ភាគទី3

709 41 15
                                    




សម្លេងប្រកែកគ្នាលឺពេញបន្ទប់  ក្នុងនោះលោកនាយកកំពុងមមាញឹកសម្របសម្រួលអោយភាគីទាំងសងខាងស្ងប់ស្ងាត់។ម្តាយរបស់ហានប៊ីនមិនព្រមបញ្ឈប់ទេ នៅតែព្យាយាមកាន់ជើងកូនប្រុសរបស់ខ្លួន និងទាមទារអោយអាណាព្យាបាលរបស់យូជីនមកដោះស្រាយ

« សូមលោកស្រីស្ងប់ស្ងាត់បន្តិចបានទេ ខ្ញុំបានទាក់ទងទៅអាណាព្យាបាលរបស់អានយូជីនរួចហើយ មិនយូរទេគាត់នឹងមកដល់ហើយ»លោកនាយក
« ស្ងប់ស្ងាត់ឫ លោកមើលមុខកូនប្រុសរបស់ខ្ញុំទៅមើលជាំកម្រិតណា វាទាំងអស់ដោយ សារតែក្មេងនេះ»ម្តាយរបស់ហានប៊ីនចង្អុលទៅយូជីន
« អ្នកស្រី គ្មានសិទ្ធចង្អុលមុខខ្ញុំទេ»យូជីនពិតជាមិនពេញចិត្តទេពេលមានអ្នកចង្អុលមុខខ្លួន
« ឃើញទេ លោកនាយកថាក្មេងនេះឈ្លើយកម្រិតណា  ព្រហើនជាមួយចាស់ទុំមិនញញឺត  ប្រហែលជាក្មេង     គ្មានម៉ែឳប្រដៅហើយមើលទៅ»ម្តាយហានប៊ីននិយាយ ខណៈពេលដែលហានប៊ីនកំពុងញញឹមចំអកយូជីនពីក្រោយម្តាយខ្លួន
« កុំនិយាយអីពាក់ព័ន្ធនឹងឳពុកម្តាយខ្ញុំ»យូជីនក្តាប់ដៃតបទាំងខឹង
« ចុះបើយើងចង់និយាយវាមានស្អីកើតឡើង ហាស់»ម្តាយហានប៊ីន
« អាកូនគ្មានម៉ែឳប្រដៅ»ហានប៊ីនខ្សឹបតិចៗល្មមឲយូជីនលឺ

យូជីនបម្រុងនឹងហក់ទៅដាល់មុខហានប៊ីនហើយតែត្រូវអាក់ដោយសំលេងស្បែកជើងកែងចោតលាន់លឺពីចម្ងាយ។
 
  មនុស្សទាំងអស់នៅក្នុងបន្ទប់លើកលែងតែយូជីនងាកទៅមើលទ្វារដែលបង្ហាញរូបរាងមនុស្សស្រីធ្វើឲអ្នកនៅខាងក្នុង   ភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ស្អាតកំពុងតែដើរចូលមកខាងក្នុងជាមួយដំណើរម៉ូដែលរបស់នាង។សម្រាប់យូជីនគ្រាន់តែក្លិនទឹកអប់អាចទាយបានហើយថាជាអ្នកណា 'ពិតណាស់ ជាស្រីធ្មប់នោះ' យូជីនគិតក្នុងចិត្ត

« តើអ្នកនាងមករកអ្វីដែរ ពេលនេះខ្ញុំកំពុងរវល់ ប្រសិនបើមានការអ្វីអាចចាំពេលក្រោយបានទេ?» សម្តីលោកនាយកធ្វើឲវុនយ៉ុងញញឹមរួចតប
« ខ្ញុំជាអាណាព្យាបាលរបស់ អានយូជីន»
« អាណាព្យាបាលយូជីន»លោកនាយកបញ្ជាក់
« ចាស ខ្ញុំជាម្តាយរបស់នាង»វុនយ៉ុង
«ស្អីគេ ម្តាយ»ហានប៊ីនភ្លាត់មាត់   អ្នកណាមិនភ្ញាក់ផ្អើលនៅពេលដែលសុខៗមនុស្សស្រីស្រស់ស្អាតម្នាក់ប្រកាសថាជាម្តាយរបស់ក្មេងស្រីអាយុ18ឆ្នាំ មិនគួរឲជឿ
« ម្តាយចុងច្បាស់ណាស់ ឆើស»ម្តាយហានប៊ីនចំអក
« ចុងឬអត់ ខ្ញុំគិតថាគ្មានអ្វីពាក់ព័ន្ធនឹងអ្នកស្រីទេ»វុនយ៉ុង
« បានហើយចូលរឿងតែម្តងទៅ  ក្មេងនេះវាយកូនរបស់ខ្ញុំ មើលមុខកូនខ្ញុំទៅ តើគួរដោះស្រាយយ៉ាងមិច»ម្តាយហានប៊ីន
« កូនស្រីរបស់ខ្ញុំក៏ត្រូវកូនអ្នកស្រីវាយដែរ » វុនយ៉ុងទាញមុខយូជីនថ្មៗៗបង្ហាញពីស្នាមជាំលើមុខសង្ហារបស់អ្នកម្ខាងទៀត ខណៈយូជីនកំពុងតែជ្រេញនឹងការហៅថាខ្លួនថាកូនពីវុនយ៉ុង
« មិនឃើញទេឬ?»វុនយ៉ុងបន្ថែម
« ខ្ញុំមិនខ្វល់ពីកូនអ្នកទេ សំខាន់កូនប្រុសខ្ញុំ ក្មេងនេះត្រូវតែសុំទោស ហើយទទួលពិន័យ» ម្តាយហានប៊ីន
« បើខុសគឺខុសទាំងអស់គ្នា    ហេតុអីកូនខ្ញុំទទួលម្នាក់ឯង»វុនយ៉ុង
«ពិតហើយ»លោកនាយក
« អ្នកណាចង់ដាក់ពិន័យកូនប្រុសរបស់យើង»

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now