ភាគទី19

617 34 8
                                    


សន្និសិទកាសែត ដែលរៀបចំឡើងដើម្បីសម្ភោធ ការបើកបង្ហាញការសាងសង់រីសតនៅឯសមុទ្ររបស់ក្រុមហ៊ុនAn មានភ្ញៀវកិត្តិយស ដែលជាបណ្តាអ្នកវិនិយោគទុនមួយចំនួនក្នុងប្រទេសកូរ៉េ មកចូលរួមផងដែរ។

Chaemin គិតយកឱកាសនេះ ដើម្បីប្រកាសពីទំនាក់ទំនងរបស់គេ នឹងWonyoung ។ គេញញឹមសប្បាយចិត្តព្រោះគិតថាអ្វីៗនឹងដំណើរការទៅយ៉ាងរលូនតាមផែនការបស់គេ ព្រោះគេប្រាកដចិត្តថាWonyoung នឹងមិនអាចបដិសេធការចង់បានរបស់គេ បានឡើយ ក្នុងខណៈពេលដែលដែលគេ កាន់សន្លឹកបៀរធំជាងនាង។

ក្រោយពីបញ្ចប់ការសម្ភោធគម្រោងហើយ Chaemin ប្រញាប់ដើរទៅរកWonyoung បម្រុងនឹងប្រកាសប្រាប់អ្នកគ្រប់គ្នាដែលបានចូលរួម ប៉ុន្តែត្រូវកាត់ដោយYujin ដើរចេញពីណាក៏មិនដឹង
ញញឹមឌឺដងទៅកាន់គេ....

Yujin ស្លៀកសម្លៀកបំពាក់ ប្រណិត ដើរឡើងមកលើវេទិកា ហើយដៃទាញមេក្រូ យកមកប្រកាស

« សួស្តី អស់លោក លោកស្រី និងអ្នកសារព័ត៌មាន ទាំងអស់ ជាដំបូងខ្ញុំសុំណែនាំខ្លួនឯង ខ្ញុំ ....An Yujin ជាកូនស្រីតែមួយគត់របស់លោក An Yujun (អាន យូជុន) » Yujin

អ្នកកាសែតប្រញាប់ប្រមូលផ្តុំគ្នា. ចាប់យករូបភាពរបស់ នាងព្រោះនេះជាលើកដំបូងហើយដែល ទាយាទនៃAn គ្រុប បង្ហាញខ្លួនជាផ្លូវការ

« ខ្ញុំបង្ហាញខ្លួនថ្ងៃនេះ ព្រោះមានសំខាន់ចង់ប្រកាសអោយគ្រប់គ្នាដឹង ជាពិសេសគឺម្ចាស់ភាគហ៊ុនទាំងអស់ដែលមានក្នុងAn គ្រុប ថា....ក្នុងនាមខ្ញុំជាអនាគតទាយាទតែម្នាក់គត់របស់ត្រកូលAn បានសម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្ញុំដែលមានចំនួន60ភាគរយ ក្នុងក្រុមហ៊ុន ទៅអោយ អ្នកនាងKim Chaewon ដែលជាម្ចាស់ក្រុមហ៊ុន KSM ហើយក៏មានការយល់ព្រមពីអ្នកស្រី Jang Wonyoung ជាអគ្គនាយកនាពេលបច្ចុប្បន្ននេះទៀតផង ....ចាប់ពីពេលនេះតទៅ ពួកយើងទាំងពីរឫក៏ ត្រកូលAnទាំងមូលគ្មានសិទ្ធលើក្រុមហ៊ុនAn ទៀតទេ....» Yujin

Yujin ប្រកាសចប់ ChaeWon ឡើងទៅលើវេទិកា បង្ហាញវត្តមានរបស់នាង ។ អ្នកកាសែតចាប់ផ្តើមផ្តិតយកទិដ្ឋភាពបន្ត.....

Chaemin ឈរនៅកន្លែងដើមទាំងកកខ្លួន តែមិនអាចធ្វើអ្វីបានឡើយក្រៅពីឈរមើលសកម្មភាពបន្ត....

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now