"4ឆ្នាំក្រោយមក"ពេលវេលាកន្លងផុតទៅយ៉ាងលឿន មួយពព្រិចភ្នែករយៈពេលបួនឆ្នាំបានកន្លងផុតទៅហើយ។ Yujin បាននាំគ្រួសាររបស់នាងផ្លាស់ទៅរស់នៅឯស្រុកកំណើតរបស់ម្តាយនាង នៅឯខេត្តBusan ដូចដែលធ្លាប់ប្រាប់ទៅ Wonyoung កាលពីមុន ចំណែកឯភូមិគ្រឹះនៅទីក្រុងសេអ៊ូល Yujin បានទុកអោយម៉ែដោះជួយមើលការខុសត្រូវ សម្រាប់ពួកគេទៅលេងម្តងម្កាល។
នៅឯខេត្ត Busan Yujin បណ្តាក់ទុនធ្វើចំការ ស្រ្តរបឺរី ដែលអំណោយផលយ៉ាងច្រើន។ គ្រួសារតូចរបស់ពួកគេរស់នៅយ៉ាងមានក្តីសុខជាមួយគ្នា ជារៀងរាល់ថ្ងៃ។ Leeseo ឥឡូវនេះក្លាយទៅជាក្មេងស្រីតូចអាយុ5 ឆ្នាំដែលគួរអោយស្រលាញ់ និងជាក្មេងរពិសដូចYujin កាលពីនាងនៅក្មេងយ៉ាងអញ្ចឹង........." Yujin's Pov "
ម៉ោង ជាងប្រាំបីទៅហើយ ខ្ញុំទើបត្រែត្រលប់មកផ្ទះវិញដោយសារថ្ងៃនេះ ខ្ញុំមានកិច្ចការរវល់នៅឯចម្ការស្រ្តបឺរី ដើម្បីទំនាក់ទំនងអតិថិជនថ្មី។
ខ្ញុំដើរចូលទៅក្នុងផ្ទះ ស្វែងរកភរិយាជាទីស្រលាញ់របស់ខ្ញុំ Wonyoung ខ្ញុំពិតជានឹកនាងខ្លាំងណាស់.....ប្រហែលមកពីស្នេហារបស់ខ្ញុំទៅលើនាងខ្លាំងពេក.....ខ្ញុំដើររហូតដល់ខ្ញុំបានឃើញរូបរាងមនុស្សស្រីដែលខ្ញុំកំពុងតាមរកឈរបែរខ្នងដាក់ខ្ញុំ ខ្ញុំញញឹមហើយបម្រុងនឹងចូលទៅឱបក្រសោបនាងក្នុងដៃ ប៉ុន្តែគ្រាន់តែខ្ញុំបោះជំហានបានបន្តិច នាងបែរខ្នងមកខាងខ្ញុំ ជាមួយនឹងកែវភ្នែក....កាច.... ដៃរបស់នាងច្រត់នឹងចង្កេះ ហើយមាត់ចាប់ផ្តើមនិយាយឡើង
« យ៉ាងមិច មកពីណាត់ជួបស្រីសប្បាយទេ?» Wonyoung
« ស្រី....អីរបស់អូន Wonyoungie....» តើនាងកំពុងនិយាយរឿងអីហ្នឹង ខ្ញុំពិតជាមិនយល់ទេ.....
« កុំធ្វើពុត នៅពេលដែលអូនទៅរកបងនៅចម្ការព្រឹកមិញ អូនឃើញច្បាស់ណាស់ ថាបង...នៅជាមួយមនុស្សស្រី ស្លៀកពាក់Sexy តែពីរនាក់» Wonyoungអេ! នាងនិយាយអីហ្នឹង.....ខ្ញុំរឹតតែមិនយល់ហើយ .....ស្រីsexy ? ឫមួយក៏.....នៅពេលដែលខ្ញុំនឹកឃើញរឿងនោះ....ខ្ញុំប្រញាប់ពន្យល់នាងមុនពេលទន្សាយខឹងម្តងទៀត.....
YOU ARE READING
មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) End
Romanceអាន យូជីន ជាAlpha វ័យក្មេងរូបសង្ហា តែបែរជាត្រូវOmega អាយុច្រើនជាង8 ឆ្នាំគ្រប់គ្រង និងបង្ខំឲនាងហៅថាម្តាយទាំងមិនអៀនមាត់ទៀតផង « ខ្ញុំធំហើយ ចង់ទៅណា ដល់យប់ជ្រៅឫក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ» « រឿងអីថាមិនពាក់ព័ន្ធ ខ្ញុំជាម្តាយរបស់ឯងមានសិទ្ធដឹងគ្រប...