ភាគទី14

605 42 3
                                    


ព្រះអាទិត្យរះឡើងបញ្ចេញពន្លឺ ភ្លឺត្រកាល មនុស្សម្នាគ្រប់គ្នាក្រោកឡើងដើម្បីធ្វើការងាររៀងៗខ្លួន។

  ក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញ កំពុងគេងឱបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែក្រោមភួយក្រាស់បិទបាំងរាងកាយអាក្រាតរបស់អ្នកទាំងពីរ។

"Yujin Pov "

ខ្ញុំក្រោកឡើងដោយនៅតែមានដាននៃភាពងងុយនៅក្នុងខ្លួន រំពេចនោះខ្ញុំញញឹមពេលនឹកឃើញរឿងដែលបានកើតឡើងរវាងខ្ញុំ នឹងមនុស្សស្រីដែលខ្ញំស្រលាញ់បំផុតបន្ទាប់ពីម្តាយរបស់ខ្ញុំ កាលពីយប់មិញ ជាពិសេសខ្ញុំបានរកឃើញថាខ្ញុំជាមនុស្សដំបូងរបស់នាង។

រឿងទាំងអស់នោះ លេចឡើងក្នុងខួរក្បាលរបស់ខ្ញុំ ដែលខ្ញុំមិនចង់ជឿថាខ្ញុំនឹងWonyoung ពួកយើងអាចឈានមកដល់ចំណុចនេះជាមួយគ្នានោះទេ ។

ខ្ញុំងាកទៅមើលwonyoung ដែលកំពុងគេង ឱបខ្ញុំ នាងស្រស់ស្អាតខ្លាំងណាស់មិនថាពេលនាងគេង ឫធ្វើអ្វីនោះទេ អ្វីៗអំពីនាងគឺឥតខ្ចោះ ដែលខ្ញុំមិនដឹងថារកពាក្យអ្វីមកពណ៌នាពីសម្រស់របស់នាងនោះទេ។

  ខ្ញុំលូកដៃទៅអង្អែលថ្ពាល់របស់នាងថ្នមៗ បន្ទាប់មកថើបសក់របស់នាងស្រាលៗ ភ្លាមៗនោះនាងចាប់ផ្តើមរំកិលខ្លួនបន្តិច ប្រហែលដោយសារតែទង្វើរបស់ខ្ញុំមុននេះ។

    ភ្នែករបស់នាងចាប់ផ្តើមបើកឡើង ម្តងបន្តិចៗរហូតដល់ពេញ។ខ្ញុំអាចមើលឃើញដាននៃភាពខ្មាសអៀនលេចឡើងក្នុងភ្នែកទាំងគូដ៏ស្រស់ស្អាតនោះ ។ បន្ទាប់មកនាងយកខ្លួនរបស់នាងផ្តេកលើទ្រូងរបស់ខ្ញុំ
« Good Morning Love » ខ្ញុំនិយាយរួចថើបថ្ពាល់របស់នាង
«Good morning Yujinie» នាងតប

   ខ្ញុំមិនដឹងថាក្នុងខ្លួនកើតអ្វីនោះទេ ប៉ុន្តែគ្រាន់តែបានឮសម្តីរបស់នាងធ្វើអោយខ្ញុំមានអារម្មណ៍ចង់បាននាងម្តងហើយម្តងទៀត   ខ្ញុំសម្លឹងមើលមុខរបស់នាងដោយមិនចាំយូរ  ខ្ញុំដាក់នាងអោយគេងចុះលើពូកម្តងទៀតតាមដោយភាពភ្ញាក់ផ្អើលក្នុងភ្នែករបស់នាង។

" បញ្ចប់Yujin Pov "

« Yujin បងធ្វើអីហ្នឹង» Wonyoung សួរYujin នាងភ្ញាក់ផ្អើលនឹងទង្វើភ្លាមៗរបស់នាង
« wonyoungie អូនស្អាតណាស់ បងទ្រាំមិនបានពិតមែន បងចង់បានអូនឥឡូវ...» Yujin និយាយចប់ នាងទម្លាក់បបូរមាត់របស់ខ្លួនថើបលើបបូរមាត់របស់Wonyoung ដៃរបស់នាងលើកភួយមកគ្របរូបរាងរបស់ពួកគេ។

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now