ក្រុមហ៊ុនAn Group
Yujin ជួយរើសឯកសារដែលមនុស្សស្រីម្នាក់ធ្វើធ្លាក់ ហើយញញឹមដាក់ពួកគេ។
បន្ទាប់ពីYujin ចាកចេញទៅ ពួកនាងនាំគ្នាស្រែកទាំងរំភើប
«បុគ្គលិកហាត់ការ សង្ហាណាស់ឯង» នារី1
« ឯងដឹងទេ យើងចាប់អារម្មណ៍នាងតាំងពីថ្ងៃចូលដំបូង មនុស្សអីសង្ហាៗក៏សង្ហា ហើយស្អាតទៀត»នារី2Wonyoung ឃើញហេតុការណ៍នោះ ហើយឮពួកនាង និយាយគ្នាបែបនេះទៀត នាងមិនអាចទប់អារម្មណ៍ប្រចណ្ឌខ្លួនឯងបានឡើយ។ នាងដើរទៅរកពួកគេហើយនិយាយសម្លេងធ្ងន់
«តើអ្នកទាំងពីរ មិនទៅធ្វើការទេឫ?» Wonyoung
« ចាសៗ អ្នកស្រីប្រធាន ពួកខ្ញុំសុំទៅធ្វើការសិនហើយ» អ្នកទាំងពីរប្រញាប់ចាកចេញទៅ ព្រោះខ្លាចដោយសារគេមិនដែលឃើញWonyoung កាចបែបនេះពីមុនមកទេLizឃើញហើយ និយាយទៅកាន់មិត្តនាងទាំងសើច
« ចិត្តត្រជាក់ៗ Wonyoung គ្មាននរណា យកYujin ចេញពីឯងទេ » Liz
« ចុះយើង មានបានកាចឯណា» Wonyoung
« មិនកាចទៀតណ៎ ឯងដឹងទេ ទឹកមុខឯងអម្បាញ់មិញនេះ ស្ទើរតែបំភ័យពួកនាងអោយកកនៅនឹងកន្លែងហើយ (សើច)» Liz
« យើងមិនខ្វល់ពីឯងទេ យើងទៅការិយាល័យហើយ»Wonyoung ចាកចេញ Liz ដើរតាមនាង
«Wonyoung ឈប់សិន តើខ្ញុំអាចសុំពេលអ្នកស្រី មួយភ្លែតបានទេ?» Chaemin ចេញមកពីជ្រុងខាងមុខភ្លាមៗ
« ចាស លោកមានការអ្វីឫ» Wonyoung
« បាទ....តែខ្ញុំចង់និយាយជាមួយអ្នកស្រីជាការផ្ទាល់ខ្លួន...» Chaeminគេក្រឡេចមើលទៅLiz Wonyoung ឃើញដូច្ចោះ ក៏ប្រាប់Liz អោយចាំនៅការិយាល័យមុន ហើយនាងនឹងChaemin ចេញទៅជាមួយគ្នា ក្រោមក្រសែភ្នែកសង្ស័យរបស់Liz។
***************
ឥឡូវនេះ អ្នកទាំងពីរកំពុងឈរលើដំបូលអគារក្រុមហ៊ុន ។ Chaemin មើលទេសភាពនៅខាងក្រោម មិនគិតអើពើនឹងហាមាត់និយាយអ្វីឡើយ រហូតដល់Wonyoung ជាអ្នកបំបែកភាពស្ងប់ស្ងាត់
« លោកChaemin មានរឿងអីនិយាយជាមួយខ្ញុំ »
«ពិតណាស់» គេងាកទៅមើលនាង ហើយនិយាយម្តងទៀត
« Wonyoung ខ្ញុំខំតាមស្រលាញ់អ្នកនាង មករាប់ឆ្នាំ រហូតដល់ខ្ញុំមានភាពក្លាហាន សុំអ្នកនាងជាគូស្នេហ៍ ប៉ុន្តែអ្នកនាង... បដិសេធ» Chaemin
« បើនិយាយពីរឿងនោះ ខ្ញុំប្រាកដចិត្តណាស់ថាបានប្រាប់លោករួចហើយ ខ្ញុំសង្ឃឹមថាលោកនឹងយល់» Wonyoung
« ខ្ញុំគ្រាន់តែ ចង់ដឹងពីហេតុផល Wonyoung ហេតុអីបានជានាងមិនស្រលាញ់ខ្ញុំ»
«គ្មានហេតុផលទេ មិនស្រលាញ់គឺមិនស្រលាញ់ ស្នេហាមិនអាចបង្ខំបានទេ» Wonyoung
« មិនមែនមកពី អ្នកស្រីមានគូស្នេហ៍ទេ? » Chaemin
« ទេ ខ្ញុំគ្មានទេ» នាងប្រកែក
« ហាសហា(សើច) Wonyoung ....អ្នកស្រីពូកែសម្តែងណាស់. តែប្រើមិនបានចំពោះខ្ញុំទេ ខ្ញុំដឹងគ្រប់យ៉ាងអស់ហើយ Wonyoung .....» Chaemin
YOU ARE READING
មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) End
Romantizmអាន យូជីន ជាAlpha វ័យក្មេងរូបសង្ហា តែបែរជាត្រូវOmega អាយុច្រើនជាង8 ឆ្នាំគ្រប់គ្រង និងបង្ខំឲនាងហៅថាម្តាយទាំងមិនអៀនមាត់ទៀតផង « ខ្ញុំធំហើយ ចង់ទៅណា ដល់យប់ជ្រៅឫក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ» « រឿងអីថាមិនពាក់ព័ន្ធ ខ្ញុំជាម្តាយរបស់ឯងមានសិទ្ធដឹងគ្រប...