ភាគទី5

907 57 6
                                    


នៅពីមុខកញ្ចក់ក្នុងបន្ទប់ទឹក វុនយ៉ុងកំពុងឆ្លុះមើលមុខខ្លួនឯង សក់និងមុខរបស់នាងសើម រីឯ  កញ្ចឹងករបស់នាងមានស្នាមក្រហមបន្តិច នាងយកម្រាមដៃទៅអង្អែលលើស្នាមនោះថ្នមៗ និង ស្រមៃដល់ទិដ្ឋភាពដែលបានកើតឡើងកាលពីជាងកន្លះម៉ោងមុន.........

*************
ត្រឡប់ទៅពេលកន្លះម៉ោងមុន

វុនយ៉ុងកំពុងតែធ្លាក់ចូលទៅក្នុងអារម្មណ៍ចម្លែក ដែលដែលនាងមិនធ្លាប់ជួបពីមុនមក  ស្រាប់តែអ្នកម្ខាងទៀតបញ្ឈប់សកម្មភាពភ្លាមៗឃើញដូចនោះស្មារតីរបស់នាងដែលបាត់ទៅអម្បាញ់មិញត្រឡប់មកវិញ  នាងយកដៃទៅប៉ះក្បាលអ្នកម្ខាងទៀតថ្នមៗ
« យូជីន...»មិនលឺសម្លេងតបតរបស់នាង លឺតែសម្លេងដកដង្ហើមប៉ុណ្ណោះ វុនយ៉ុងដឹងភ្លាមថាអ្នកម្ខាងទៀតគេងលក់នៅលើទ្រូងរបស់នាងបាត់ទៅហើយ។មួយសន្ទុះក្រោយមកនាងរំកិលខ្លួនរបស់ យូជីន ថ្នមៗ ដាក់នាងឲគេងស្រួលនៅលើគ្រែ និងយកភួយមកដណ្តប់ឲនាងហើយចាកចេញពីបន្ទប់បាត់ទៅ។

*****************
ត្រឡប់មកពេលបច្ចុប្បន្ន

ក្រោយពេលដែលចូលក្នុងបន្ទប់ភ្លាម វុនយ៉ុង ប្រញាប់ចូលបន្ទប់ទឹក យកទឹកមកលុបមុខ ដើម្បីលុបបំបាត់អារម្មណ៍ឆ្កួតដែលបានកើតឡើង នាងបន្ទោសខ្លួនឯងដែលបណ្តោយអោយអារម្មណ៍ដឹកមុខ ចុះបើសិនជា យូជីនមិនសន្លប់ទេតើនឹងមានរឿងអ្វីកើតឡើងរវាងអ្នកទាំងពីរ
« ចាង វុនយ៉ុង ស្រីឆ្កួត ហេតុអីមិនចេះគិត»នាងខោកក្បាលខ្លួនឯងខ្លាំងៗ

« តែយើងមិនប្រកែកទេ....ដែលថាយូជីន ពូកែថើបណាស់ អាយ» នាងនិយាយ ខណៈយកដៃមកប៉ះបបូរមាត់ខ្លួនឯងទាំងមុខក្រហម។ពេញមួយយប់ នាងស្ទើរតែមិនបានគេងដោយសារតែខួរក្បាលដក់ជាប់តែទិដ្ឋភាពរវាងនាងនឹងអ្នកម្ខាងទៀត។

*****************
ពេលព្រឹក

គ្រាន់តែយូជីនបើកភ្នែកឡើងនាងមានអារម្មណ៍ថាក្បាលរបស់នាងឈឺ នាងក្រឡេកមើលជុំវិញខ្លួនវាប្រែថានេះជាបន្ទប់របស់នាង នាងចាំថាយប់មិញនាងផឹកស្រាច្រើនពេករហូតលែងដឹងអី  នាងគិតថាប្រហែលជាមិត្តរបស់នាងបញ្ជូននាងត្រឡប់មកផ្ទះ។យូជីន ដើរចូលបន្ទប់ទឹក លុបលាងមុខហើយខួរក្បាលរបស់នាងស្រាប់តែលោតចេញនូវរូបភាពដែលនាងគិតថាវាជាយល់សប្តិ          ដែលខ្លួនបានថើបមនុស្សស្រីម្នាក់យ៉ាងរោលរាល ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើល មនុស្សស្រីម្នាក់នោះគឺជា   ចាង វុនយ៉ុង!
 
« ហុឺយ យល់សប្តិស្អីអញ្ចឹង ឆ្កួតខ្លាំងណាស់»

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now