ភាគទី15

755 56 8
                                    


2សប្តាហ៍បន្ទាប់

« Yujin បងណាត់អូនមកជួប អូនសប្បាយចិត្តណាស់» Minju និយាយទាំងរីករាយ នេះជាលើកដំបូងដែលYujin ណាត់នាងបន្ទាប់ពីត្រលប់មកពីសមុទ្រវិញ
« Minju បងមានរឿងសំខាន់ចង់ប្រាប់អូន» Yujin
«រឿងអី?» Minju
« Minju បងសុំទោស តែ.. ពួកយើងបែកគ្នាទៅ » Yujin និយាយទាំងឱនមុខចុះ
«បង...និយាយអីហ្នឹង?» Minju ស្ទើរមិនជឿនឹងត្រចៀកខ្លួនឯង នាងមើលទៅYujin ស្វែងរកចម្លើយ
« បងសុំទោស...... បង....មិនដែលស្រលាញ់អូនទេ បងគ្រាន់តែច្រលំនឹងអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ បងសុំទោស» Yujin
 
ភាពស្ងប់ស្ងាត់មួយសន្ទុះរហូតដល់Minju និយាយម្តងទៀត
« ព្រោះបងស្រលាញ់ម្តាយចុងរបស់បងពិតទេ.....yujin ព្រោះតែJang Wonyoung ពិតទេ?ឆ្លើយមក!!» Minju យំ Yujin ភ្ញាក់ផ្អើលព្រោះនាងដឹង
«អូន...ដឹង» Yujin
« ខ្ញុំដឹងមករហូត Yujin ដឹងតាំងពីមុនយើងទាក់ទងគ្នា      នៅចាំពេលបងស្រវឹងទេ បង...ហៅឈ្មោះរបស់នាងពេលគេងលក់ បងនិយាយថាបងនឹកនាង... Yujin ពេលនោះអូនស្ទើរតែមិនជឿថាបងស្រលាញ់ម្តាយចុងរបស់ខ្លួន ...ប្រពន្ធរបស់ឳពុកទៅរួច....អូនធ្វើពុតជាមិនខ្វល់ហើយព្យាយាមតាមបងព្រោះអូនស្រលាញ់បង ប៉ុន្តែមិនថាអូនព្យាយាមយ៉ាងណាក៏បងនៅតែមិនស្រលាញ់អូនវិញ... នៅសមុទ្រ...អូនឃើញច្បាស់ណាស់ថាបងប្រចណ្ឌនាងកម្រិតណា ហើយ...អូនឃើញបងចូលក្នុងបន្ទប់នាងកណ្តាលយប់Yujin ...អូនដឹងគ្រប់យ៉ាង» Minju
« មែន បងស្រលាញ់នាង ស្រលាញ់មករហូត ប៉ុន្តែបង...ព្យាយាមស្រលាញ់អូនMinju. ប៉ុន្តែបងមិនអាច....មិនអាចបោកអារម្មណ៍ខ្លួនឯង... បងសុំទោស» Yujin
«មិនអីទេ បើបងចង់បែកអូនក៏ព្រម....អូនជូនពរអោយអ្នកទាំងពីរស្រលាញ់គ្នារហូត... ប៉ុន្តែអូនសុំម្យ៉ាង Yujin រយៈពេលនេះកុំអោយអូនឃើញមុខបង អូនត្រូវការពេលវេលាដើម្បីកាត់ចិត្ត....»

Minju និយាយរួច ចាកចេញបាត់ទៅបន្សល់តែYujin នៅអង្គុយម្នាក់ឯង។

***************

ស្នេហារបស់Yujin និង Wonyoung បន្តដោយក្តីរីករាយ។នៅឯក្រុមហ៊ុនពួកគេធ្វើខ្លួនធម្មតាដូចជាចាហ្វាយនិងបុគ្គលិក តែនៅពេលត្រលប់មកដល់ផ្ទះពួកគេមិនខ្លាចនឹងបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកនោះទេ សូម្បីតែបុគ្គលិកនៅក្នុងផ្ទះបានដឹងពីទំនាក់ទំនងអ្នកទាំងពីររួចទៅហើយ ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់និងរឿងនេះនោះទេ ព្រោះមិនមែនជាកិច្ចការរបស់ខ្លួនដែលត្រូវចេះដឹង។
  ពួកគេថែមទាំងសប្បាយចិត្តដែលចាហ្វាយទាំងពីរបានរកឃើញសេចក្តីសុខសម្រាប់ខ្លួនឯង។

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now