុំគ្មានថ្ងៃចាត់ទុកនាងជាម្តាយទេ ចាំទុក» Yujin

« អាន យូជីន!!! គោរពខ្ញុំបន្តិច កុំភ្លេចថាខ្ញុំមានសិទ្ធគ្រប់គ្រងលើទ្រព្យសម្បត្តិគ្រួសារអាន រហូតដល់ឯងមានអាយុ25ឆ្នាំ  ក្នុងពេលនេះ ....ទាំងឯង...ទាំងផ្ទះនេះនៅតែស្ថិតក្រោមការមើលថែរបស់ខ្ញុំ!!» នាងនិយាយទាំងញញឹមដាក់មនុស្សនៅខាងមុខ

« ចាង វ៉ុនយ៉ុន!!!» Yujin  ស្រែក

សម្តីរបស់នាងធ្វើឲយូជីន ខឹងជាខ្លាំង ជាពិសេសពេលរំលឹកពាក្យដល់បណ្តាំកេរមរតកដែលឳពុកនាងបន្សល់ទុកថា ឲប្រពន្ធរបស់លោកជាអ្នកមើលការខុសត្រូវ លើអ្វីៗដែលជាកម្មសិទ្ធគ្រួសារអានទាំងមូល រហូតដល់នាងមានអាយុ25ឆ្នាំ ទើបនាងមានសិទ្ធទទួលបានវាមកវិញ។ ក្នុងចិត្តរបស់យូជីនគិតថាឳពុករបស់នាង ស្រលាញ់ស្រីម្នាក់នេះខ្លាំងបានជាធ្វើបែបនោះ ជាហេតុធ្វើឲនាងមានចិត្តស្អប់ស្រីនៅចំពោះមុខជាខ្លាំង។

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now