ភាគទី6

873 51 14
                                    

 
   បន្ទាប់ពីមានរឿងកើតឡើងកាលពីយប់នោះមកមានរយៈពេលប៉ុន្មានថ្ងៃហើយដែលអ្នកទាំងពីរមិនបាននិយាយរកគ្នា។នៅពេលដើរជ្រួសគ្នាតាមផ្លូវ អ្នកទាំងពីរគ្រាន់តែធ្វើដូចជាមនុស្សចម្លែក មិនដែលស្គាល់គ្នា។ យូជីនអាចមានអារម្មណ៍ដឹងថាអ្នកម្ខាងទៀត ប្រហែលខឹងឬអន់ចិត្តនឹងខ្លួន «ហុឹម »អ្នកណាមិនខឹងបើសិនជារឿងនេះកើតឡើងលើនាងៗក៏ខឹងដែរ។ ដោយសារតែមានកំហុសនៅក្នុងចិត្ត យូជីនចង់សុំទោសទៅកាន់វុនយ៉ុង  ប៉ុន្តែរាល់ពេលដែលឃើញមុខនាង បែរជាហារមាត់និយាយមិនចេញទៅវិញ។
   
  នៅពេលដែលយូជីនត្រលប់មកពីសាលាវិញ ដូចជាការរំពឹងទុក នាងឃើញរាងស្តើងនោះកំពុងអង្គុយនៅតុអាហារ  យូជីនដើរចូលទៅអង្គុយនៅតុទល់មុខនាង តែអ្នកម្ខាងទៀតធ្វើដូចជានាងគ្មានរូបរាង មិនទាំងងាកមើលទៀតផង។ ខឹង ឫ ងរ ច្បាស់ណាស់(យូជីនគិតក្នុងចិត្ត)
« ម៉ែដោះ សុំចានមួយផង»យូជីន
« ចាស ចាំខ្ញុំរៀបជូន»ម៉ែដោះអុីម រាងភ្ញាក់ផ្អើលបន្តិចដោយសារតែថ្ងៃនេះម្ចាស់តូចកំហូចរបស់គាត់ញុំាបាយនៅផ្ទះ  ជាពិសេសរួមតុជាមួយនិងវុនយ៉ុង ចម្លែក!

  បន្ទាប់ពីនោះម៉ែដោះ ចេញទៅបន្តការងាររបស់គាត់ បន្សល់តែមនុស្សពីរនាក់។នៅពេលដែលវុនយ៉ុង កំពុងញុំានោះ   យូជីនមិនទាន់បានប៉ះចានរបស់ខ្លួនទេ  ពេលខ្លះនាងលួចសម្លឹងមើលអ្នកនៅខាងមុខ     រហូតដល់នាងសម្រេចចិត្តនិយាយ
«អ្នកស្រីម្ចាស់ផ្ទះ»
គ្មានសម្លេងតបពីអ្នកម្ខាងទៀត
« ចាង វុនយ៉ុង» ម្តងទៀត
« ចាងវុនយ៉ុងមិនលឺខ្ញុំហៅទេរឺ » យូជីនដំឡើងសម្លេងបន្តិច
« យ៉ាងមិច » ទីបំផុតនាងតប
« ខ្ញុំគិតថានាងគហើយទេតើ»យូជីននិយាយ ឯវុនយ៉ុងសម្លក់នាង
« អឺគឺ គឺខ្ញុំចង់អឺ ចង់......» ( ពុទ្ធោ យូជីនគ្រាន់តែពាក្យពីរម៉ាត់ ហេតុអ្វីពិបាកនិយាយយ៉ាងនេះ)គិតក្នុងចិត្ត
« នៅគឺៗនៅហ្នឹងហើយបន្តឬអត់ បើអត់កុំរំខានពេលវេលាខ្ញុំ» នាងនិយាយដោយឃើញអ្នកម្ខាងទៀតស្ទាក់ស្ទើរ នាងក៏ចាប់អាហារបន្តទៀត
  យូជីនបិទភ្នែករួចនិយាយ« ខ្ញុំសុំទោស»
« ហាស៎ » វុនយ៉ុងដាក់ស្លាបព្រាកំពុងកាន់រួចមើលទៅអ្នកខាងមុខទាំងមិនចង់ជឿ
« ចង់សុំទោសខ្ញុំរឿងអី   មួយណា»
« គឺរឿងដែលខ្ញុំនិយាយកាលពីប៉ុន្មានថ្ងៃមុន  ខ្ញុំនិយាយពាក្យមិនល្អជាច្រើនដាក់នាង  ខ្ញុំចង់សុំទោសនាង» ជ្រុងមាត់របស់វុនយ៉ុងកោងឡើងញញឹមបន្តិច   ឃើញដូចនោះយូជីនប្រញាប់បន្ថែម
« កុំយល់ច្រលំ ខ្ញុំគ្រាន់តែមានអារម្មណ៍ខុសក្នុងចិត្ត ព្រោះម្តាយរបស់ខ្ញុំតែងតែប្រដៅអោយចេះទទួលកំហុសខ្លួនឯង    ចំណែករឿងដែលខ្ញុំមិនចូលចិត្តនាងគឺនៅដដែល សុំបញ្ជាក់» យូជីន
  វុនយ៉ុងមិនតប គ្រាន់តែមើលមុខនាង យូជីនគិតថាប្រហែលអ្នកម្ខាងទៀតនៅតែខឹង  ទើបនាងបន្ត
« ហើយខ្ញុំក៏ចង់សុំទោស រឿង.....រឿងដែលខ្ញុំស្រវឹងទៅថើបនាង អឺៗ បំភ្លេចរឿងហ្នឹងទៅ ចាត់ទុកថាគ្មានរឿងអីកើតឡើងទៅចុះណា៎» យូជីនក្រឡេកមើលទៅគ្រប់កន្លែងលើកលែងតែវុនយ៉ុង
« បំភ្លេច ងាយពេកទេដឹង» វុនយ៉ុង
« បើនាងមិនសុខចិត្តទេ ថើបខ្ញុំសងវិញក៏បាន»យូជីនរអ៊ូតិចៗ
« ស្អី»
«អូ គ្មានស្អីទេ» វុនយ៉ុងបន្តអាហាររបស់នាងទាំងមុខក្រញូវ ឯយូជីនសើច ព្រោះគិតថានាងគួរអោយស្រលាញ់ ដូចជាទន្សាយខឹងដែលនាងធ្លាបមើលក្នុងTV ។


មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now