«Liz ឯងនៅឯណា?» Wonyoung មកដល់អគារចាស់បែកបាក់មួយកន្លែង នៅឯជាយក្រុង។
នាងមកទីនេះព្រោះទទួលដំណឹងថាមិត្តរបស់នាងគឺLiz ត្រូវបានជនចម្លែកចាប់ខ្លួនមក។
ពួកវាបានគំរាមនាង អោយមកជួយនាងតែម្នាក់ឯង ប្រសិនបើនាងហ៊ានអោយអ្នកណាដឹងពីរឿងនេះ ជីវិតLiz នឹងជួបគ្រោះថ្នាក់.......Wonyoung ដើររហូតដល់នាងឃើញLiz ត្រូវគេចងជាប់នឹងកៅអី មាត់របស់នាងបិទជិត ខំប្រឹងគ្រវីក្បាលនិងរើមិនឈប់
Wonyoung ហៀបនឹងដើរទៅជួយនាង ប៉ុន្តែត្រឹមតែមួយពព្រិចភ្នែក បុរសជាច្រើន ចូលមកហុំព័ទ្ធនាងជាប់ ហើយ បុរសម្នាក់ទៀតចេញមកពីជ្រុងម្ខាង រួចដោះម៉ាសដែលគ្របមុខរបស់គេចេញ ហើយនិយាយ
« សួស្តី ម្ចាស់ចិត្តបង សុខសប្បាយដែរទេ?»
Wonyoung បើកភ្នែកធំៗព្រោះ ភាពភ្ញាក់ផ្អើល បបូរមាត់របស់នាងរំកិលនិយាយ
« Chaemin ........»
**********************
«ខ្ញុំសួរឯងម្តងទៀត ថាអ្នកណាជាអ្នកបញ្ជាឯង!!» Hanbin
« ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចគេសម្លាប់ខ្ញុំ» ឃាតករ
« បើឯងព្រមប្រាប់ខ្ញុំ ខ្ញុំធានាថាជីវិតឯងនឹងរស់ តែបើឯងមិននិយាយទេ ខ្ញុំនឹងបញ្ជូនឯងចេញទៅក្រៅ ខ្ញុំប្រាកដចិត្តណាស់ថាពេលនេះពួកវាដឹងហើយថាឯងនៅឯណា ជីវិតឯងគ្មានសង្ឃឹមថាបានឃើញពន្លឺថ្ងៃទៀតទេ......»
ឃាតករនោះគិតមួយសន្ទុះ ហើយមើលទៅHanbinវិញព្រមទាំងងក់ក្បាលយឺតៗ«គឺ..............
*******************
Yujin បាត់Wonyoung ពេញមួយថ្ងៃមិនឃើញវត្តមានរបស់នាងនោះទេ នាងព្យាយាមទូរស័ព្ទទៅWonyoung ប៉ុន្តែទទួលបានតែពាក្យថាទូរស័ព្ទមិនអាចទាក់ទងបាន។
ខណៈពេលកំពុងតែបារម្ភពីWonyoung នោះ Hanbin ស្រាប់តែដើរមករកនាងភ្លាមៗ ហើយនិយាយភ្លាមៗមិនចាំយូរ
«Yujin យើងដឹងហើយថាអ្នកណា ជាអ្នកបញ្ជាអោយសម្លាប់ឯង» Hanbin
« អ្នកណាគេ» Yujin
« គឺLee Chaemin ដៃគូជំនួយរបស់អតីតក្រុមហ៊ុនរបស់ឯង» Hanbin
« ថាមិច....» Yujin ស្រឡាំងកាំង នាងស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯង ថាឃាតករតែងតែនៅជិតនាងសោះ
YOU ARE READING
មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) End
Lãng mạnអាន យូជីន ជាAlpha វ័យក្មេងរូបសង្ហា តែបែរជាត្រូវOmega អាយុច្រើនជាង8 ឆ្នាំគ្រប់គ្រង និងបង្ខំឲនាងហៅថាម្តាយទាំងមិនអៀនមាត់ទៀតផង « ខ្ញុំធំហើយ ចង់ទៅណា ដល់យប់ជ្រៅឫក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ» « រឿងអីថាមិនពាក់ព័ន្ធ ខ្ញុំជាម្តាយរបស់ឯងមានសិទ្ធដឹងគ្រប...