សកម្មភាពស្និទ្ធស្នាលរបស់Chaemin និង Wonyoung ក្លាយជាប្រធានបទក្តៅគគុកនៅក្នុងក្រុមហ៊ុន។បុគ្គលិកនាំគ្នាយកមកវិភាគវែកញែក គ្រប់ៗគ្នា។ពួកគេជឿជាក់ថា អ្នកទាំងពីរប្រាកដជាកំពុងទាក់ទងគ្នាមិនខាន។
Liz ក្នុងនាមជាមិត្តនាង ក៏ឆ្ងល់ពីរឿងនេះដែរ ហើយនាងមិនយល់ពីWonyoung ដែលស្រាប់តែស្និទ្ធស្នាលនឹងChaemin ថ្នាក់នេះ។Liz ព្យាយាមសាកសួរនាង ប៉ុន្តែនាងថែមទាំងមិនខ្វល់នឹងឆ្លើយតបទៀតផង ថែមទាំងស្តីបន្ទោសនាងដែលចេះដឹងជ្រៀតជ្រែករឿងរបស់ខ្លួន
Rei បានណាត់Lizទៅជួបនៅ ភោជនីយដ្ឋានមួយកន្លែងដើម្បីពិភាក្សារឿងដែលបានកើតឡើង
«ហេតុអ្វីមិត្តអ្នកនាង ធ្វើបែបនេះដាក់Yujin? ដឹងទេថាវាខូចចិតត្តខ្លាំងប៉ុណ្ណា ដោយសារតែមិត្តអ្នកនាងហ្នឹង» Rei ស្តីបន្ទោសWonyoung
«ខ្ញុំក៏មិនដឹងដែរថា Wonyoung កើតស្អី តែខ្ញុំជឿជាក់ថា Wonyoung នាងមិនមែនជាមនុស្សស្រីចិត្តរាយមាយនោះទេ បើនាងស្រលាញ់អ្នកណា នាងនឹងស្រលាញ់អ្នកនោះដោយចិត្តស្មោះ» Liz
«ចុះឥឡូវ... ស្អីទាក់ទងមនុស្សប្រុស ទាត់ក្បាលYujin ចោល» Rei
«ហុឺម...គិតទៅWonyoung វាក្លាយទៅជាបែបនេះតាំងពី លោកChaemin ហៅនាងទៅនិយាយរឿងអីមិនដឹងទេ» Liz
«និយាយ....និយាយរឿងអី» Rei
« មិនដឹងទេ តែវិញ្ញាណទី6 ខ្ញុំប្រាប់ថា រឿងហ្នឹងអាចនឹងទាក់ទង. នឹងការបែកគ្នារបស់Yujin និងWonyoung » Reiគិតមួយសន្ទុះ« ខ្ញុំនឹងប្រាប់រឿងនេះដល់ Yujin »
**********************
ខុនដូរបស់Rei
« ឯងមិនគិតចេញទៅជួបអ្នកណាខ្លះទេ គិតតែពីសម្ងំផឹក» Rei
Yujin ស្នាក់នៅខុនដូរបស់Rei តាំងពីថ្ងៃដែលត្រូវWonyoung ទះ នាងមិនដែលត្រលប់ទៅផ្ទះវិញទេ
«Yujin យើងមានរឿងសំខាន់ទាក់ទងនឹងWonyoung ប្រាប់ឯង» Rei
«យើងមិនចង់ដឹងឮរឿងស្អី ពាក់ព័ន្ធនឹងស្រីម្នាក់នោះទេ ឈប់រំលឹកពីនាងទៀត » Yujin ដើរទៅយកស្រានៅទូទឹកកកបន្ត
« អាChaemin ហៅWonyoung របស់ឯងទៅជួប ហើយតាំងពីថ្ងៃនោះមកនាងប្រែប្រួល» Rei
«ឯងនិយាយរឿងឆ្កួតស្អី. កុំមកប្រឌិតរឿងឲយើងមានសង្ឃឹម វុឺយ» Yujin
«តែLiz ជាអ្នកប្រាប់យើងណា៎» Rei
«ហើយវា. យ៉ាងមិច» Yujin
YOU ARE READING
មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) End
Romanceអាន យូជីន ជាAlpha វ័យក្មេងរូបសង្ហា តែបែរជាត្រូវOmega អាយុច្រើនជាង8 ឆ្នាំគ្រប់គ្រង និងបង្ខំឲនាងហៅថាម្តាយទាំងមិនអៀនមាត់ទៀតផង « ខ្ញុំធំហើយ ចង់ទៅណា ដល់យប់ជ្រៅឫក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ» « រឿងអីថាមិនពាក់ព័ន្ធ ខ្ញុំជាម្តាយរបស់ឯងមានសិទ្ធដឹងគ្រប...