ភាគទី13

1K 72 4
                                    


«គ្រាន់តែសម្លាប់មនុស្សម្នាក់សោះ ពួកឯងធ្វើមិនបាន អាចង្រៃអស់ឯងនេះ» សម្លេងខឹងរបស់បុរសពាក់អាវខ្មៅខាងមុខ
«សុំទោសចាហ្វាយ ពួកខ្ញុំហៀបនឹងសម្លាប់វាបានទៅហើយ តែមានស្រីម្នាក់មកជួយវាទាន់ទាន»
បុរសទាំងពីរព្យាយាមបកស្រាយយករួចខ្លួន
«ណ្ហើយចុះ យើងអភ័យទោសអោយពួកឯង
នេះលុយរត់ចេញទៅក្រៅប្រទេសមួយរយៈកុំអោយប៉ូលីសរកឃើញដានពួកឯង»

«អរគុណ ចាហ្វាយ» ពួកគេឱនលំទោនរួចយកលុយដើរចេញទៅ តែមិនទាន់ដើរស្រួលបួលផងសំឡេងកាំភ្លើងបន្លឺឡើង

«ផាំង ផាំង ផាំង»
បុរសម្នាក់ត្រូវស្លាប់នៅនឹងកន្លែងឯម្នាក់ទៀតខំប្រឹងរត់តែត្រូវបាញ់ធ្លាក់ចូលទៅក្នុងទឹកបាត់ទៅ។

បុរសនោះងាកមកម្តងទៀតនិយាយ
«មានតែមនុស្សស្លាប់ទេ ដែលរក្សាអាថ៍កំបាំងជិត»
«ចាហ្វាយ ចុះក្មេងស្រីនោះវិញ គួរតាមទៅសម្លាប់នាងទេ»បុរសដែលជាកូនចៅនិយាយឡើង
«លែងវាសិនទៅ ចាំស្ងាត់រឿងចាំរកវិធីសម្លាប់វាម្តងទៀត ទោះជាយ៉ាងណាក៏យើងគ្មានថ្ងៃអោយ   កូនអា អានយូជុន រស់ដែរ» បុរស់នោះក្តាប់ដៃនិយាយភ្នែកពោរពេញដោយកំហឹង

*************************

រយៈពេលប៉ុន្មានថ្ងៃហើយដែលwonyoung និងYujin មកដល់កោះនេះ។មនុស្សនៅទីនេះសុទ្ធតែរួសរាយរាក់ទាក់និងមានចិត្តល្អគ្រប់ៗគ្នាពិសេសម្ចាស់កោះទីនេះតែម្តង។

នៅក្នុងផ្ទះនេះនៅតែWonyoung ម្នាក់ឯងប៉ុណ្ណោះដោយសារតែYujin ប្រាប់ថានាងមានការចេញទៅក្រៅជាមួយនឹងអ្នកធ្វើការនៅកោះនេះ ។Wonyoung ម្តងអង្គុយម្តងឈររង់ចាំYujin។ដោយទ្រាំនឹងភាពអផ្សុកមិនបាននាងសម្រេចចិត្តចេញទៅខាងក្រៅផ្ទះក្នុងបំណងមើលទេសភាពជុំវិញកោះ។

សម្រស់របស់នាងគឺស្រស់ស្អាតខ្លាំងណាស់ដែលធ្វើអោយអ្នកដែលមិនដែលឃើញរូបរាងនាងគិតថាជាទេពអប្សរចុះមក ហើយទៅះជាអ្នកដែលធ្លាប់បានឃើញនាងម្តងរួចហើយក៏នៅតែភ្ញាក់ផ្អើលនឹងសម្រស់មួយនេះដែរ។

  Wonyoung ញញឹមដាក់មនុស្សដែលនាងជួបតាមផ្លូវទាំងអស់ ដើរយូរៗទៅនាងសម្រេចចិត្តអង្គុយមើលទេសភាពមាត់សមុទ្រលើច្រាំងថ្ម។កំពុងតែស្លុងអារម្មណ៍ស្រាប់តែដៃមួយគូឱបក្រសោបនាងជាប់។នាងមិនរើនោះទេព្រោះនាងស្គាល់ម្ចាស់នៃដៃទាំង
គូរនេះច្បាស់ណាស់។

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now