ក្រោយពេលត្រលប់មកវិញវុនយ៉ុងមិនអាចឈប់គិតពីហេតុការណ៍ដែលបានកើតឡើងនៅឯភោជនីយដ្ឋាននោះបានទេ។នៅក្នុងអារម្មណ៍របស់នាងតែងតែគិតថាប្រហែលជាយូជីនមានអារម្មណ៍នឹងនាង គ្រាន់តែគិតបែបនោះនាងមានអារម្មណ៍សប្បាយចិត្តក្រៃលែង។មួយសន្ទុះមកនាងមានអារម្មណ៍ថាស្រេកទឹកនោះ នាងសម្រេចចិត្តចុះទៅជាន់ខាងក្រោម។
បើទោះបីជានាងជាម្ចាស់ស្រីនៅក្នុងភូមិគ្រឹះនេះក៏ដោយចុះ តែវុនយ៉ុងមិនបានបញ្ចេញអំណាចរបស់ខ្លួនឡើយ នាងគ្រាន់តែដើរចុះតាមកាំជណ្តើរថ្នមៗសូម្បីតែភ្លើងក៏នាងមិនបានបើកដែរព្រោះមិនចង់រំខានមនុស្សដែលកំពុងសម្រាកទាំងអស់។
វុនយ៉ុងដើរតាមពន្លឺព្រាលៗរហូតទៅដល់ផ្ទះបាយ។នាងបើកទូរទឹកកកយកទឹកមកញុំារួចបិទទ្វារវិញ ។
នៅពេលដែលនាងងាកត្រលប់ទៅក្រោយវិញនោះ ស្រាប់តែបុកជាមួយនឹងទ្រូងរឹងមាំរបស់មនុស្សម្នាក់ធ្វើឲនាងហៀបនឹងស្រែកដោយសារតែការភ្ញាក់ផ្អើល ប៉ុន្តែមនុស្សម្នាក់នោះលឿនជាងនាងទៅទៀតដោយបានបិទមាត់របស់នាងជាមួយនឹងបាតដៃហើយនិយាយតិចៗ
«គឺខ្ញុំេទ»
អារម្មណ៍របស់wonyoung ត្រលប់មកធម្មតាវិញនៅពេលដែលបានលឺសំលេងអ្នកនោះ រួចនាងចាប់ផ្តើមនិយាយមួយៗ
«Yujinហេតុអ្វីមកស្ងាត់ៗ មិនបញ្ចេញសម្លេងបែបនេះ នាងស្ទើរតែបំភ័យខ្ញុំដល់ស្លាប់ហើយដឹងទេ»
Yujin ឃើញថាខ្លួនឯងនៅជិតនឹងតួស្រីពេក នាងក៏ដកខ្លួនឆ្ងាយពីនាងក្នុងគោលបំណងរក្សាចម្ងាយ
«ជួយមិនបានទេ ខ្ញុំឃើញស្រមោលស្ទុងៗពីចម្ងាយ ខ្ញុំស្មានថាជាចោរទើបមកមើល អ្នកណាទៅដឹងថាជានាងទៅ»Yujin
«បើសិនខ្ញុំដឹងថាជានាងនោះ ខ្ញុំមិនមកទីនេះទេ»Yujin រអ៊ូបន្ថែម
«និយាយថាមិចកូនស្រី ម៉ាក់ស្តាប់មិនលឺទេ»
ទោះជានាងបានលឺច្បាស់ក៏ដោយក៏តួស្រីនៅតែសួរដើម្បីចង់ឲមានរឿងនិយាយជាមួយYujin បានកាន់តែយូរ
«ខ្ញុំនិយាយថា បើជានាងខ្ញុំមិនមកទេ មិនចង់ឃើញមុខ. មួយទៀត ខ្ញុំជាកូនរបស់នាងតាំងពីពេលណា »Yujin
«Aww ចុះថ្ងៃមិញអ្នកណាគេណ៎ ហៅខ្ញុំម៉ាក់ៗឡើងពេញមាត់.... អ្នកណាគេអញ្ចេះ»
wonyoung ឈរឱបដៃចំអកYujinជាមួយស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាង។
ដោយមិនចង់ឲWonyoung ឈ្នះខ្លួននោះYujin ព្យាយាមប្រកែកទៅវិញយ៉ាងលឿន
«មិនដឹងទេ ភ្លេចបាត់ហើយ» Yujin
YOU ARE READING
មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) End
Romanceអាន យូជីន ជាAlpha វ័យក្មេងរូបសង្ហា តែបែរជាត្រូវOmega អាយុច្រើនជាង8 ឆ្នាំគ្រប់គ្រង និងបង្ខំឲនាងហៅថាម្តាយទាំងមិនអៀនមាត់ទៀតផង « ខ្ញុំធំហើយ ចង់ទៅណា ដល់យប់ជ្រៅឫក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ» « រឿងអីថាមិនពាក់ព័ន្ធ ខ្ញុំជាម្តាយរបស់ឯងមានសិទ្ធដឹងគ្រប...