ភាគទី21

699 43 9
                                    


« គឺ ......អ្នកជម្ងឺមានសុវត្ថិភាពទាំងម្តាយ និងកូន» លោកគ្រូពេទ្យតបទៅពួកគេទាំងស្នាមញញឹមកក់ក្តៅ
« កូន.....Omg Wonyoung មានទម្ងន់....» Liz ភ្ញាក់ផ្អើល
« បាទ អ្នកជម្ងឺមានផ្ទៃពោះជិត3សប្តាហ៍» លោកគ្រូពេទ្យ

Yujin សប្បាយចិត្តជាខ្លាំង នាងប្រញាប់អរគុណលោកគ្រូពេទ្យ ហើយចង់ចូលទៅខាងក្នុង ប៉ុន្តែលោកគ្រូពេទ្យមិនអនុញ្ញាត   ព្រោះចង់អោយអ្នកជម្ងឺបានសម្រាក ក្រោយពីការវះកាត់យកមុខរបួសចេញសិន។

Yujin បានត្រឹមតែយល់ព្រមជាមួយនឹងទឹកមុខជូរចត់...... Yujin ចង់ទៅរកWonyoung ចង់ក្រសោបនាងក្នុងដៃ  ចង់ឃើញមុខនាងស្ទើរតែឆ្កួត........

********************

Wonyoung បើកភ្នែកឡើង ហើយឃើញខ្លួនឯងកំពុងសម្រាកនៅលើគ្រែពេទ្យ... នៅក្បែរនាង គឺYujin  កំពុងគេងលក់នៅក្បែរនាង។

Wonyoung បម្រុងលាតដៃរបស់នាងដើម្បីអង្អែលសក់របស់Yujin  តែគ្រាន់តែលើកដៃបានបន្តិចនាងថ្ងូរឡើង ព្រោះឈឺនឹងមុខរបួស បង្កជាសម្លេងធ្វើអោយYujin ភ្ញាក់ ទាំងទឹកមុខភិតភ័យ

« Wonyoungie ....អូនកើតអី.... បងទៅហៅលោកគ្រូពេទ្យសិន .... បង—» Yujin
« Yujinie ឈប់សិន.... អូនមិនអីទេ ស្ងប់អារម្មណ៍....» Wonyoung បញ្ឈប់Yujin
« ពិតមែនឫ? តើអូនប្រាកដទេ Hm .....» Yujin
« ចាស....ប៉ុន្តែYujin .....ចុះ....កូនរបស់យើង....គេមានសុវត្ថិភាពដែរទេ?» Wonyoung លើកដៃដាក់លើពោះរបស់នាង ហើយសួរទៅកាន់Yujin ។
នាងនឹកឃើញនូវហេតុការណ៍ពេលនោះ ដែលមានឈាមហូរជាច្រើនចេញពីខ្លួននាង  នាងបារម្ភខ្លាចមានរឿងអ្វីកើតឡើងលើកូនរបស់នាង និងYujin។

Yujin មើលមុខរបស់នាង ហើយញញឹមភ្លឺឡើង
« កូនរបស់យើងគេមានសុវត្ថិភាពល្អណាស់ គេជាទារកដ៏រឹងមាំដូចម្តាយរបស់គេអញ្ចឹង....» Yujin

Wonyoung ធូរស្បើយក្នុងចិត្ត អារម្មណ៍ភ័យខ្លាចអម្បាញ់មិញត្រូវជំនួសដោយភាពរីករាយក្រៃលែង....
« Wonyoungie ហេតុអីអូនមិនប្រាប់បង ថាអូនមានផ្ទៃពោះ......» Yujin ធ្វើមុខជូរ
« គឺអូនចង់ទុកជាកាដូថ្ងៃខួបកំណើតរបស់បង តែមានរឿងកើតឡើងជាមុន.....» Yujin សម្លឹងមើលទៅនាង ហើយចូលទៅឱបនាងជាប់
« Hm  ឈប់ធ្វើបែបនេះទៀតWonyoung អូនដឹងថាបងភ័យប៉ុណ្ណាពេលអូនចូលមករងគ្រាប់ជំនួសបង.... » Yujin ចាប់ផ្តើមយំ Wonyoung ប្រញាប់លួងលោមនាង
« មិនអីទេ.... អូនមិនខ្វល់ទេ  ដរាបណាYujin របស់អូនមានសុវត្ថិភាពគឺគ្រប់គ្រាន់ហើយ.....» Wonyoung
« Wonyoungie បងស្រលាញ់អូន.... និងកូនរបស់យើង........» Yujin
« អូនក៏ដូចគ្នា.......» Wonyoung

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now