ភាគទី12

727 46 18
                                    


យូជីនចូលទៅក្នុងបរិវេនផ្ទះមួយខ្នងដែលមានដើមឈើនិងផ្កាដុះនៅតាមបរិវេណទីធ្លាយ៉ាងច្រើន ស្អាតប្លែក។នាងដើរចូលទៅខាងក្នុងផ្ទះ បានឃើញមានរូបថតព្យួរនៅតាមជញ្ជាំងនិងមានរូបចម្លាក់ពាសពេញយ៉ាងប្រណិត។

បុរសនោះណែនាំយូជីនអោយអង្គុយរួចលានាងត្រលប់ទៅវិញ នៅពេលនេះសល់តែយូជីនម្នាក់ឯងដែលនៅក្នុងបន្ទប់ទទួលភ្ញៀវទាំងមូល។
មួយសន្ទុះមាននារីម្នាក់ទំនងជាអ្នកបម្រើនៅទីនេះលើកទឹក2កែវមក។នាងដាក់កែវទឹកនៅលើតុរួចនិយាយទៅកាន់យូជីន

«លោកស្រីម្ចាស់ កំពុងចុះមកហើយ សូមរង់ចាំបន្តិចអ្នកនាង»
យូជីនញញឹមងក់ក្បាលជាការឆ្លើយតប

មិនយូរប៉ុន្មានសម្លេងសម្រឹបជើងដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ ដោយដឹងថាជាម្ចាស់ផ្ទះយូជីនក្រោកឈរឡើងជាការគួរសម។នាងបានឃើញនារីម្នាក់ដើរចូលមក។នាងពាក់ឈុតយ៉ាងប្រណិត បូករួមជាមួយនឹងសក់ប្រវែងត្រឹមស្មា រូបរាងរបស់នាងស្រស់ស្អាតនិងសង្ហាក្នុងពេលតែមួយ។យូជីនអាចដឹងថាមនុស្សនៅខាងមុខជាAlpha ដូចនាងដែរ។
«សួស្តី អ្នកនាងខ្ញុំយូជីន ជាអ្នកដែលបានសុំជំនួយពីអ្នកនាងល្ងាចមិញនេះ»
« សួស្តី ខ្ញុំKim Minjeong រឺក៏Winterជាម្ចាស់កោះនៅទីនេះ»
អ្នកទាំងពីរចាប់ដៃគ្នារាក់ទាក់រួចWinter ប្រាប់អោយយូជីនអង្គុយ និង ចាប់ផ្តើមរៀបរាប់ពីដំណើរសាច់រឿងដែលយូជីននិងវុនយ៉ុងមកដល់កោះនេះ
«អញ្ចឹង អ្នកនាងយូជីនគិតផ្តឹងប៉ូលីសដែររឺទេ»Winter សួរ
«ពិតណាស់ ប៉ុន្តែ.....ខ្ញុំមិនទាន់ចង់អោយប៉ូលីសដឹងពីរឿងនេះឥឡូវនេះទេ»
«តើខ្ញុំអាចសួរបានទេ... ថាតើហេតុអ្វី»
«ព្រោះខ្ញុំមិនទាន់ចង់អោយសត្រូវដឹងខ្លួនមុននោះទេ ខ្ញុំចង់ទាក់ទងប៉ូលីសស្ងាត់ៗ ដើម្បីស្រាយអោយដល់មេខ្លោងវាតែម្តង»
«ខ្ញុំស្គាល់ប៉ូលីសស្នាដៃល្អ ក្រុមរបស់ពួកគាត់ពូកែខ្លាំងណាស់ ចាំខ្ញុំទាក់ទងគាត់អោយ តែ...អឺអាចចាំប្រហែលប៉ុន្មានថ្ងៃទៀត ព្រោះគាត់កំពុងនៅក្រៅប្រទេសពេលនេះ»
Winter
«ចាស មិនអីទេខ្ញុំរង់ចាំបាន»យូជីន

ភ្លាមនោះសម្រឹបជើងមួយគូរទៀតបន្លឺឡើង អ្នកទាំងពីរងាកទៅមើលប្រភពសម្លេងបង្ហាញពីនារីដ៏ស្រស់ស្អាតម្នាក់ នាងស្លៀករ៉ូបពណ៍ផ្ទៃមេឃស្រាល ពោះរបស់នាងរាងធំបន្តិចព្រោះនាងកំពុងមានផ្ទៃពោះ ញញឹមទៅកាន់យូជីននិងWinter ។Winter ប្រញាប់ទៅត្រកងនារីនោះ
«តើគាត់ជាភ្ញៀវរបស់យើងរឺ បងសម្លាញ់»
«ត្រូវហើយLove... អឺយូជីននេះជាKarinaភរិយារបស់ខ្ញុំ »
«សួស្តី អ្នកស្រី» យូជីនឱនលំទោនគួរសម
«ចាស សួស្តីយូជីន»
ក្រោយមកអ្នកទាំងបីជជែកគ្នារឿងជាច្រើនបន្ត
«Emm លោកស្រីទាំងពីរតើខ្ញុំអាចពឹងអ្នកទាំងពីររឿងមួយបានទេ?»
«បាន និយាយមក»
«តើខ្ញុំនិងប្រពន្ធរបស់ខ្ញុំអាចស្នាក់នៅទីនេះរហូតដល់ពេលលោកប៉ូលីសមកដល់តើបានទេ? ខ្ញុំសន្យាខ្ញុំនឹងតបស្នងអ្នកទាំងពីរវិញនៅពេលក្រោយ»យូជីននិយាយទាំងក្រែងចិត្ត

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now